ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីខេត្តបន្ទាយមានជ័យ ដោះដូរមុខតំណែងយ៉ាងប្រញាប់ប្រញាល់ ក្រោយពេលបាត់អស់ឃុំ ចំនួន ៦ សង្កាត់ ៤មក !
Thu,10 August 2017 (Time 04:38 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 9061នាក់)


បន្ទាយមានជ័យ: នៅថ្ងៃទី ១០ ខែ ០៨ ឆ្នាំ ២០១៧ ប្រភពមិនសូវច្បាស់ការពីមន្ត្រី សាលាខេត្តបន្ទាយមានជ័យ បាននិ យាយថាៈ នៅពេលខាងមុខនេះ បេក្ខភាពដែលត្រូវផ្លាស់ប្តូរមានៈ

១. លោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឡើងឋានៈជាអភិបាលរងខេត្តបន្ទាយមាន ជ័យ ។

២. លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ នឹងផ្លាស់ទៅជាអភិបាលក្រុងប៉ោយប៉ែត

៣. លោក លី សុវណ្ណារិទ្ធិ អភិបាលស្រុក ព្រះនេត្រព្រះ នឹងផ្លាស់ទៅជាអភិបាលស្រុកអូរជ្រៅ

៤. លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួក តំឡើងតួនាទីជាប្រធានបក្សមង្គលបូរី 

៥. លោក ឌៀប ឈួន អតីតៈអភិបាលរង ទទួលតំណែង ជាអភិបាលស្រុក ថ្មពួក

៦.  លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ផ្លាស់ទៅ ទទួលតំណែង ជាអភិបាលស្រុក ព្រះនេត្រព្រះ

៧. លោក វ៉ៃ កេងលី ត្រូវបានដោះដូរមុខងារ ទៅជាអនុប្រធានមន្ទីរមួយក្នុង ខេត្តបន្ទាយមានជ័យ

ចំណែកខាងកងកំលាំងប្រដាប់អាវុធវិញ

១. លោក ស៊ីន ណារ៉ាក់ ជានាយរងការិយាល័យ ស្នងការនគរបាល បានទទួលតួនាទីមុខតំណែង ជាអធិការនគរបាលស្រុកមង្គលបូរី ។

២. លោក ស៊ី ឌី អធិការស្រុកមង្គលបូរី បានផ្លាស់ ទៅជាអធិការក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

៣. លោក ស៊ីវ សុជាតិ ជាអធិការក្រុងសិរីសោភ័ណ បានទទួលមុខតំណែងជាស្នងការរង នៃ ស្នង ការដ្ឋាន ខេត្តបន្ទាយមានជ័យ ។

៤. លោក ឱ បូរិន ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានតំឡើងតួនាទីទៅជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណែក លោក បោន ប៊ិន បានទទួលតំណែងជាមេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។

ក្នុងការដោះដូរនេះ ជាការកែទម្រង់ដ៏ធំមួយផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានឆាប់មុន ការបោះឆ្នោតតំណាងរាស្រ្តខាងមុខនេះ ។

អ្នកឃ្លាំមើលសង្គម និង អ្នកវិទ្យាសាស្ត្រនយោបាយ បាននិយាយថាៈ  ការផ្លាស់ប្តូរនេះ មិនមែន ជាអ្វីប្លែកទេ  ការដក ការដាក់ថ្មីនោះ មិនមែនជាសម្តៅទៅលើផលប្រយោជន៍ពលរដ្ឋទេ ជាគ្រាន់ តែសម្តៅលើបក្សរបស់ខ្លួនប៉ុណ្ណោះ ។

ប្រភពពីអ្នកជិតដិតត្រូវបាន ដកតំណែងមន្ត្រីនោះបាននិយាយថា” យើងឃើញគាត់មិនសប្បាយ ចិត្តដែរ ចំពោះការផ្លាស់ប្តូរនេះ អ្នកទទួលបានតំណែងថ្មីធំជាងមុនសប្បាយចិត្ត ចំណែកអ្នកដែល ត្រូវបានផ្លាស់ប្តូរមុខតំណែងនោះ ហាក់ដូចជាបាក់ទឹកចិត្ត ។ 

ចំពោះការផ្លាស់ប្តូរនេះ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតកំពុងតែរង់ចាំ តាមដានមើលថា តើមានអ្វីថ្មី ឬ សារនយោបាយណាមួយថ្មី  ដែលគួរចាប់អារម្មណ៍យ៉ាងណាដែរ ? ។ ព្រោះកាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ/ សង្កាត់កន្លងទៅ គណបក្សប្រជាជនកម្ពុជា មិនមានសារនយោបាយថ្មីទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
648 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7797 នាក់
ខែនេះ :
27350 នាក់
3 ខែនេះ :
61183 នាក់
សរុប :
2511890 នាក់