បុរសលក់ចេកអាំងប្រពន្ធស្លាប់ចោលបន្សល់កូនតូច5នាក់កំពុងដង្ហើយរកជំនួយ!
បន្ទាយមានជ័យៈ ប្រពន្ធស្លាប់ ចោលប្តី បន្សល់នូវកូនតូចចំនួន5នាក់ ឲ្យនៅ កំព្រា ម្តាយខណះដែលបុរសជាឪពុកទទួលបន្ទុកមើលកូនខកខានមិនបានរកស៊ីចិញ្ចឹមឆ្នាំង ក៏បានអំពាវនាវរកសប្បុរសជួយ ។
ហេតុការណ៍ ដ៏គួរឲ្យ សោកសង្រេងនេះ បានកើតឡើងទៅលើគ្រួសារក្រីក្រមួយគូរ ដែលប្តីឈ្មោះ សុខឃឿន អាយុ 37ឆ្នាំ និងប្រពន្ធឈ្មោះសេងណេន អាយុ39ឆ្នាំ អ្នកទាំង2 មានស្រុកកំណើត នៅខេត្ត ព្រៃវែង។
តាមការរៀបរាប់ របស់លោក សុខឃឿនជាប្តីបានប្រាប់ថាក្រោយពីបានចាប់ដៃគ្នា ជាប្តីប្រពន្ធ នៅឆ្នាំ ២០០៧ ក៏បាននាំគ្នា មករស់នៅ ទីក្រុងប៉ោយប៉ែតដោយ ប្តីធ្វើការសំណង់ចំណែកប្រពន្ធនៅមើលផ្ទះព្រោះសុខភាពនាងមិនសូវល្អដោយមានជម្ងឺគ្រួសក្នុងប្រម៉ាត់។
លោក សុខឃឿន បន្តឲ្យដឹងទៀតថា: ក្រោយពីប្រពន្ធលោកបង្កើតបានកូនប្រុសស្រីចំនួន 5នាក់មកលោកក៏បានប្តូរមុខរបរលក់ចេកអាំងតាមរទេះរុញដើម្បីចិញ្ចឹមប្រពន្ធកូន ដោយជួលផ្ទះគេនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
តែមិនដឹងជាអកុសលអ្វីស្រាប់តែប្រពន្ធលោកបានស្លាប់ចោលទៅដោយបន្សល់នូវកូនតូចៗចំនួន5នាក់ដែលជាបន្ទុកយ៉ាងធ្ងន់សម្រាប់រូបលោកដែលមិនអាចដើរលក់ចេកអាំងដើម្បីយកមកចិញ្ចឹមពួកគេបាន។
លោកបញ្ជាក់ថាកូនប្រុសស្រីទាំង5នាក់មានអាយុមិនលើសពី10ឆ្នាំឡើយ កូនទី1ឈ្មោះ ថនស្រីនូ ភេទស្រីអាយុ10ឆ្នាំ កូនទី2ឈ្មោះ ថនស្រីនាង ភេទស្រីអាយុ8ឆ្នាំ កូនទី3ឈ្មោះ ថនស្រីណុច ភេទស្រីអាយុ6ឆ្នាំ កូនទី4ឈ្មោះ ថនផានិត ភេទប្រុសអាយុ3ឆ្នាំ នឹងកូនទី5ឈ្មោះ ថនផាន់ណា ភេទប្រុសអាយុ11ខែប៉ុណ្ណោះមិនទាន់ដាច់ដោះនៅឡើយទេ។ ជាចុងក្រោយ លោកក៏សូម អំពាវនាវដល់សម្បុរសជនទាំងអស់ មេត្តា ជួយធ្វើបុណ្យដាក់ទានទាន់មានភ្នែកភ្លឺបើសិនឯកឧត្តមលោក លោកស្រីមានចិត្តជ្រះថ្លាចង់ជួយក្មេងប្រុសស្រីទាំង5នាក់ដែលកំព្រាម្តាយនេះលោកអ្នកអាចទំនាក់ទំនង ទូរសព្ទលេខ 0968667408 សូមអគុណ នឹងអរព្រះគុណ៕