ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅត្រីមាសទី០៤ ឆ្នាំ២០១៧!
Tue,12 September 2017 (Time 03:24 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 939នាក់)


 

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅត្រីមាសទី០៤ ឆ្នាំ២០១៧
ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១២៩នាក់។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការបានមានប្រសាសន៍ថា គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ.អន្តរជាតិ
    -ត្រៀមកម្លាំងមធ្យោបាយសម្ភារ:គ្រឿងបំពាក់ អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
      -ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
      -ចាត់តាំងជំនាញចុះស្រាវជ្រាវរុករុមុខសញ្ញាជនល្មើស។
      -អនុវត្ត បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
    -ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង ស្រុក និងការសន្តិសុខផងដែរ។
    -ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញនិងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។
    -បន្តការកសាងបណ្ដាញផ្ដល់ព័ត៍មានតាមមូលដ្ឋានបន្ថែមទៀត។
    លោកវរេសេនីយ៍ឯក មេបញ្ជាការបានមានប្រសាសន៍បន្តទៀតថា តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង០៩ចំណុច របស់កងរាជអាវុធហត្ថ ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាព និងបន្តការចុះយកព័ត៍មាន ថតសកម្មភាពស្នាដៃអាវុធហត្ថធ្វើបាន យកមកផ្សព្វផ្សាយតាមសារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
    -បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។
    -ត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។
    -បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។ លោកមេបញ្ជាការបានបន្តទៀតថា តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង និងបន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងបន្តការយកចិត្តទុកដាក់ លើសុខុមាលភាពទ័ពឲ្យមានអនាម័យ ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
752 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7901 នាក់
ខែនេះ :
27454 នាក់
3 ខែនេះ :
61287 នាក់
សរុប :
2511994 នាក់