ក្នុងវេនកាន់បិណ្ឌទី១៤របស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រមូលបច័្ចយបានចំនួន៩លានសំរាប់យកទៅកសាងក្នុងវត្តបន្ត
ខេត្តបន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្រីវង្សសីុម លោកឧម្តមសេនីយ៍ត្រី វង្សវិត ស្នងការរងខេត្តបន្ទាយមានជ័យ ស្នងការរង នាយការិយាយល័យ រួមទាំងបុគ្គលឹករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមទាំងពុទ្ធបតិស័ទចំណុះជើងវត្ត បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី១៤នៅវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងវេនទី១៤របស់លោកឧត្តមសេនីយ៍អាត់ខែមនោះប្រមូលបានបច្ច័យចំនួន៩លានរៀលក្នុងនោះបរិក្ខា ទេយ្យទាន ជាច្រើនមុខ សំរាប់យកទៅកសាងក្នុងវត្តបន្តនិងថវិកា បរិក្ខា ទេយ្យទាន យកថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាផងដែរ។ក្នុងនោះលោកអាចារ្យប្រាក់សុភ័តបានមានប្រសាសន៍ក្នុងពិធីបុណ្យភ្ជុំបិណ្យនេះថាបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតមានខ្ចោះនៅក្នុងប្រទេសកម្ពុជាយើងនេះពិធីបុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យទី១នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៧ ជាថ្ងៃបិណ្ឌធំបញ្ចប់កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។ក្នុងពិធីបុណ្យវេនទី១៤នៅវត្តសុភមង្គលនេះលោកឧត្តមសេនីយ៍ទោអាត់ខែមបានមានប្រសាសន៍ថាដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យពិសេសវិស័យព្រះពុទ្ធសាសនា។លោកឧត្តមសេនីយ៍ទោអាត់ខែមបានមានប្រសាសន៍បន្តទៀតថាក្នុងនាមលោកស្នងការខេត្តបន្ទាយមានជ័យកន្លងមកលោកតែងតែយកចិត្តទុកដាក់ជួយដល់ពលរដ្ឋជួបប្រទះ ដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះផ្ទះ ទុរគតជន មេម៉ាយរងគ្រោះ និងពលរដ្ឋរងគ្រោះដោយបង្ការផ្សេងៗទៀតពិសេសអ្នកជម្ងឺជួបការលំបាកនៅក្នុងមូលដ្ឋានពិសេសជនក្រីក្រនៅតាមមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។លោកឧត្តមសេនីយ៍ទោអាត់ខែមបានមានប្រសាសន៍បន្តទៀតថាពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀនត្រូវបន្តកសាងអំពើល្អជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសីុសងជាដើម។នៅបញ្ចប់កម្មវិធីបុណ្យវេនទី១៤នោះលោកលោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្រីវង្សសីុម លោកឧម្តមសេនីយ៍ត្រី វង្សវិត ស្នងការរងខេត្តបន្ទាយមានជ័យ ស្នងការរង នាយការិយាយល័យ រួមទាំងបុគ្គលឹករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមកាន់បិណ្ឌវេនទី១៤នេះក្នុង១នាក់បានថវិការ១០.០០០រៀលផងដែរ៕គង្គា