ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ បេី​ករថយន្ត​រ៉េ​ទៅខាងឆ្វេងដៃ​ បុក​នឹង​រថយន្ត មួយ​គ្រឿង​ទៀត​ខូចខាត​បង្គួរ​សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស!
Sat,16 September 2017 (Time 04:29 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 806នាក់)


ព្រះសីហនុ ៖ធ្លាប់តែបើកបរប្រកាន់ឆ្វេងលុះមកបើកបរនៅស្រុកខ្មែរដែលគេប្រកាន់ស្តាំស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ បេី​ករថយន្ត​រ៉េ​ទៅខាងឆ្វេងដៃ​ បុក​នឹង​រថយន្ត មួយ​គ្រឿង​ទៀត​ខូចខាត​បង្គួរ​ តែមនុស្សមិន​មាន​គ្រោះ​ថ្នាក់​ឡើយ​។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទី ថ្ងៃទី​១៦ ខែ​កញ្ញា​​ ឆ្នាំ​២០១៧​នៅ​លើកំណាត់ផ្លូវ​ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ ​នៅ​​ភូមិ​តានៃ​ ឃុំ​តានៃ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត​មួយគ្រឿង​ម៉ាក​ COROLLA​ ពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2O-9115​ បើកបរ​ដោយ​ឈ្មោះ Panipa Matha ភេទស្រី អាយុ៤៣ ឆ្នាំ  ជនជាតិ​ថៃ  មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ បាន​រ៉េចង្កូត​មក​ខាង​ឆ្វេងដៃ​ បុកនឹង​រថយន្ត​មួយគ្រឿង​ម៉ាក​ HYUNDAI  ពណ៌ស​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2Z-1127 បើកបរ​ដោយ​ឈ្មោះ Weiyi Huang Xiang ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ​ចិន​ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា  ​។ ​គ្រោះថ្នាក់​នេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ​។
​រថយន្ត​ទាំង​ពីរ​គ្រឿង​ ខូចខាត​បង្គួរ​ សមត្ថកិច្ច​ បានយក​មក​រក្សាទុក​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដេីម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​។
ទោះជាយ៉ាងណាមហាជនលើកឡើងថាទំនងជាស្ត្រីជនជាតិថៃនោះគាត់ភ្លេចគិតថាគាត់កំពុងបើកបរនៅលើផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលគេប្រកាន់ស្តាំគាត់ស្មានតែដូចប្រទេសថៃដែលគេបើកបរប្រកាន់ឆ្វេងទើបបើកបុកគេបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
288 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4667 នាក់
ខែនេះ :
24605 នាក់
3 ខែនេះ :
61520 នាក់
សរុប :
2353160 នាក់