កាសែត Cambodia Daily ប្រឹងប្រែង រៀបចំស្តារជីវិតឡើងវិញ ក្នុងកាលៈទេសៈកំពុងតែតានតឹង!
ភ្នំពេញៈ កាសែតបរទេសមួយឈ្មោះ The Cambodia Daily ដែលបានបំពេញការងារបស់ខ្លូន នៅ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម្លេះ តែមកដល់ឆ្នាំ២០១៧ ត្រូវបានខាងអគ្គនាយកដ្ឋាន ពន្ធដារ បានចាប់ផ្តើមធ្វើសវនកម្មទៅលើអង្គភាពរបស់កាសែតនេះ ហើយរកឃើញថា ស្ថាប័ន នេះ បានជំពាក់ថវិការដ្ឋ ដោយខកខានមិនបានបង់ពន្ធជូនរដ្ឋ ដែលសរុបទឹកប្រាក់ជាង ៦លាន ដុល្លារ ។
ក្នុងការដាក់សំពា ចាប់បង្ខំកាសែតនេះឲ្យបង់ពន្ធ ពីអំណាចរដ្ឋ ត្រូវបានប្រធានស្ថាប័នមូយនេះ បានលើកឡើងថាៈ ជាចេតនានយោបាយ ដែលបានដាក់សំពាធមកលើ ស្ថាប័នខ្លួន” ។ ដោយ សារ តែកាសែតនេះ ជាកាសែតឯករាជ្យមិនចមណុះឲ្យគណបក្សនយោបាយណាមួយឡើយ ។
ក្នុងការគោលជំហរ ជាកាសែតអព្យាក្រិត្យនោះ Deborah krisher Steele មិនព្រមចុះញ៉មឡើយ នៅតែមានជំហរ សុខចិត្តបិទកាសែតរបស់ខ្លួន នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧ ចំពេលឱសាន វាទ ដែលអគ្គនាយកដ្ឋានពន្ធដារ បានកំណត់ដែរនោះ ។ តែទោះជាបិទទ្ធារបញ្ឈប់ការផ្សាយ របស់ខ្លួននេះក្តី ក៏មិនទាន់រួចរួចខ្លួនដែរ ស្ថាប័ននេះ នៅតែទទួលខុសត្រូវចំពោះសំណងបំណុល រដ្ឋដដែល ហើយអ្នកទទួលខុសត្រូវស្ថាប័ននេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បាននិយាយថាៈ មិនអាចចាកចេញពីប្រទេសកម្ពុជា បានឡើយ ។ ដោយសារតែមានភាពតានតឹង មិនអាចកែប្រែ កម្ពុជា ឲ្យទៅក្រឡេកទៅមើលច្បាប់ បាននោះ ។ ស្រាប់តែនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ អស់ រយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ប្រធានស្ថាប័នមួយនេះ មានចរិកទន់ភ្លន់មកវិញ ដោយបានសេរលិខិត ជូននាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជួយសង្គ្រោះស្ថាប័នរបស់ខ្លួន ។ សូមអាន នូវអត្ថន័យខាងក្រោម នេះ