ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងនគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួនក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន៣នាក់ និងវត្ថុតាង !
Wed,09 August 2017 (Time 08:42 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 859នាក់)


ឧត្តរមានជ័យៈ   កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបន្ទាយអំពិលបានបង្រាប បានក្រុមចែកចាយ  និងប្រើប្រាស់នូវសារធាតុគ្រឿងញៀនដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៤៤គ្រាប់ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង  ម៉ូតូ ចំនួន០២ គ្រឿងបញ្ជូនទៅតុលាការ។

  សមត្ថកិច្ចប្រាប់ថានៅវេលាម៉ោង៨យប់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ 
កម្លាំងនគរបាលបានប្រតិបត្រការបង្ក្រាប ករណី ជួញដូរថ្នាំញៀនមួយករណី
នៅចំណុចស្រះតាម៉ឹង ស្ថិតនៅខាងលិចភូមិពោធិថ្មី ឃុំបេង
ស្រុកបន្ទាយអំពិល   ក្នុងនោះ  បានឃាត់ខ្លួន  ជនសង្ស័យចំនួន០៣ នាក់  ៖
១-ឈ្មោះ អាត លួត (ហៅ កុយ) ភេទប្រុស  អាយុ ២៦ ឆ្នាំ   រស់នៅភូមិទទឹងថ្ងៃ ឃុំបេង    ស្រុកបន្ទាយអំពិល ។
២- ឈ្មោះ ហុល  ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិរស្មីសូភីឃុំបេង ។
៣-ឈ្មោះ ឡោម នេត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិរស្មីសូភី  ឃុំបេង។  
វត្ថុតាងឆែកឆេរដកហូតបានរួមាន ៖ ថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៤៤គ្រាប់ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង  ម៉ូតូ ចំនួន០២ គ្រឿង។
ទោះជាយ៉ាងណា  បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើិការសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធី ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1840 នាក់
ខែនេះ :
31428 នាក់
3 ខែនេះ :
59149 នាក់
សរុប :
2348381 នាក់