ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កាន់តែសាហាវកាប់ដាច់ជើងត្រឹមជង្គង់ធ្លាក់ដល់ដីរួចគេចខ្លួនបានយ៉ាងស្រួល!
Tue,12 September 2017 (Time 09:05 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 881នាក់)


ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ សំដែងការ ព្រួយបារម្ភពីសុវត្ថភាព ខណៈពេលដែលក្រុមក្មេងស្ទាវ តែងតែធ្វើសកម្មភាពវ៉ៃកាប់ចាក់គ្នាសាហាវដូចខ្សែភាពយន្ត ហូលីវូដ យ៉ាងអាណាធិបតេយ្យបំផុត ចំណែកសមត្ថកិច្ចហាក់ដូចជា ធ្វើការយឺតយ៉ាវបណ្តែតបណ្តោយអោយក្រុមក្មេងទំនើងបង្ករភាពអសន្តិសុខតាមតែអំពើរចិត្តរួចគេចខ្លួនបានយ៉ាងស្រួល។
ប្រភពព័ត៌មានបានអោយដឹងថា ផ្លូវ​ ពីបឹងខ្នារ​ មកតាលោ​ សព្វថ្ងៃនេះ​ អសន្តិសុខខ្លាំងណាស់​ ជាពិសេស​ ត្រង់ចំណុច​ខាង​ ត្បូង​ KTV ហាន់នី​ ម្តុំដើមព្រីង​ ពេលល្ងាចនិងយប់ព្រឹលៗ​ ចន្លោះម៉ោង​ ប្រាំទៅម៉ោង​ ប្រាំបីយប់​ មានក្មេង​ អន្តពាល​ ឈរជាក្រុម​ នៅទីនោះខ្លះកាន់ដំបង​ និងខ្លះកាន់ដាវ​ ព្រងព្រាត​ ធ្វើអោយអ្នកធ្វើដំណើរ​ មានកាភឹតភ័យ​ ខ្លាំងណាស់​ ។    ជាការសំណូមពរ​ របស់ប្រជាពលរដ្ឋ​  សូមអោយ​ សម្តកិច្ច​ ពាក់ពន្ធ័​ មេត្តា​ ជួយល្បាត​  តំបន់​ នេះនៅចន្លោះម៉ោង​ ខាងលើ​ផង​  ព្រោះ​ អ្នកដំណើរដែល
ឆ្លងកាត់​ តាមផ្លូវ​ នេះ​មានការបារម្មណ៍​ ពីសុវត្តិភាព​ របស់ពួកគាត់ខ្លាំងណាស់​  ។   ហើយជាក់ស្តែងនៅថ្ងៃ​ ល្ងាច​ ម៉ោង៤និង៥៤នាទី ថ្ងៃទី​ ១១​ ខែ​ ០៩​ ឆ្នាំ​ ២០១៧​ នេះ​ មានករណី​ ក្មេងទំនើង​បានស្ទាក់កាប់​ សិស្ស​ សាលា​ ម្នាក់នៅ​ វិទ្យាល័យ​ ហ៊ុនសែន​ រំលេច​ បណ្តាលអោយ​ យុវជនម្នាក់​ ដាច់ជើង​ មួយ​ ត្រឹម​ ជង្គង់​ ហើយ​ ពួកបង្ករហេតុ​ គេចខ្លួន​ ដោយសុវត្តិភាព​ ។  សូមបងប្អូន​ ធ្វើដំណើរឆ្លងកាត់​ ចំណុចនេះ​ ដោយមានការប្រុងប្រយត្ន័ផង​ ។
ប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងថា៖ពិតជាសាហាវណាស់ពួកគាត់ធ្លាប់តែមើលគេសម្តែងក្នុងរឿងកុនហូលីវូដ តែពេលនេះឃើញផ្ទាល់ភ្នែក ដោយគេឃើញយុវជនពីរក្រុមមិនដឹងទំនាស់រឿងអ្វីបានជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យភាគីម្ខាងដាច់ជើងខាងឆ្វេងមួយកំណាត់ ត្រឹមក្បាលជង្គង់ធ្លាក់មកលើដីក្តុកធ្វើឱ្យពួកគាត់ស្លុតរន្ធត់ចិត្តមែនទែន។
ជាចុងក្រោយពួកគាត់សំណូមពរឱ្យសមត្ថកិច្ចធ្វើការប្រម៉ាញ់និងបង្ក្រាបក្រុមក្មេងទំនើងទាំងផ្តន្ទាទោសអោយបានឆាប់ៗជាសវាងប្រពលរដ្ឋចោទប្រកាន់ថា សមត្ថកិច្ចអសមត្ថភាពដោយអោយក្រុមក្មេងទំនើងបង្ករភាពអសន្តិសុខតាមតែអំពើរចិត្តរួចគេចខ្លួនបានយ៉ាងស្រួល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
557 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7706 នាក់
ខែនេះ :
27259 នាក់
3 ខែនេះ :
61092 នាក់
សរុប :
2511799 នាក់