ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខឹងប្រពន្ធចុះចោលផ្ទះ ទិញកាំភ្លើងបម្រុងបាញ់សម្លាប់​ចោល រួចបាញ់ខ្លួនឯងតាមក្រោយតែ ​ចៃដន្យពេលបាញ់កាំភ្លើងគាំង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន
Tue,12 September 2017 (Time 09:20 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 894នាក់)


ភ្នំពេញ៖ប្រច័ណ្ឌនិងប្រើហឹង្សាលើប្រពន្ធជាញឹកញាប់ ទើបប្រពន្ធសម្រេចរត់ចេញពីបន្ទប់ជួលនៅតាខ្មៅ មករស់នៅជាមួយម្ដាយបង្កើត បាន១សប្ដាហ៍បុរសជាប្ដីចិត្តខ្លាំង​ យកម៉ូតូទៅលក់ដើម្បីទិញកាំភ្លើងទុកបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេក រួចបាញ់សម្លាប់ខ្លួនឯងដោយគិតថា មកពីម្ដាយក្មេក និងក្រុមគ្រួសារខាងប្រពន្ធបំបែកបាក់មិនឲ្យរស់នៅជាមួយគ្នា។ តែសំណាងល្អការធ្វើឃាតនេះមិនបានសម្រេច​ព្រោះពេលបាញ់កាំភ្លើងគាំង ក៏បានប្រតាយប្រតប់គ្នា រួចកម្លាំងនគរបាលចុះទៅចាប់ខ្លួនភា្លមៗតែម្ដង។
 
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ១ តាមផ្លូវលំ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងពុន២ ខណ្ឌមានជ័យ​។
 
លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ឹម ច័ន្ទរីដា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់​នៅបន្ទប់ជួលភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ប្រាប់ថាសព្វថ្ងៃខ្លួនបានរស់នៅជាមួយស្រ្តីជាម្ដាយ​ ឈ្មោះ គឹម វណ្ណ: អាយុ៥៨ឆ្នាំ។ ដោយឡែកជនសង្ស័យជាប្ដី ឈ្មោះ អ៊ុត បូរី អាយុ​២៦ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ។
 
បើតាមការរៀបរាប់ពីស្ដ្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ​ខ្លួនបានចេញពីធ្វើការការមកដល់ផ្ទះ បានហូបបាយជុំគ្នា៤នាក់ ជាមួយបងស្រី២នាក់ និងបងប្រុសថ្លៃម្នាក់ទៀត លុះមកដល់ម៉ោង១១៖៣០នាទី ស្រាប់តែមានបុរសជាប្ដីដើរកាត់មុខបន្ទប់ ហើយក៏ឃើញបុរសជាប្ដីមក តែមិនរវល់ក៏ហូបបាយបន្តទៀត ស្រាប់តែបុរសជាប្ដី បានដកកាំភ្លើងខ្លីចេញពីចង្កេះ ហើយដើរចូលក្នុងបន្ទប់ភ្ជង់ខ្លួនដែលជាប្រពន្ធ ហើយម្ដាយ​ស្ទះទៅវាយប្រតាយប្រតាប់ រីឯខ្លួន​ចាប់ដណ្ដើមកាំភ្លើងចេញពីដៃរបស់ប្ដី ​ទើបឃើញសមត្ថកិច្ច​ចុះមកដល់បន្ទប់ជួលចាប់វាយខ្នោះប្ដី យកទៅប៉ុស្ដិ៍តែម្ដង។
 
​​អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យជាប្ដីបានទទួលស្គាល់ថា ពិតជា​យកកាំភ្លើងខ្លីម៉ាក (ប៉េអាម៉ាប់) ទើបនិងទិញមកក្នុងតំលៃ៦០០ដុល្លារ ទៅគំរាមបាញ់សម្លាប់បើសិនប្រពន្ធមិនត្រលប់ទៅតាមគាត់ តែប្រពន្ធនៅតែមិនព្រមទៅជាមួយ ក៏បានដកកាំភ្លើងអារមេគំរាមបាញ់ ស្រាប់តែសមត្ថកិច្ចចុះមកដល់តែម្ដង។
 
លោកអធិការរង បានលើកឡើងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានប្ដឹងសមត្ថកិច្ចថា មានករណីហិង្សាក្នុងគ្រួសារ ដោយប្រើអាវុធគំរាមបាញ់នៅសង្កាត់បឹងទំពុន២ ក៏បាននាំកម្លាំងប៉ុស្តិ៍ និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះទៅអន្តរាគមន៍ហើយពេលទៅដល់បន្ទប់ជួលកើតហេតុខាងលើ ក៏ឃើញស្រ្តីម្ដាយក្មេក និងប្រពន្ធបានចាប់បុរសជាប្ដី ដែលប្រើអាវុធខ្លីគំរាមបាញ់សម្លាប់ ហើយក៏កម្លាំង​ធ្វើការឃាត់ខ្លួនជនបង្កហិង្សា និងដកហូតអាវុធខ្លីមួយដើម យកមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។
 
បើតាមគំរោងនោះ ជនសង្ស័យ​ខឹងប្រពន្ធ និងប្រច័ណ្ឌខ្លាំងពេកទើបដាច់ចិត្តយកកាំភ្លើងខ្លី ទៅបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេក ដែលហាមឃាត់មិនឲ្យរស់នៅជាមួយគ្នា តែតាមពិតមកពីបុរសជាប្ដី តែងតែប្រើហិង្សាមកប្រពន្ធជាញឹកញាប់ ទើបប្រពន្ធសម្រេចរត់ចេញពីបន្ទប់ជួលនៅតាខ្មៅ មករស់នៅជាមួយម្ដាយបង្កើត ហើយបុរសជាប្ដីគិតថា មកពីម្ដាយក្មេក និងក្រុមគ្រួសារខាងប្រពន្ធបំបែកបាក់មិនឲ្យរស់នៅជាមួយគ្នា។ 
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញ ដើម្បីរៀបចំ​សំណុំរឿង ​ចាត់ការបន្ដតាមច្បាប់៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1283 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8432 នាក់
ខែនេះ :
27985 នាក់
3 ខែនេះ :
61818 នាក់
សរុប :
2512525 នាក់