ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វិទ្យុកអាស៊ីសេរី បានវាយលុកយ៉ាងខ្លាំងទៅលើ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា
Sat,23 September 2017 (Time 07:44 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1011នាក់)


ភ្នំពេញៈ ចាប់តាំងពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ ដែលវិទ្យុអាស៊ីសេរី ជាវិទ្យុមួយដែលគាំទ្រ ដោយព្រឹទ្ធសភា របស់អាមេរិកាំងនោះ បានដកខ្លួនចាកចេញពីប្រទេសកម្ពុជាមក បុគ្គលិកអ្នក យកព័ត៌មានប្រចាំនៅកម្ពុជា បានចុះយកព័ត៌មានយ៉ាងសកម្ម ទោះជាមានមន្ត្រីសារព័ត៌មានធ្លាប់ បានព្រមានថា នឹងចាត់វិធានការណ៍ដល់បុគ្គលិកអាស៊ីសេរីណាដែលចុះយកព័ត៌មាន ហើយ ឆ្លើយឆ្លងព័ត៌មាន ពីប្រទេសកម្ពុជា ។

ជារៀងរាល់យប់ ចាប់ពីម៉ោង ៧ និង ៣០នាទីយប់ រហូតដល់ម៉ោង ៨ និង៣០នាទីយប់ និង ពេល ព្រឹក ចាប់ពីម៉ោង ៥ និង ៣០នាទី ដល់ ៦ និង ៣០នាទី នៅលើទូរស័ព្ទស្មាតហ្វូន តែងតែនាំគ្នា បើកស្តាប់នូវវិទ្យុឯករាជ្យមួយនេះ ដោយនិយាយពីចំណុចអសកម្មជាច្រើន របស់រាជរដ្ឋាភិបាល ពីសេស ក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ។ កាលពីមុនវិទ្យុអាស៊ីសេរី បាន ផ្សាយនូវព័ត៌មាន ដោយមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមនិយាយបកស្រាយ ដើម្បីបាន តុល្យភាពនៃព៌ត៌មានខ្លះៗ ក៏មានឱកាសបកស្រាយការពារខ្លួន  ។

ចាប់តាំងពីវិទ្យុអាស៊ីសេរី បានដកខ្លួនចេញពីប្រទេសកម្ពុជាមក រាល់ព័ត៌មានកើតឡើងនៅក្នុង​ប្រ ទេសកម្ពុជា ត្រូវបានវិទ្យុនេះចាក់ផ្សាយពីប្រទេសអាមេរិក ហើយតាមប្រព័ន្ធអេឡិចត្រូវនិច តាម ទូរស័ព្ទស្មាតហ្វូន ។ ទោះជាវិទ្យនេះ បានធ្វើការចាក់ផ្សាយបកអាក្រាតចំ នូវចំណុចអសកម្ម របស់ រាជរដ្ឋាភិបាល និង ករណីរំលោភសិទ្ធិមនុស្សនិងច្បាប់ក៏ដោយ ក៏មន្ត្រីរាជរដ្ឋាភិបាលគ្មានឱកាស ឆ្លើយតបដូចពេលមុនៗឡើយ ។ ការដកការិយាល័យវិទ្យុផ្សាយចេញពីកម្ពុជា ដោយសារតែស្ថាន ភាពនយោបាយនេះ អ្នកតាមដានព្រឹត្តិការណ៍សង្គម បាននិយាយថាៈ នេះហាក់ដូចជាកំពុងតែ លែងខ្លាឲ្យចូលព្រៃហើយ  បើសិនជាវិទ្យុអាស៊ីសេរី នៅក្នុងកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលមានឱកាស ច្រើន យកប្រព័ន្ធផ្សព្វផ្សាយនេះ មកធ្វើការបកស្រាយ ចំណែកវិទ្យុនេះ បានចាក់ផ្សព្វផ្សាយពី ប្រទេសអាមេរិកនោះ ហើយបុគ្គលិករបស់វិទ្យុនេះ កំពុងតែធ្វើសកម្មភាពនៅកម្ពុជា ហើយរឿងអ្វី ក៏គេបានដឹងដែរ ទោះជាគេមិនបញ្ចេញសម្លេង ក៏គេអាចសរសេរព័ត៌មានបញ្ជូនទៅដែរ ដោយ គ្មានអ្វីដែរ ត្រូវបិទបាំង ឬ រារាំងបានឡើយ ។

ចំណែកប្រជាពលរដ្ឋនៅតាមតុកាហ្វេ បាននិយាយថាៈ ខ្ញុំមិនសូវបានមើលទូរទស្សន៍ទេ ដោយ សារតែទូរទស្សន៍ទាំងអស់នោះ និយាយកុហក ភូតភរ ព្រឹត្តិការណ៍កើតឡើង ខ្ញុំមើលតាមប្រព័ន្ធ បណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក គេនិយាយពិតៗច្រើនជាង ខ្ញុំមើលទូរទស្សន៍តែម៉ោងលេង រឿង ប៉ុណ្ណោះ ។

ការដកវិទ្យុអាស៊ីសេរី ចេញពីកម្ពុជា មិនសូវល្អឡើយ ចំពោះបរិបទកម្ពុជា ពិសេសតួអង្គនាយក រដ្ឋមន្ត្រី មកពីកូតាគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច ត្រូវបានវិទ្យុនេះ បានបកអា ក្រាតចំៗ សូម្បីកាសែតគាំទ្ររាជរដ្ឋាភិបាល នៅកម្ពុជា ខិតខំចុះផ្សាយយ៉ាងណាក៏ដោយ ក៏មិន

ត្រូវបានចាប់អារម្មណ៍ពីប្រជាពលរដ្ឋកម្ពុជា អ្នកតាមដានព្រឹត្តិការណ៍នយោបាយប៉ុន្មានទេ ។ សារព័ត៌មានខ្មែរជាយដែនមិនអាចប្រើប្រាស់ពាក្យថា តំណាងឲ្យប្រជាពលរដ្ឋខ្មែរទូរទាំងប្រទេស ឡើយ ដើម្បីថ្កោលទោសជនណាមួយឡើយ ព្រោះថាក្នុងពេលបោះឆ្នោតម្តងៗ គេមិនមែនបោះ ឲ្យតែមួយទេ ដោយមានបក្សច្រើន ហើយអ្នកបោះឆ្នោត ពេញចិត្តទៅបក្សផ្សេងៗក៏ច្រើនដែរ ។ សារព័ត៌មានយើងខ្ញុំ បានត្រឹមប្រើពាក្យថាៈអ្នកតាមដានព្រឹត្តិការណ៍នយោបាយ ដែលមិនមាន ការចាប់អារម្មណ៍ទៅលើកាសែតគាំទ្ររាជរដ្ឋាភិ​បាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1611 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4244 នាក់
ខែនេះ :
16634 នាក់
3 ខែនេះ :
56380 នាក់
សរុប :
2482089 នាក់