ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការចាប់ឃាត់ខ្លួន លោក កឹម សុខា ពីបទ" ក្បត់ជាតិ" នោះ ជាប្រធានបទយ៉ាងក្តៅ របស់អង្គការសហប្រជាជាតិ
Thu,14 September 2017 (Time 05:42 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 922នាក់)


ភ្នុំពេញៈ កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រសួងការបរទេស និងសហប្រតិ្តការអន្តរជាតិ កម្ពុជា បានចេញសេចក្តីថ្លៃងការណ៍ ដោយមានការខកចិត្ត ចំពោះឩត្តមស្នងការ អង្គការ សហប្រជាជាតិ ដែលបានលើកប្រធានបទក្តៅ អំពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ឃាត់ខ្លួន ឃុំ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ដោយចោទប្រកាន់ពីបទ " អំពើក្បត់ជាតិ"  ដែល បង្ហាញ យ៉ាងច្បាស់ក្រឡែត ថា នោះជារឿងពាក់ព័ន្ធនយោបាយ មិនពាក់ព័ន្ធនឹងផ្លូវច្បាប់ ។

កាលពីថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកខាង សិទ្ធិ បានចេញថ្លែងការណ៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះក៍បានដាក់ បញ្ចូលអំពី ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបង្គ្រោះជាតិផងដែរ ដែលធ្វើឲ្យមានការប៉ៈពាល់ដល់ មុខមាត់ប្រទេសកម្ពុជា ជាប្រទេសមួយមានអធិបតេយ្យភាព តែត្រូវបានឧត្តមស្នងការសិទ្ធិមនុស្ស បានលើកចំៗ ។ កាលពីខែ សីហា ឆ្នាំ២០១៧ អ្នកស្រី រ៉ូណាល់ស្មិត បានមកទស្សនៈកិច្ចរយៈ ពេល១០ថ្ងៃ នៅកម្ពុជា ហើយក្រោយពីបញ្ចប់ ទស្សនៈកិច្ច អ្នកស្រី បានធ្វើសន្និសីទសារព័ត៌មាន មួយនិយាយអំពីស្ថានភាពប្រទេសកម្ពុជាថាៈកម្ពុជាកំពុងតែខិតទៅជិត ស្ថានភាពគ្រោះថ្នាក់   តែ ទោះជាការលើកឡើងយ៉ាងនេះ ក៏ដោយក៏អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោល ដោយ ចាត់ទុកថា អ្នកស្រីរ៉ូណាល់ស្មិត មិនបានស្គាល់អំពីបរិបទកម្ពុជា  ក្រោយពីការទស្សនៈកិច្ច របស់ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិមក នៅក្នុងស្ថានការនយោបាលកម្ពុជា មានព្រឹត្តិ ការណ៍កើឡើងជាបន្តបន្ទាប់ រហូតដល់មានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ហើយសារព័ត៌មានឯករាជ្យ ត្រូវបានបិទទ្ធារ ដោយសារតែគ្មានលុយបង់ពន្ធ និង ខ្លះ បិទទ្ធារដោយសារស្ថានភាពនយោបាយកំពុងតែមានឥទ្ធិពលលើសេរីភាពបញ្ចេញមតិ ។ ចំណែក ស្ថានទូតអាមេរិកវិញ បិទទិដ្ឋាការ មិនឲ្យមន្ត្រីក្រសួងការបទេសកម្ពុជា និង ទិដ្ឋាការ B1-B2. B1/B2 មិនអោយចូលទឹកដីអាមេរិក ។  ដោយសារតែមានការអៀនខ្មាស លើឆាកអន្តរជាតិទៅសេចក្តីថ្លៃង ការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តីថ្លែការណ៍ បានមានអត្ថន័យទាំងស្រុង ដូចខាងក្រោមៈ

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1382 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8531 នាក់
ខែនេះ :
28084 នាក់
3 ខែនេះ :
61917 នាក់
សរុប :
2512624 នាក់