ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុកម្មអហិង្សាសកម្ម នៅខាងមុខសាលាក្រុងប៉ោយប៉ែត លើកទី៩៧ ស្ទើជ្រុះលោកចៅហ្វាយ ក្រុង ចេញពីអាសនៈ
Mon,07 August 2017 (Time 05:35 PM)
ដោយ ៖ រដ្ឋា​ (ចំនួនអ្នកអាន: 931នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរងគ្រោះផ្លូវរថភ្លើង បាននាំ គ្នាធ្វើបាតុកម្មអហិង្សា រហូតដល់ ៩៧ លើកហើយ តែអាជ្ញាធរ បានទ្រាំមិននិយាយ ដោយសារតែ មិនដឹងមានសារអ្វី ត្រូវនិយាយជាមួយប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ នៅសហគមន៍ផ្លូវរថភ្លើង បានធ្វើបាតុកម្មអហិង្សាសកម្ម ជាប់រហូត លុះត្រាតែអាជ្ញា ធរ បានផ្តល់នូវការដោះស្រាយជូនពួកគាត់ ។

តំណាងប្រជាពលរដ្ឋតវ៉ានៅខាងមុខ សាលាក្រុងប៉ោយប៉ែត បាននិយាយថា” ខ្ញុំធ្វើបាតុកម្មដោយ សន្តិវិធីនេះ អស់រយៈពេល៩៧ លើកមកហើយ ខ្ញុំចង់ប្រាប់ដល់អ្ន​កដឹកនាំរដ្ឋឲ្យដឹងថា ពួកយើងខ្ញុំ ត្រូវការដីសម្រាប់រស់នៅដូចប្រជាពលរដ្ឋដទៃទៀតដែរ ពួកខ្ញុំជាមនុស្ស ជាខ្មែរ រស់នៅលើដីខ្មែរ តែអាជ្ញាធរក្រុងប៉ោយប៉ែត មិនបានយកចិត្តទុកដាក់ទេ ចាត់ទុកខ្ញុំដូចជាសំរាម ហើយដើម្បីឲ្យ ផុតពីការដោះស្រាយ ចោទពួកខ្ញុំ ថា បក្សនេះ បក្សនោះ តែតាមពិតអាជ្ញាធរអសមត្ថភាព។ ពួក ខ្ញុំ ចង់ឲ្យអាជ្ញាធរបង្ហាញឲ្យបានច្បាស់ថា បើពួកខ្ញុំរស់នៅមិនប៉ៈពាល់ផ្លូវរថភ្លើង ឲ្យអាជ្ញាធរហ៊ាន ចេញមុខអះអាងជាលាយលក្ខអក្សរមក កុំបានតែមាត់ ដូចអណ្តើកក្នុងស្នូក ។

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៣.០០រសៀល អាជ្ញាធរក្រុងខេត្ត ដឹកនាំដោយ អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក ខាត់ ធា ជាមន្ត្រីសាលាក្រុងប៉ោយប៉ែត បាន ដឹកនាំគ្រឿងចក្រ និងកំលាំងសមត្ថកិច្ច ជាច្រើន ចូលទៅឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋ អស់ចំនួន ៣៧ខ្នងផ្ទះ ដោយខ្លះត្រូវកាត់ចេញពីផ្លូវរថភ្លើង ហើយខ្លះ កាត់សំយ៉ាប់ និងជណ្តើរជា ដើម ។  ក្នុងពេលយកគ្រឿងចក្រចូលឈូសឆាយនេះ អាជ្ញាធរមិនបានជូនដំណឹងនោះទេ ទៅធ្វើ តាមការនឹកឃើញ មិនបានយកច្បាប់ជាធំ មិនគោរពច្បាប់ទេ ។

ប្រភពអ្នកនៅជិតដិតជាមួយលោក មេភូមិផ្សារកណ្តាល បាននិយាយថាៈ តាមពិតទៅមិនមែនថា មិនបានជូនដំណឹងទេ គឺនៅពេលសេចក្តីជូនដំណឹងនោះដល់ដៃលោក មេភូមិ នៅម៉ោង៤.០០ ល្ងាចហើយ ចំណែកគ្រឿងចក្រចូលទៅឈូសឆាយមុន បើលោកមេភូមិទៅជូនដំណឹងដល់ពល រដ្ឋ ប្រជាពលរដ្ឋកំពុងតែខឹងសម្បារផងនោះ ខ្លាចមានហិង្សាណាមួយកើតឡើងចំពោះរូបគាត់។

អាជ្ញាធរដែនដី មានទាំងក្រុងនឹងខេត្តបន្ទាយមានជ័យ ចាប់តាំងពីមុនរហូតមកដល់ពេលនេះ មិន ហ៊ានបញ្ចេញពត៌មានពិតថានូវចំណុចជាច្រើន ដែលមានសំណួរត្រូវសួរនោះ ដូចជាៈ

១. តើប្រជាពលរដ្ឋរង់ផលប៉ៈពាល់គំរោងផ្លូវរថភ្លើងប៉ុន្មានគ្រូសារ ? ហើយប្រជាពលរដ្ឋទទួលដី សម្បទានសង្គមកិច្ចនោះ ប៉ុន្មានគ្រួសារ ? ហើយនៅសល់ប៉ុន្មានគ្រួសារមិនទាន់ដោះស្រាយ?

២. ថវិកាត្រូវចំណាយទិញដីសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋត្រូវទទួលដីសម្បទានសង្គមកិច្ចនោះ អស់ទឹកប្រាក់ប៉ុន្មាន?

៣. ដីសម្បទានសង្គមកិច្ចនោះ បែងចែកជូនរួចហើយ ត្រូវកំណត់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំ ទើបអាចលក់ ដូរ ផ្ទេរសិទ្ធិបាន ?

ប្រជាពលរដ្ឋសហគមន៍ផ្លូវរថភ្លើងជាញឹកញាប់ ជាការឆ្លុះបញ្ចាំងពីភាពអសកម្ម របស់ភ្នាក់ងាររដ្ឋ ដែលគ្រប់គ្រងនៅដែនដីនោះ នៅទឹកដីនោះ មានឈ្មោះថា “រដ្ឋ” តែមិនបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋខ្លួនឯង ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1389 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8538 នាក់
ខែនេះ :
28091 នាក់
3 ខែនេះ :
61924 នាក់
សរុប :
2512631 នាក់