ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបដិសេធថាគ្មានPM ណាពាក់ព័ន្ធនិងល្បែងស៊ីសងដូចការចោទប្រកាន់ដែលកាសែតខ្លះសំភាសន៍ ម៉ូតូឌុបមកផ្សាយនោះទេ!
Mon,16 October 2017 (Time 04:17 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1992នាក់)


បន្ទាយមានជ័យ៖លោកនាយឧត្តមសេនិយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងតែបានក្រើនរំលឹក ដល់មន្ត្រី កងរាជអាវុធហត្ថទាំងអស់ត្រូវតែនៅអោយឆ្ងាយ កុំពាក់ព័ន្ធនិងបទល្មើសផ្សេងៗពិសេសល្បែងស៊ីសងដោ យ ឡែក
នៅក្នុងខេត្តបន្ទាយមានជ័យវិញត្រូវគេមើលឃើញថាមេបញ្ជាការPMថ្មីដែលទើបទទួលតំណែងជំនួសលោកឱបូរិន្ទហាក់មិនបានយកចិត្តទុកដាក់អនុវត្តន៍តាមប្រសាសន៍លោកអគ្គបញ្ជាការឡើយហើយបណ្តែតបណ្តោយអោយមន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទបើកនិងកាងល្បែងស៊ីសងអោយរីកដូចផ្សិតនៅទីក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មានបានរាយការណ៍អោយដឹងថានៅទីក្រុងប៉ោយប៉ែតសព្វថ្ងៃនេះសកទើរតែក្លាយទៅទីក្រុងល្បែងទៅហើយល្បែងស៊ីសងគ្រប់ប្រភេទបានរីកស្គុះស្គាយដូចផ្សិតត្រូវទឹកភ្លៀងដោយសារល្បែងស៊ីសងទាំងនោះភាគច្រើនមានសមត្ថកិច្ចចូលហ៊ុននិងកាងពីក្រោយ។ 
ជុំវិញបញ្ហាចោទប្រកាន់ ខាងលើក លោកវរសេនិយ៍ ឯក បោនប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានផ្តល់ បទសម្ភាសន៍ អោយក្រុមអ្នកសារព័ត៌មាន ដោយបដិសេធ ដាច់ អហង្កា ថាមិនមានកងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ណាម្នាក់ពាក់ព័ន្ធមានគាគហ៊ុនឬកាងល្បែងស៊ីសងឡើយ។ហើយលោកថាសារព័ត៌មានខ្លះចុះផ្សាយតាផ្តេសតាផ្តាស់ពេលខ្លះសម្ភាសន៍សំដីអ្នកម៉ូតូឌុបក៏យកមកផ្សព្វផ្សាយដែរលោក ថា លោកមិនចាប់អារម្មណ៍ទេ ។ ហើយមិនមែនជាលើកទី១ទេឃើញ គេចុះផ្សាយច្រើនលើកសាមកហើយពោលគឺតាំងពីរូបលោកនៅជា មេ បញ្ជាការរងម្លេះ! លោកមិនឃើញមានល្បែងស៊ីសងអីទេសំខាន់មុនហ្នឹងនិយាយចោទគេមាន ភស្តុតាងផង។
តែយ៉ាងណាក៏ដោយប្រភពនៅតែបញ្ជាក់ថានៅទីក្រុងប៉ោយប៉ែតនេះមានទីតាំងល្បែងអនឡាញជាច្រើនដោយខ្លះបានជួលសណ្ឋាគាបើកទៀតផង។ហើយសណ្ឋាគាដែលជួលឲ្យជនជាតិចិនបើកបនល្បែងអនឡាញខុសច្បាប់នោះត្រូវបានគេស្គាល់ថា យីហោ ហូលីណា ដែលមានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ដែលជារបស់លោក ឧកញ្ញា សានស៊ានហូ ដែលបច្ចុប្បន្នជាអភិបាលស្រុកអូរជ្រៅនិងកំពុងតែល្បីថាជិតក្លាយជាអភិបាលក្រុងប៉ោយប៉ែតក្នុងពេលឆាប់ៗនេះទៀតផង។
