ជនដៃដល់ដែលសម្លាប់ស្ត្រីម្នាក់ ហើយយកទៅផ្លុងចោលនៅស្រុកកំពុងត្រឡាច ត្រូ់វចាប់ខ្លួនហើយ!
កំពត ៖កុកភ្លេចជង់តែជង់មិនភ្លេចកុកឡើយទីបំផុតជនដៃដល់ដែលសម្លាប់ស្ត្រីម្នាក់ ហើយយកទៅផ្លុងចោលនៅស្រុកកំពុងត្រឡាច ត្រូ់វចាប់ខ្លួនហើយ។
នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការ នគរបាលជាតិបានផ្សាយឱ្យដឹងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយទោយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់អោយដឹងមុននេះថា ជនដៃដល់ដែលបានសម្លាប់ស្រ្តីម្នាក់ ដោយកាប់ជាច្រើនកន្លែង ហើយច្រកនៅក្នុងការ៉ុង រួចយកទៅបោះចោលនៅក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវចាប់ខ្លួនបានហើយ
លោកឧត្តមសេនីយ៍ទោ បន្តថាជនសង្ស័យឈ្មោះ ប៉ាត ចន្ទវត្ថា ជនជាតិខ្មែរ មុខរបរជានាពន្ធនាយកមជ្ឍមណ្ឌលត័ត៌មាន ឆាយាអង្គរ។
សូមបញ្ជាក់ថា ស្រ្តីម្នាក់ ដែលត្រូវឃាតកកាប់លើផ្ទៃមុខជាច្រើនកាំបិត ហើយច្រកការ៉ុង យកមកថ្លុងចោល ក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៣និង៣០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ រកបក្ខពួកនិងកសាងឯកសារដើម្បីចាត់ការតាមផ្លូវច្បាប់ ៕