ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនបញ្ជូនទៅតុលការ!
Fri,15 September 2017 (Time 03:47 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 830នាក់)


ព្រៃវែង៖រត់រឺម៉កកង់បីមិនសូវបានលុយចង់មានឆាប់ពេកបែកគំនិតលក់ថ្នាំញៀនត្រូវបានសមត្ថិច្ចឃាត់ខ្លួនបញ្ជូនទៅដេកគុក។
យោងតាមរបាយការណ៍សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថា៖
នៅវេលាម៉ោង១៤:២០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះបង្រ្កាបករណីរជួញដូរ គ្រឿងញៀននៅចំនុចរង្វង់មូលក្បាលស្ពានអ្នកលឿងត្រើយខាងកើតស្ថិតក្នុងភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គួយ ដន ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ រត់រឺម៉កកង់បី ស្រុកកំណើត ភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ផ្ទះជួលសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានី ភ្នំពេញ។
ចាប់យកវត្ថុតាងរួមមាន៖
១-ម្សៅក្រាម០១ កញ្ចប់ ទម្ងន់ 4.56 ក្រាម
២-ទូរស័ព្ទ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿង និងបញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4636 នាក់
ខែនេះ :
24574 នាក់
3 ខែនេះ :
61489 នាក់
សរុប :
2353129 នាក់