ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម្តាយ និងកូនក្នុងផ្ទៃ បានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំបន្តោងសេរ៉ូម!
Mon,18 September 2017 (Time 08:59 PM)
ដោយ ៖ ករុណា (ចំនួនអ្នកអាន: 978នាក់)


 

បាត់ដំបងៈ ស្ត្រីពពោះគ្រប់ខែមកសម្រាកកូន នៅមន្ទីរពេទ្យពហុព្យាបាល សុវណ្ណបានស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ បន្ទាប់ពីក្រុមគ្រូពេទ្យបានបង្ខមចាក់ថ្នាំ និងបញ្ច្រកថ្នាំពេទ្យ បានជិកន្លះម៉ោង ក៏ប្រត្តិកម្មថ្នាំបែក ពពុះទឹកមាត់ និងហូរឈាមចេញតាមមាតប្រកាច់ស្លាប់តែម្តង កាលពីវេលាម៉ោង៦៖00នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីពហូព្យាបាល សុវណ្ណ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង។

លោក ទង អេលីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាម ស្រុកបាណន់ បាននិយាយថា គាត់បាននាំប្រពន្ធមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យសុវណ្ណ នៅម៉ោង៨៖៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ គ្រូពេទ្យបានពិនិត្យ ថា ឈឺពោះកើតកូននៅពេលល្ងាច ឬយប់នេះ។ គាត់បន្តថា ពេទ្យឲ្យលេបថ្នាំ  ប៉ុន្មានគ្រាប់ប្រពន្ធគាត់លេបថ្នាំរួចហើយ នៅរយៈពេលកន្លះម៉ោងក្រោយមកបែកទឹកភ្លោះគ្រូពេទ្យព្យួសេរ៉ូម និងចាក់ថ្នាំ១ម្ជុល នៅភ្លៅខាងស្តាំ គាត់សួរថាថ្នាំនេះ ជាថ្នាំអ្វី? គ្រូពេទ្យឆ្លើយថា ចាក់ថ្នាំបំបាត់ការចុកចាប់ហើយដើរចេញទៅបាត់។ ប្រពន្ធគាត់ឈឺចុកចាប់កាន់តែខ្លាំងគាត់បានទៅហៅ គ្រូពេទ្យមកវិញ គ្រូពេទ្យនិយាយថា ត្រូបញ្ជូនទៅបន្ទប់បង្កើតកូនរួចដាក់ខ្យល់អុកស៊ីសែន តែប្រពន្ធគាត់កាន់តែខ្សោយខ្លាំង គ្រូពេទ្យយកថ្នាំអំពូលកាច់រួចបូមសារាង ដាក់បញ្ចូលប្លោកសេរ៉ូម និងបានយកថ្នាំទឹកបាញ់បញ្ចូលក្នុងមាត់ ស្រាប់តែគាត់ឃើញមានឈាមហូរចេញមកតាមមាត់និងឈាមកក។

លោក សុវណ្ណ ម្ចាស់មន្ទីរពេទ្យ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះថា ស្ត្រីរងគ្រោះឈឺពោះសម្រាកកូន ហើយគាត់ ជំងឺហឺត ដល់ពេលបែកទឹកភ្លោះ ការឈឺចាប់កាន់តែខ្លាំងទៅៗ គាត់អាចគ្រោះថ្នាក់ដោយសារទឹកភ្លោះជ្រៀតចូលក្នុងចរន្តឈាម ក៏ស្លាប់ទៅ រីឯក្រុមគ្រូពេទ្យ ក៏មិនបានធ្វើអ្វីដែរ។

បើយោងតាមរបាយការណ៍របស់នគរបាលស្រុក បានឲ្យដឹងថា កម្លាំងការិយាល័យបច្ចេកទេសនគរបាលខេត្ត និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងអធិកាស្រុកនគរបាលប៉ុស្តិ៍រដ្ឋបាលតាគ្រាម ក្រុមប្រឹក្សាឃុំ រួមនិងកម្លាំងជំនាញពេទ្យខេត្តបានធ្វើកាត្រួតពិនត្យសាកសពស្រ្តីរងគ្រោះ អ៊ុ សុភណ្ឌ ភេទស្រី អាយុ៤២ឆ្នាំ នៅក្រុមទី៧ ភូមិអូរតាពៅ ឃុំតាគ្រាម ស្រុកបាណន់ ដែលបានស្លាប់នៅមន្ទីរពេទ្យពហុព្យាល សុវណ្ណ នៅវេលាម៉ោងប្រហែល៦៖00នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧

ជាលទ្ធផល សាកសពមានហៀរទឹកមាត់លាយឈាម។ ប្រដាប់ភេទមានទឹករំអិលហូរលាយឈាម។ ខ្នងដៃស្តាំមានស្នាមមុតមួយកន្លែងដោយវត្ថុមុតស្រួច។ កដៃស្តាំផ្នែកខាងក្នុងមានស្នាមមុត១កន្លែង ដោយវត្តុមុតស្រួច និងមានឈាមហូរផង។ ភ្លៅឆ្វេងផ្នែកខាង ក្រៅមានស្នាមមុតស្រួច ១កន្លែង ដោយវត្ថុមុតស្រួច។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសពជនរងគ្រោះ អ៊ុ សុភណ្ឌ រួចមកបានប្រគល់ទៅអោយឈ្មោះ នង អេលីយ៉ា ត្រូវជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ជនរងគ្រោះ ត្រូវបានប្តីនាំយកមកពិនិត្យផ្ទៃពោះ ដែលគ្រប់ខែនៅមន្ទីរពេទ្យ ពហុព្យាបាល សុវណ្ណ នៅបាត់ដំបង ហើយក៏បានស្លាប់នៅទីនោះ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យ និងចាក់ថ្នាំបន្តោងសេរ៉ូម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1006 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3639 នាក់
ខែនេះ :
16029 នាក់
3 ខែនេះ :
55775 នាក់
សរុប :
2481484 នាក់