ត្រូវអគ្គីភ័យឆាបឆេះសង្ស័យពេលបុគ្គលិកចេញទៅផ្សារ!
ប៉ោយប៉ែត:ឆ្លងចរន្តអគ្គីសនីឆេះទីតាំងក្រុមហ៊ុនលក់ឆ្នោតកីឡាជាតិផ្អើលប្រជាពលរដ្ឋរត់ជាន់ជើងជួយអន្តារគមន៍ខណៈបុគ្គលិករវល់ចេញទៅផ្សារតែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយខូតខាតតែទ្រព្យសម្បត្តិប៉ុណ្ណោះ!
ហេតុការនេះកេីតឡេីកាលពីវេលាម៉ោង3និង35នាទីរសៀលថ្ងៃទី17ខែកញ្ញាឆ្នាំ2017នៅចណុចផ្សារអគ្គៈខាងក្រោយបេនរថយន្តក្រុងឋិតក្នុងភូមិបាលិលេយ្យ1សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមាជ័យ។នៅកន្លែងកេីតហេតុគេឃេីញមានកម្លាំងនគរបាលនិងអាវុធហត្ថក្រុងប៉ោយបែតដេីម្បីជួយអន្តរាគមន៏អគ្គីភ័យ។
សមត្ថកិចប្រាប់ថាទីតាំដែលឆេះម្ចាស់ផ្ទះឈ្មោះឆេងសារ៉េតប្រុសអាយុ59ឆ្នាំ:មុខរបអាជីវកររស់នៅកន្លែងកេីតហេតុបានជួលទៅអោយក្រុមហ៊ុនឆ្នោតកីឡាជាតិជារបស់ជនជាតិចិន។
*ប្រជាពលរដ្ធឃេីញហេតុការប្រាប់ថាមុនកេីតហេតុពួកឃេីញមានផ្សែងហុយចេញពីបន្ទប់ក្នុងផ្ទះរូចពួកគាត់បានរត់ទៅមេីលស្រាបតែផ្សែងកាន់តែខ្លាំងអណ្ដាតភ្លេីងក៏ឆាប់ឡេី៕ដោយមានការអន្តរ៉ាគមន៏ពីប្រជាពលរដ្ធនៅជិតនិងមានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុហ៊ុនកាស៉ីណូទេីបអគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង4និង15នាទីថ្ងៃដដែលនិងមិនមានគ្រោះថ្នាក់ឬរាល់ដាលដល់ផ្ទះប្រជាពលរដ្ធផ្សេងឡេីយ។ប្រភពបញ្ជាក់ថា:អគ្កីភ័យដែលឆាប់ឆេះទីតាំហខាងលេីនោះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីព្រោះនៅកន្លែងកេីតហេតុគេឃេីញមានសំភារះកាំព្យូទ័រ/កៅអីជ័រនិងឯកសារមួយចំនួនត្រូវឆេះអស់គ្មានសល់។នៅក្នុងហេតុការោះដែរសមត្ថកិច្ចនៅមិនទាន់ដឹងថាខាតបងទឺកប្រាក់សរុបអស់ប៉ុន្មាននោះទេព្រោះសមត្ថកិច្ចកំពុងហៅតំណាងក្រុមហ៊ុទៅសួរនាំបញ្ហាាងលេីេះ។
ជំុវិញហេតុការណនេះដែរលោកធិន ស៊ិនដេតអធិការក្រុងប៉ោយប៉ែតបានប្រាប់ថាលោកកំពុងតែសួនាំចំពោះទីតាំងក្រុមហ៊ុនខាងលេីនេះ៕