ប៉ូលិសឃាត់ខ្លួនបុរសម្នាក់បបួលក្មេងស្រីទៅមើលទូរទស្សន៍នៅផ្ទះ ហើយលួងលោមរួមភេទបាន២០ដង
ខេត្តបាត់ដំបង៖ប៉ូលិសស្រុកបានណន់ឃាត់ខ្លួន បុរសម្នាក់បបួកក្មេងស្រីអាយុ៩ឆ្នាំ ទៅមើលទូរទស្សន៍ នៅផ្ទះខ្លួន ហើយលួងលោម រួមភេទ បាន២០ដង ចុងក្រោយបែកការ ត្រូវបងជីដូន១ដឹង ប្រាប់អាណាព្យាបាលប្តឹងសមត្ថកិច្ច នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ករណីរំលោភ ប្រព្រឹត្ត នៅវេលាម៉ោង២០យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនល្មើស ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប៉ូលិសឲ្យដឹងថាបុរសសង្ស័យឃាត់ខ្លួនឈ្មោះ ទិន តិប អាយុ៥៩ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ វ ប រ ម អាយុ៩ឆ្នាំ ភេទស្រីំ(អាយុ៩ឆ្នាំ) នៅភូមិ ឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ។
ប៉ូលិសបន្រថា
ជនល្មើសបានបបួល ក្មេងស្រីទៅមើលទូរទស្សន៍នៅផ្ទះខ្លួនជាញឹកញាប់ ហើយលួងលោម ជនរងគ្រោះ រួមភេទនៅទីនោះតែម្តង(ចូលចុងតិចៗ)។ ដោយសារ ឈ្មោះ សែម សូត ភេទស្រី ដែលត្រូវជាជីដូនមួយក្មេងមានការសង្ស័យក៏បានសួរនាំទើបក្មេងរងគ្រោះ ហើយនាងនិយាយ ប្រាប់ថា បានដេកជាមួយតានោះ ប្រហែល២០ដងមកហើយ។
ចំណែកជនសង្ស័យឈ្មោះ ទិន តិប បានសារភាពថាខ្លួនពិតជា បានប្រព្រឹត្តពិតមែន។
បច្ចុប្បន្ន÷ជនល្មើសត្រូវខាងនគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួនរៀបចំបញ្ជូនទៅតុលាការ៕