កម្លាំងគយចល័ត បើកប្រតិបត្តិការចាប់បានរថយន្តទំនើបៗ អត់ពន្ធ៦គ្រឿង នៅកណ្តាលក្រុងភ្នំពេញ
(ភ្នំពេញ)៖រថយន្តសេរីទំនើបៗ អត់ពន្ធចំនួន០៦គ្រឿងត្រូវបានកម្លាំងគយចល័តចាប់បានតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧ ដឹកនាំដោយលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
មន្រ្តីគយចល័តបានប្រាប់ថាការ យ៉ាងណាក៏ដោយយើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប នៅថ្ងៃនេះនៅតែមានចំនួនច្រើនដដែល។តែការបង្ក្រាបនេះគឺកម្លាំង គយចល័ត នឹងធ្វើឡើងជាប់ជានិច្ច ដូចភ្លៀងរលឹមដើម្បី បង្កើនចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើងហើយ ជាពិសេសនឹងធ្វើឲ្យ ឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលរថយន្តគេចពន្ធ បន្តទៀត។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា សមត្ថកិច្ច ជំនាញបង្ក្រាបតែនៅកណ្តាលក្រុងបែបនេះក៏មិនសូវជាមានប្រសិទ្ធភាព ប៉ុន្មានឡើយ។ហើយក៏មិនអាចទប់ស្កាត់ បទល្មើសគេចពន្ធនាំរថយន្តចូលពីប្រទេសជិតខាងបានដែរ។ព្រោះថា នៅតំបន់ ជាយដែនខ្មែរ សៀមទាំងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏នៅតែមានឈ្មួញខិលខូចលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងយ៉ាងគគ្រឹកគគ្រេងដដែលបើទោះបីជាមានសេចក្តីប្រកាសពីក្រសួងមហាផ្ទៃឲ្យបិទច្រករបៀងយ៉ាងណាក៏ដោយក៏ទំនិញគេចពិសេសរថយន្តចង្កូតស្តាំនេះនៅតែបន្តហូរចូលដដែល៕