ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ហ៊ុន សែន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរក្រោក ឡើងប្រឆាំងជាមួយបរទេស (អាមេរិកាំង)
Fri,15 September 2017 (Time 05:43 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 945នាក់)


ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងខ្លាំងៗនៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ឲ្យពលរដ្ឋកម្ពុជាងើបឡើង ប្រើប្រាស់«ស្មារតីជាតិនិយម» ដើម្បីអ្វីមួយ ដែលបុរសខ្លាំងកម្ពុជា ហៅថា ជាសេរីភាព ឯករាជ្យ អធិបតេយ្យជាតិកម្ពុជា នៅក្នុងការលើកឡើងរបស់លោក ប្រតិកម្មទៅនឹង​ចំណាត់ការមួយចំនួន ពីសំណាក់រដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ ។

«ជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេស» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រតិកម្មជាសាធារណៈមួយ តបទៅនឹងរដ្ឋបាលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចេញចំណាត់ការ ផ្អាកការផ្ដល់ទិដ្ឋការប្រភេទ «មិនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា។

នៅក្នុងវោហាស័ព្ទប្រតិកម្មខ្លាំងៗ នៅថ្ងៃនេះ ចំពោះកម្មករ-កម្មការិនីច្រើនរយនាក់ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងដាក់«កំហិត» ឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ត្រូវចេញមុខមកបកស្រាយ ពីការលើកឡើងកាលពីជិត៤ឆ្នាំមុន របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោកថា៖ «ខ្ញុំចង់សួរឯកឧត្ដម ឲ្យឆ្លើយបំភ្លឺ តើសំដី កឹម សុខា ត្រឹមត្រូវឬអត់ ព្រោះយើងមិនបានចោទប្រកាន់ សហរដ្ឋអាមេរិកទេ តែ[គឺ] កឹម សុខា ទេ ដែលបានចោទប្រកាន់អាមេរិក ដែលបានណែនាំ ពីវិធីផ្ដួលរំលំ ផ្លាស់ប្ដូរ តាមរបៀបនៅយូហ្គោស្លាវី និងសែប៊ី ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តនៅកម្ពុជា»។

ប្រធានគណបក្សកាន់អំណាចរូបនេះ បានឆ្លើយដោយខ្លួនលោកថា៖ «ប្រហែលអគ្គរដ្ឋទូតនេះ គ្មានសមត្ថភាពបកស្រាយទេ។ (...) ឯកឧត្តមមិនអាចរួច ពីការទទួលខុសត្រូវ ទៅលើការបកស្រាយ លើបញ្ហានេះទេ។ (...) ជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេស។ អតីតកាលដ៏ឈឺចាប់ ដោយសារការឈ្លានពាន របស់ពួកចក្រពត្តិអាមេរិក យើងមិនទាន់ភ្លេចទេ (...) រឿងរ៉ាវបានចាប់ផ្ដើមសារជាថ្មី។»។

ការលើកនេះ លោក ហ៊ុន សែន បានសន្យារកដៃគូប្រទេសអ្នកវិនិយោគទុន ឲ្យមកធ្វើវិនិយោគ ទុននៅកម្ពុជា ដើម្បីឲ្យ​ប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើ និងទទួលបានប្រាក់បៀរវត្សខ្ពស់ ។

ចំពោះស្ថានភាពនយោបាយចុងក្រោយ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កសិករ មួយចំនួន បាន មានការបារម្ភយ៉ាង ដោយក្រែងប្រទេសទទួលទិញនោះ មានសហគមន៍អឺរ៉ុប តែងតែទទួលទិញ ខោអាវ និង ស្បែកជើង ដែលផលិតនៅកម្ពុជា ពួកគេឈប់ទទួលទិញនោះ រោងចក្រសហគ្រាស ក៏មិនអាចដំណើរការបានដែរ ចំណែកប្រជាពលរដ្ឋខ្មែរ នឹងទទួលរងអត់ការងារធ្វើ នឹងចំណាក់ ស្រុកកាន់តែច្រើន មិនខាន៕


 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1321 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8470 នាក់
ខែនេះ :
28023 នាក់
3 ខែនេះ :
61856 នាក់
សរុប :
2512563 នាក់