ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីខ្មែរព្រមទទួលយកអាណិកជនខ្លួនឯងពីអាមេរិក ត្រឡប់មកប្រទេសកម្ពុជា ដើម្បីជាថ្នូរនិងការផ្តល់ទិដ្ឋាការជូន រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ អាចចេញចូលប្រទេស អាមេរិក បាន
Fri,15 September 2017 (Time 05:08 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 905នាក់)


ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៧ នេះ លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​សម្រេច​បន្ត​ទទួលយក​ជនជាតិ​កម្ពុជា ដែល​បញ្ជូន​មក​ពី​សហរដ្ឋអាមេរិក​វិញ ទៅ​តាម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ចេញ​កាលពី​ឆ្នាំ​២០០២ ដោយ​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក និរទេស​ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​នៅ​អា​មេ​រិ​ក​ត្រឡប់​មក​កម្ពុជា​វិញ​។

ការ​លើក​ឡើង​របស់​លោក ប្រាក់ សុ​ខុន នា​ព្រឹក​ព្រ​ហ​ស្ប​ត្តិ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រកាស​ផ្អាក​ផ្តល់​ទិដ្ឋាការ​ប្រភេទ​មិនមែន​អន្តោប្រវេសន៍ ដល់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កម្ពុជា ។ ការ​ផ្អាក​នេះ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក បាន​ប្រកាស​រឹត​បន្តឹង ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​៤ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ២០១៧​នេះ អោយ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣​កញ្ញា នេះ​តទៅ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (​ទិដ្ឋាការ​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​បំពេញការងារ​ជាដើម​) ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​(​រដ្ឋមន្ត្រី​)​នៃ​ក្រសួង​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​មហាអំណាច​មួយ​នេះ ក៏​ផ្អាក​ផ្តល់​ទិដ្ឋាការ​ប្រភេទ​ដូច​គ្នា​នេះ​ដែរ ចំពោះ​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផង​ដែរ ។

ក្នុងការសុំឲ្យអោយសហរដ្ឋអាមេរិក ដកនូវបំរាមដល់មន្ត្រីក្រសួនការបទេសកម្ពុជា ដោយមានការ ចុះអនុស្សារណៈយោគយោគយល់ ក្នុងការបញ្ជូនឧក្រិដ្ឋជនកម្ពុជា ដែលបានប្រព្រឹត្តល្មើសលើ ទឹកដីសហរដ្ឋអាមេរិក មកកម្ពុជាជាវិញ ។

ជាទស្សនៈ របស់ផ្ទាល់ខ្លួនរបស់លោក ជូ ជុងងឺ មេធាវីរបស់គណបក្សសង្គ្រោះជាតិ បានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថាៈបើដើម្បីប្រយោជន៍ជាតិ គឺជាការប្រសើរ ប៉ុន្តែប្រសិនបើដើម្បីអាមេរិកយល់ព្រមផ្តល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេស និងក្រុមគ្រួសារ បានទៅអាមេរិក នោះគឺជាគំនិតទុច្ចរិត គិតពីប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក។

ចំពោះស្ថានភាពនយោបាយក្នុងការទំនាក់ទំនង រវាងកម្ពុជា និង សហរដ្ឋអាមេរិក ហាក់ដូចជា បានបោះជំហ៊ានដើរចេញពីគ្នា បន្តិចម្តង ។  សហរដ្ឋអាមេរិក គ្រាន់ផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រី ក្រសួងការបរទេសកម្ពុជា បានធ្វើឲ្យមន្ត្រីធំៗមួយចំនួន មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារ មានមន្ត្រីខ្លះ មានសាច់ញាតិ ឬ គ្រួសារ កំពុងតែរស់នៅឯប្រទេសអាមេរិក ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
887 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8036 នាក់
ខែនេះ :
27589 នាក់
3 ខែនេះ :
61422 នាក់
សរុប :
2512129 នាក់