ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក អភិបាលក្រុងប៉ោយប៉ែត កើតជម្ងឺបាក់ស្បាត ព្រោះ តែពលរដ្ឋមិនគាំទ្រ
Tue,08 August 2017 (Time 03:53 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1051នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៧ នៅសាលាក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំ  ក្រោមការដឹកនាំដោយលោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែត ។ ក្នុងការថ្លែងបើក កម្មវិធីកិច្ចប្រជុំនោះ លោក ង៉ោ ម៉េនជ្រួន ភ្នែកបើកសម្តៅទៅលើ ចៅសង្កាត់ពីររូប មកពីគណបបក្សប្រឆាំង ដែលបានឈ្នះឆ្នោតធ្វើចៅសង្កាត់ ដល់លំនៅដ្ឋានលោក ចៅ ហ្វាយក្រុង ។ លោក ចៅហ្វាយក្រុងបាននិយាយរបៀបលក្ខណៈព្រមាន ទៅដល់ចៅសង្កាត់ផ្សារកណ្តាលថា " ស្ថិតនៅក្រោមឆ័ត្ររដ្ឋាភិបាល មិនអាចធ្វើអ្វីស្រាច់តែចិត្តនោះទេ"

នៅក្នុងកិច្ចប្រជុំនោះ បានមានមន្ត្រី នៅក្រោមឱវាទជាច្រើន ដោយសារតែលោកជាគណបញ្ជាការកងឯក ភាពក្រុងប៉ោយប៉ែត ។

ក្នុងរបៀបវារៈ ដែលបានដាក់ ចូលដើម្បីលើកយកមកពិភាក្សា និងធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទនោះ លោក ង៉ោ ម៉េនជ្រួន ហាក់ដូចជាមិនទាន់លះបង់ថាខ្លួនឯងជា មន្ត្រីចៅហ្វាយក្រុងតំណាងឲ្យរាជរដ្ឋាភិ បាលទេ នៅតែមានតាំងខ្លួនឯងជាមន្ត្រីរបស់បក្ស ទោះជាក្នុងពេលប្រជុំ ក៏ដោយក៏លោកបានលើកចំៗ ទៅលើប្រធានក្រុមប្រឹក្សាសង្កាត់ ផ្សារកណ្តាល និង ចៅសង្កាត់ ប៉ោយប៉ែត ។

យោងទៅតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា “ហ្វេសប៊ុក” របស់គណនេយ្យរបស់លោក សុខ ពេញណន បានបង្ហោះនៅព្រឹកថ្ងៃទី ៨ ខែ ៨ ឆ្នាំ២០១៧នេះថាក្រុងប៉ោយប៉ែត ) នាព្រឹកថ្ងៃទី០៨ សីហា ឆ្នាំ២០១៧
នេះ លោក ង៉ោ ម៉េងជ្រួន អភិបាល នៃគណៈអភិបាលក្រុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជការឯកភាពក្រុង ដោយមានការចូលរួម ពីលោកអភិបាលរង លោកនាយករដ្ឋបាល លោកលោកស្រីជាមេបញ្ជាការ ប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ និងចៅសង្កាត់ទាំងបី ។

ក្នុងកិច្ចប្រជុំផ្តោតសំខាន់លើ
- បញ្ហា សណ្តាប់ធ្នាប់ចរាចរណ៍លើដងផ្លូវជាតិលេខ៥ ចាប់ពីច្រកទ្វារដល់វត្តផ្សារកណ្តាល 
- បញ្ហាសំរាម 
- បញ្ហាជួយប្រជាពលរដ្ឋទៅធ្វើការនៅប្រទេសថៃទៅព្រឹកវិលវិញល្ងាច 
- ការបំពេញការងាររដ្ឋបាល

លោកអភិបាលក៏បានធ្វើការណែនាំផងដែរចំពោះលោកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្តាល អំពីនីតិវិធី និងយន្តការរដ្ឋបាលរបស់សង្កាត់ ត្រូវធ្វើទៅតាមបទដ្ឋានគតិយុត្ត និងស្ថិតក្រោមឆ័ត្ររាជរដ្ឋាភិបាលកម្ពុជា មិនត្រូវធ្វើទៅតាមទំនើងចិត្តនោះទេ ។

ប្រភពពីកន្លែងអង្គប្រជុំសាលាក្រុងប៉ោយប៉ែត បាននិយាយថាៈ  លោកអភិបាលក្រុងបាននិយាយអំពី សន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រង​នៅក្រុងប៉ោយប៉ែត តែការនិយាយចំៗ ទៅលើចៅសង្កាត់ ផ្សារកណ្តាល និង ចៅសង្កាត់ប៉ោយប៉ែតនោះ ដោយគ្រាន់តែឲ្យពួកគាត់ងាកពីការចាប់អារម្មណ៍ កុំឲ្យមាន អារម្មណ៍ថា ខ្លួនពួកគាត់ជាគណបក្សប្រឆាំង នៅពេលជាប់ឆ្នោតហើយ បែរទៅចាត់ទុកខ្លួនថាមិនស្ថិតនៅ ក្រោមរាជរដ្ឋាភិបាល ។ 

ចំណែកមជ្ឈដ្ឋាន ពលរដ្ឋអ្នកប្រើប្រាស់ទូរស័ព្ទស្មានហ្វូន បានចូលទៅក្នុងបណ្តាញទំនាក់ទងសង្គម ហ្វេស បុក របស់លោក ង៉ោ ម៉េនជ្រួន ដែលគេស្គាល់ថារបស់លោកអភិបាលក្រុងប៉ោយប៉ែត ដោយនិយាយថាៈ វាមិនគួរសរសេរបង្ហោះតាមបណ្តាញសង្គមនោះទេ ព្រោះក្នុងពេលប្រជុំនោះ ជាការណែនាំមន្ត្រីក្រោមឱ វាទ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន គួរតែរក្សាទុកជាសម្ងាត់ ឬ ទុកជារបាយការណ៍​ បានហើយ ។ ចំពោះបង្ហោះចេញនេះ ជាការបង្អួត បង្ហាញសាច់ដុំ ដើម្បីបង្ហាញមេធំៗខាងលើ ចាត់ទុកថាខ្លួនឯងជាចៅ ហ្វាយក្រុង ខ្លាំង ។

ចំណែកប្រជាពលរដ្ឋអ្នកត្រគួននៅផ្សារត្រី (បាញ់ឡេង) និយាយថាៈ លោកអភិបាលក្រុងជា អភិបាល ប៉ោយប៉ែត ជាប់ចំណាត់ថ្នាក់ជាអភិបាលក្រុងម៉ុងសាយ ព្រោះកន្លងមក លោកបានជួយ ផ្នែកខាងម៉ុងសាយ ហើយយកចិត្តទុកដាក់ផ្នែកខាងម៉ុងសាយខ្លាំង ចំណែកការស្ថាបនាផ្លូវនៅ ក្នុងក្រុង ប្រជាពលរដ្ឋជាអ្នកចេញលុយសម្រាប់អភិវឌ្ឍន៍ នៅខាងមុខផ្ទះពួកគាត់១គ្រួសារ យ៉ាង ហ៊ោចណាស់ចំណាយពី៥០០$ ទៅ៦០០$ ដែរ តែគុណសម្បត្តិលោកអភិបាលក្រុងជាអ្នកទទួល ទៅវិញ  ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
490 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7639 នាក់
ខែនេះ :
27192 នាក់
3 ខែនេះ :
61025 នាក់
សរុប :
2511732 នាក់