ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋនៅឃុំបន្ទាយឆ្មាមានការយល់ដឹងច្រើនបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧យ៉ាងសស្រាក់សស្រាំ!
Sun,24 September 2017 (Time 04:04 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1004នាក់)



ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត១០០នាក់មកពី១៦ភូមិ មានការយល់ដឹងច្រើនអំពីការបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ និងតំណាងរាស្ត្របាននាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះយ៉ាងសស្រាក់សស្រាំដោយម្នាក់ៗមានទឹកមុខរីករាយបានមកកាន់សាលាឃុំបន្ទាយឆ្មារ ស្ថិតក្នុងភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកសេងសុភ័ក្រ មេឃុំបន្ទាយឆ្មារ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅព្រឹក ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៧ នេះថាឆ្នាំ២០១៦បោះឆ្នោតឃុំសង្កាត់ក្នុងឃុំបន្ទាយឆ្មារប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតមានចំនួន ៧.៦៥០នាក់ នៅសល់មិនទាន់បានមកចុះឈ្មោះបោះឆ្នោតមានចំនួន៤.០០០នាក់ទៀត។លោកសេងសុភ័ក្របានបញ្ជាក់ទៀតថាលុះនៅឆ្នាំនៅឆ្នាំ២០១៧នេះប្រជាពលេដ្ឋបានមកចុះឈ្មោះបោះឆ្នោតបណ្តើរៗចាប់ថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៧បានចំនួនជាង៣០០នាក់ហើយលោកសង្ឃឹមថានៅថ្ងៃបញ្ចប់ការបោះឆ្នោតប្រជាពលរដ្ឋនៅឃុំបន្ទាយឆ្មារនេះបានមកចុះឈ្មោះចោះឆ្នោតជាង២.០០០នាក់បន្ថែមទៀតព្រោះនៅក្នុងឃុំបន្ទាយឆ្មារនេះជាប់និងជាយដែនខ្មែរ ថៃ ប្រជាពលរដ្ឋភាគច្រើនជាជនចំណាកស្រុកមិនអាចមកចុះឈ្មោះគ្រប់ចំនួនបានឡើយ។លោកសេងសុភ័ក្របានបញ្ជាក់ទៀតថាប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនៅឆ្នាំ២០១៧នេះវាពិតជាមានសារៈសំខាន់ណាស់ដើម្បីបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេសទៀតផងដែរ។លោកសេងសុភ័ក្របានបញ្ជាក់ទៀតថាប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ឲ្យបានពេញលេញនិងប្រកបដោយសុវត្តិភាពនោះត្រូវការស្រង់និងលប់ឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណៈភាព និងផ្លាស់ប្តូរលំនៅដ្ឋាន  គ្មានឯកសារច្បាស់លាស់ ដើម្បីលប់ចេញពីបញ្ជី ការចុះឈ្មោះបោះឆ្នោតសំដៅលើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦។ក្នុងនោះលោកសេងសុភ័ក្រមេឃុំបន្ទាយឆ្មារបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋប្រុសស្រីណាដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨  ត្រូវបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកនូវឯកសារមានដូចជា  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ឬបញ្ជាក់ឯកសារអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត និងបញ្ជាក់ទីលំនៅពី ឃុំសង្កាត់មានអ្នកភូមិមកធ្វើជាសាក្សីចំនួន២នាក់ផងទើបអាចចុះឈ្មោះបោះឆ្នោតបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
471 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7620 នាក់
ខែនេះ :
27173 នាក់
3 ខែនេះ :
61006 នាក់
សរុប :
2511713 នាក់