ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទះអតីតចៅសង្កាត់និមិត្តទំហំ៧គុណ១២ទុស្សេចរន្តអគ្គិសនីឆាបឆេះគ្មានសល់!
Tue,19 September 2017 (Time 12:30 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 812នាក់)


ប៉ោយប៉ែត ៖ទុស្សេចរន្តអគ្គិសនីឆាបឆេះផ្ទះឈើលើថ្មក្រោយទំហំ៧គុណ១២ម៉ែត្រជារបស់លោកប៉ាល់សេដ្ឋាអតីតចៅសង្កាត់និមិត្តដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគ្រឿងអលង្កាដែលនៅក្នុងផ្ទះបានបាត់បង់រួមមានមាស់ចំនួន៣តំឡឹង,ផ្លាទីនចំនួន២តំឡឹងលុយរៀល២០លាន ២សែន ។
 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក វ៉ន វិរះ ចៅសង្កាត់រងទី១ សង្កាត់និមិត្តប្រាប់ថា ផ្ទះដែលអគ្គីភ័យឆាបឆេះនេះ ម្ចាស់ឈ្មោះប៉ាល់ សេដ្ឋា ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនិវត្តន៍ជន អតីតជាចៅសង្កាត់និមិត្តអណត្តិមុន។
លោកបន្តថា ករណីខាងលើធ្វើអោយទ្រព្យសម្បត្តិនៅក្នុងផ្ទះ ឆេះខូចខាតទាំងស្រុង យកបានតែរថយន្ត២ទៅ៣គ្រឿងដែលនៅក្រោមផ្ទះប៉ុណ្ណោះ។
សមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ថា ផ្ទះរបស់អតីតចៅសង្កាត់នេះ សង់ថ្មក្រោម ឈើលើប្រក់ស័ង្កសី មានទំហំ ទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ។សមត្ថកិច្ចបន្តថា មូលហេតុដែលធ្វើអោយមានអគ្គីភ័យឆាបឆេះនេះគឺបណ្តាលមកពីទុរសេចរន្តអគ្គីសនី ដោយផ្ទះសង់ពីឈើផងនោះត្រូវបានឆេះទាំងស្រុងតែម្តង។
ហេតុការណ៍នេះ គេឃើញមានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការក្រុងប៉ោយប៉ែត១គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា២គ្រឿងចុះមកអន្តរាគមន៍ពន្លត់ផងដែលតែផ្ទះខាងលើត្រូវបានឆេះទាំងស្រុងទៅហើយបានត្រឹមតែបាញ់ពន្លត់ដើម្បីកុំឆ្លងឆេះទៅផ្ទះអ្នកជិតខាងប៉ុណ្ណោះ។យ៉ាងណាករណីខាងលេីនេះលោម៉ារិននាយប៉ុស្ដ៏និមិត្តប្រាប់ថាការឆ្លងចរន្តឆេះផ្ទះលោកប៉ាល់សេដ្ឋអតីតចៅសង្កាត់និមិត្តនោះខូចខាត់ទាំងស្រុងហេីយគ្រឿងអលង្កាដែលនៅក្នុងផ្ទះបានបាត់បងរួមមានមាស់ចំនួន៣តំឡឹង,ផ្លាទីនចំនួន២តំឡឹងលុយរៀល២០លាន ២សែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4637 នាក់
ខែនេះ :
24575 នាក់
3 ខែនេះ :
61490 នាក់
សរុប :
2353130 នាក់