ហើយមួយកន្លែងទៀតគឺភូមិគ្រឹសលោកម៉ែនភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យដែលមានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតក៏មានពាក្យចចាមអារាមថា មានជួលអោយជនជាតិចិនបើកល្បែងអនឡាញផងដែរ។ដោយជួលក្នុង១ខែតំលៃ៧០០០ដុល្លា ហើយពេលខ្លះ គេឃើញកម្លាំងកងរាជអាវុធហត្ថជួយដឹកជញ្ជូនភ្ញៀវទៀតផង។
ប្រភព បានបង្ហើបអោយដឹងទៀតថា មិនមែនមានតែមេបញ្ជាការរង ខេត្ត បន្ទាយមានជ័យតែម្នាក់ទេដែលពាក់ព័ន្ធទៅហ្នឹងល្បែងអនឡាញនេះគឺនៅមានច្រើនទៀត ។ចំណែក លោក វណ្ណលីហោ ដែលជាមេបញ្ជាការរងខេត្តបន្ទាយមានជ័យដែលគេដឹងថាជាក្មួយរបស់ ឯកឧត្តមសេងទៀងនោះសព្វថ្ងៃក៏កំពុងកាងសង្វៀនជល់មាន់នៅប្លុក កាស៊ីណូ ហ្គោឌិនក្រោនដ៍ផងដែរ។
ដោយឡែក លោកវរសេនិយ៍ទោប៊ុនណាំអៀង ហៅបារាំង ដែលទើបតែឡើងឋានះ ជាមេបញ្ជាការរង ទទួលផែន ភស្តភានិង ហិរញ្ញវត្ថុ នោះ ក៏មានពាក់ព័ន្ធនិងបើកបនល្បែង ​អនឡាញ យីហោ HBO ផ្ញើខ្លួននៅលើអគា ដ៏ខ្ពស់នៅម្តុំផ្សារដើមពទ្រា អគានេះត្រូវបានគេស្គាល់ថា ជារបស់លោក បោនប៊ិនមេបញ្ជាការប៉េអ៊ឹម ខេត្តបន្ទាយមានជ័យតែម្តង។ហើយនៅលើអគានោះដែរក៏មានអនឡាញរបស់លោកនីណារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថទទួលបន្ទុកសន្តិសុខផងដែរ។
ក្រៅពីនោះនៅមានកន្លែងអនឡាញរាយរង២កន្លែងទៀតលួចបើកនៅក្នុងភូមិក្បាលស្ពាន១និងក្បាលស្ពាន២ដែលជាប់សាច់ញាតិនិងមានភាគហ៊ុនជាមួយមន្ត្រីកងរាជអាវុធហត្ថផងដែរ។ដែលបញ្ហាទាំងនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ពីសន្តិសុខនិងសុវត្ថភាព ព្រោះទីក្រុងប៉ោយប៉ែតទាំងមូលសំបូរទៅដោយល្បែងស៊ីសងដែលរីកស្គុះស្គាយដូចផ្សិតត្រូវទឹកភ្លៀង។ហើយកន្លងមកពួកគាត់ក៏ធ្លាប់បានរាយការណ៍ជូនសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថផងដែរតែល្បែងទាំងនេះនៅតែបើកលេងយ៉ាងរំភើយដដែល។ចំណែកមជ្ឈដ្ឋាននានាបានលើកឡើងថា មូលហេតុដែលគោលការណ៍ភូមិឃុំមានសុវត្ថភាព របស់រាជរដ្ឋាភិបាលបរាជ័យ ក៏ព្រោះតែភាគច្រើនបនល្បែងស៊ីសងនោះភាគច្រើនជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចមានភាគហ៊ុននិងបើកខ្លួនឯងតែម្តង។ដោយមិនខ្វល់ពីប្រសាសន៍ផ្តាំផ្ញើររបស់
លោកនាយឧត្តមសេនិយ៍ សៅសុខា តែងតែក្រើនរំលឹក ដល់មន្ត្រី កងរាជអាវុធហត្ថទាំងអស់ត្រូវតែនៅអោយឆ្ងាយ កុំពាក់ព័ន្ធនិងបទល្មើសផ្សេងៗពិសេសល្បែងស៊ីសង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7448 នាក់
ខែនេះ :
27001 នាក់
3 ខែនេះ :
60834 នាក់
សរុប :
2511541 នាក់