ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ មកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ
Tue,26 September 2017 (Time 10:18 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 867នាក់)


ភ្នំពេញៈ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចុះ​ថ្ងៃ​ទី០២ ​កញ្ញា និង​ចុះហត្ថលេខា​ដោយ​លោក​ព្រះ​រា​ជ្ញា​រង សៀង សុខ បាន​បញ្ជាក់​ថា កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​នាំ​ខ្លួន​លោក ជុន ច័ន្ទ​បុត្រ ដែល​ប​ច្ចុ​​ប្បន្ន​បាន​នឹង​កំពុង​រស់នៅ​សហរដ្ឋអាមេរិក «មក​បង្ហាញខ្លួន​នៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​ដើម្បី​សាកសួរ​ពី​ដំណើររឿង ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​» ប្រព្រឹត្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី១៩ ​មេសា ឆ្នាំ២០១៧ ។

ក្នុងពេលរាត្រី លោក ហួត វិទ្ធី ហៅ ជុន ច័ន្ទបុត្រ តែងតែនិយាយព័ត៌មានអំពីព្រឹត្តិការណ៍នៅ កម្ពុជា បានលើកឡើងចំៗ ចំណុចនៃការខ្វះចន្លោះ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក ហួត វិទ្ធី ជាអនុប្រធានវិទ្យុអាស៊ីសេរី ធ្លាប់ជាអ្នកសម្របសម្រួលវិទ្យុអាស៊ីសេរី នៅកម្ពុជា ដែលបានធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជា ស្គាល់លោកទៅលើសំនួនវោហារបស់លោក តាមរលកធាតុអាកាស ។ តែ ក្នុងពេលថ្មីៗនេះ លោកព្រះរាជាអាជ្ញារង សៀង សុខ បានចេញដីកាបង្គាប់ឲ្យលោក ហួត វុទ្ធី ចូលខ្លួនមកកាន់សាលាដំបូង រាជធានីភ្នំពេញ ។

លោក ហួត វុទ្ធី កំពុងតែប្រឈមមុខ ជាប់ទោសទណ្ឌ ដោយមិនមានការតតាំង ជាមួយសាលាដំ​បូង រាជធានីភ្នំពេញ លោក ហួត វុទ្ធី នឹងមិនអាចចូលមកលេងស្រុកកំណើតរបស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា បានឡើយ បើសិនជានីតិវិធីរបស់សាលាដំបូង  រាជធានីភ្នំពេញ មិនបានទម្លាក់ ការចោទប្រកាន់នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
149 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4528 នាក់
ខែនេះ :
24466 នាក់
3 ខែនេះ :
61381 នាក់
សរុប :
2353021 នាក់