ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តឆ្លាមបែកចង់មុខ រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់!
Wed,20 September 2017 (Time 07:34 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 857នាក់)


ព្រៃវែង ៖យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ ក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ខណៈរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបែកកង់មុខរេចង្កូតធ្លាក់ផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ 
នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ស្ថិតត្រង់ចំណុចភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
 
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2P-3465 បើកដោយឈ្មោះ នី សិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នករួមដំណើរ ទី១-ឈ្មោះ យ៉េង តុលា ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះ យ៉េង គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ ខឹម ធី ភេទស្រី អាយុ៥៧ឆ្នាំ ទី៤-ឈ្មោះ យ៉េង ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ និងទី៥-ឈ្មោះ  រ៉ុម ហុងលី អាយុ១ឆ្នាំ(ស្លាប់) អ្នកទាំងអស់រស់នៅភូមិឃុំជាមួយអ្នកបើកបរ។ បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ ចំណុចខាងលើបានបែកកង់ខាងមុខរួចរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវ (អ្នកទាំងអស់គ្នាជាក្រុមគ្រួសារជាមួយអ្នកបើកបររថយន្ត)។
សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលអោយអ្នកបើកបររថយន្តនិងកុមារី(ស្លាប់) នៅកន្លែងកើតហេតុនិងអ្នករួមដំណើររងរបួសធ្ងន់។
បច្ចុប្បន្នសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកកំពង់ត្របែក រថយន្តយកមករក្សាទុកនៅប៉ុស្តិ៍ក្រាំងស្វាយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
171 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4550 នាក់
ខែនេះ :
24488 នាក់
3 ខែនេះ :
61403 នាក់
សរុប :
2353043 នាក់