ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានក្តៅ​ ពីខេត្តបន្ទាយមានជ័យការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ​ នៅស្រុកស្វាយចេក​ត្រូវកម្លាំងសមត្ថកិច្ចចូលទៅរំខាន
Sun,24 September 2017 (Time 02:15 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 908នាក់)


បន្ទាយមានជ័យ៖ព្រឹកនេះ​ កម្លាំងសមត្ថកិច្ចជាច្រើននាក់​ មានទាំងប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រំដែន ភូមិដំណាក់កកោះ (ជិតចំការគ ភ្នំឆត្រ័) ឃុំស្វាយចេក​ បានចូលទៅរំខាន​ ការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ​ នៅស្រុកស្វាយចេក​ ដែលដឹកនាំប្រជុំដោយលោក​ ផុង​ សុជាតិ​ លេខាក្រុមការងារគណបក្សសង្គ្រោះជាតិ​ ខេត្តបន្ទាយមានជ័យ​។
នេះបើតាមការបង្ហោះសារនៅក្នុងថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០១៧របស់ ហ្វេស ប៊ុកលោកសោចាន់ដេត។
ដោយសកម្មភាពរបស់សមត្ថកិច្ចបានចូលទៅរំខានការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះនេះត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្រគណះបក្សនេះធ្វើការរិះគន់
យ៉ាងចាស់ដៃជាក់ស្តែងម្ចាស់គណនី ប្រព័ន្ធ ទំនាក់ទំនង សង្គមហ្វេសប៊ុក
ដែលមានឈ្មោះថា ម៉ោយសារ៉ាត់ បានបញ្ចេញទស្សនះថា៖ជម្រាបមកលោក សមត្ថកិច្ច រូបភាពនេះ លោកពិតជាមិនបានមកធ្វើ វិទ្ធង្សនា មែន ប៉ុន្តែជារូបភាពគម្រាម បង្ករការរំខាន និងចេតនាបំផិតបំភ័យដល់សកម្មជនគណបក្សនយោបាយ ។ និយាយអោយចំទៅ គឺជាការរំលោភបំពាន សេរីភាពនៃការចូលរួមជីវភាពនយោបាយរបស់ពលរដ្ឋ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានយ៉ាងពិតប្រាកដ ។
ជាមួយគ្នានេះពលរដ្ឋខ្លះក៏បានសំដែងការហួសចិត្តចំពោះទង្វើ របស់កងកម្លាំងប្រដាប់អាវុធមានទាំងប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រំដែន ដែល បាន មករំខានការប្រជុំរបស់បក្សប្រឆាំងដោយគ្រាន់តែគេប្រជុំរចនាសម្ព័ន្ធគណបក្សគេសោះក៏មករំខានដែរ។ដែលត្រូវបានគេចោទប្រកាន់ថាកងកម្លាំងទាំងនេះបាត់បង់អព្យាក្រិតភាពលំអៀងទៅរកបក្សកាន់អំណាច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
314 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4693 នាក់
ខែនេះ :
24631 នាក់
3 ខែនេះ :
61546 នាក់
សរុប :
2353186 នាក់