ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ត្រីម្នាក់ធ្វើតាមបញ្ជារជនជាតិខ្មែរ រស់នៅប្រទេសអូស្ត្រាលីជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រសម្តេចម៉ែ ត្រូវPMឃាត់ខ្លួនបញ្ជូនទៅតុលាការ!
Sun,17 September 2017 (Time 02:41 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 983នាក់)


 

(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ត្រូវឃាត់ខ្លួនជាប់សង្ស័យជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រសម្តេចម៉ែ ត្រូវPMខេត្តបន្ទាយមានជ័យឃាត់ខ្លួនបញ្ជូនទៅតុលាការទើបនាងសារភាពថា៖ ខ្លួនធ្វើតាមបញ្ជាឈ្មោះ អ៊ា គីមស្រេង ជនជាតិខ្មែរ រស់នៅប្រទេសអូស្ត្រាលី។

តាមការអោយដឹងពីសមត្ថកិច្ច ប្រាប់ថាកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ មឿន លីហ័រ អាយុ២០ឆ្នាំ (មុខរបបលក់ផ្លែឈើផ្សាររ៉ុងក្លឿប្រទសថៃ) ស្នាក់នៅភូមិចាន់គីរីសង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពេលឃាត់ខ្លួនស្ត្រីជាប់សង្ស័យពីបទជេរប្រមាថ(ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រនិងសម្តេចម៉ែ) តាមបណ្តាញប្រព័ន្ធហ្វេស្បុក អាខនឈ្មោះ ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍ ត្រូវបានបញ្ជូនទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នៅពេលកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តធ្វើការសាកសួរ ជនសង្ស័យឈ្មោះ មឿន លីហ័រ បានសារភាពថា ខ្លួនគេពិតជាបានយករូបភាពកាត់តដែលជារូបភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងសម្តេចម៉ែ ហើយសសេរខ្លឹបសារមួយចំនួនដែលជេរប្រមាថ និងរិះគន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ហើយស្រ្តីរូបនេះធ្វើតាមបញ្ជា និងណែនាំពីឈ្មោះ អ៊ា គីមស្រេង ភេទប្រុស អាយុប្រហែលជា៥៦ឆ្នាំ ដែលជាជនជាតិខ្មែរ រស់នៅប្រទេសអូរស្ត្រាលី ហើយគេប្រាប់ថា ជាចៅក្រមអន្តរបណ្តាញនៅប្រទេសអូស្ត្រាលីដែលមានប្រើប្រាស់គណនីយ៍ហ្វេស្បុកឈ្មោះ Kimsrang Eer  ដែលបានផ្ញើរូបភាពកាត់តរួច ហើយមានរូបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសសេរខ្លឹមសារមួយចំនួនរិះគន់ និងជេរប្រមាថ ហើយបង្ហោះនៅលើគណនីយ៍ហ្វេស្បុករបស់ខ្លួនឈ្មោះ(ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍)ទៀតផង។
      ស្ត្រីជាប់សង្ស័យបានបញ្ជាក់ថា មុនពេលបញ្ចូលរូបភាពកាត់ត និងខ្លឹមសារទៅលើគណះនីយ៍ហ្វេស្បុករបស់ខ្លួន ឈ្មោះ អ៊ា គីមស្រេង ប្រាប់ថាមិនចាំបាច់ខ្លាចទេព្រោះគេមានឯកសារគ្រប់គ្រាន់ ហើយបើមានបញ្ហាកើតឡើងគឺឲ្យប្តឹងគាត់ ទើបខ្លួនសម្រេចចិត្តបង្ហោះរូបភាពកាត់ត និងខ្លឹមសារមួយចំនួនដែលរិះគន់ និងជេរប្រមាថរាជរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ និងសម្តេចម៉ែ។
      ស្ត្រីជាប់សង្ស័យឈ្មោះ មឿន លីហ័រ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ អ៊ា គីមស្រេង ខ្មែររស់នៅប្រទេសអូស្ត្រាលីនេះមានរយ:ពេល០៣ឆ្នាំមកហើយតាមរយ:បណ្តាញប្រព័ន្ធហ្វេស្បុកនេះ ក្រោយមកឈ្មោះ អ៊ា គីមស្រេង បានផ្ញើរូបភាពកាត់ត និងខ្លឹមសារមួយចំនួនដែលរិះគន់ជេរប្រមាថរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយបង្ហោះក្នុងអាខោនហ្វេស្បុក របស់ខ្លួនឈ្មោះ(ជលស្សៃនា នាងកូនពៅស៊ីអារម្មរណ៍) ដើម្បីចែកចាយបន្តឲ្យគេឯងបានឃើញ ហើយក៏មិនទាន់បានប្រយោជន៍ណាមួយពីឈ្មោះ អ៊ា គីមស្រេង នោះដែរ។
        កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលសាកសួររួចហើយ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
625 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3258 នាក់
ខែនេះ :
15648 នាក់
3 ខែនេះ :
55394 នាក់
សរុប :
2481103 នាក់