ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការជាទ្រង់ទ្រាយធំ ធ្វើការតស៊ូមតិ
Wed,27 September 2017 (Time 04:18 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1060នាក់)


ភ្នំពេញៈ នៅខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយពីចាប់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ  ហើយតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងព​ន្ធនាគារមក សមាជិក សមាជិកា របស់ គណបក្សប្រឆាំង  ធ្លាប់មានកំលាំងសាច់ដុំចូលរួមប្រគួតជាមួយ ដៃគូររបស់ខ្លួន ជាគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភ ខ្លាចចាញ់គូរប្រគួតស្ទើរតែដេកមិនលក់នោះ  បានរៀបចំយុទ្ធនាការដ៏ធំ ដោយលើកស្លាក គ្រប់ខេត្តទាំងអស់ ដោយស្នើសុំដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតាមផ្លូវធំ ផ្លូវកែង ច្រក តូច តាច ក៍គេបានឃើញនូវសារនេះដែរ ។

ក្នុងខណៈពេលស្ថានភាពនយោបាយតានតឹង ហើយមេបក្សរបស់គណបក្សប្រឆាំង ត្រូវបានតុលាការ សម្រេចឃុំខ្លួននោះ ខាងសមាជិកសមាជិកា ដូចជាមិនមានការខ្លាចអ្វីឡើយ ។ សមាជិក របស់គណបក្ស សង្គ្រោះជាតិ ដែលកំពុងតែលើកស្លាក ទាមទារសុំឲ្យដោះលែង លោក កឹម សុខា ដោយពួកគាត់បានអះ អាងថាៈ លោក កឹម សុខា មិនមានកំហុសទេ សម្តីរបស់គាត់ដែលបាននិយាយនោះ ជាសម្តីនិងជាយុទ្ធ សាស្ត្រ ក្នុងការបញ្ចេញមតិ ដែលស្របទៅតាមប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យ ។

លោក សុខ ឥសាន្តធ្លាប់បានផ្តល់បទសំភាសន៍ជាមួយវិទ្យុបរទេស ដោយមានប្រសាសន៍ថាៈគណបក្សនេះ កំពុងតែដើរជាប់ជុច” ។

លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឆ្លើយតបភ្លាមថា” ការលើកស្លាក បដា ស្នើ សុំឲ្យដោះលែងលោក កឹម សុខា ជាការបញ្ចេញមតិ មនុស្ស មិនមែនជាសត្វដើរទៅជាប់ជុចនោះទេ ។

ក្នុងប្រទេសកម្ពុជា មានគណបក្សធំៗពីរ ដែលកំពុងតែប្រគួតប្រជែងគ្នា គណបក្សប្រជាជនកម្ពុជាជាបក្ស កាន់អំណាច ហើយជាម្ចាស់ខ្សែក្រវ៉ាត់ ហើយចំណែកគណបក្សសង្គ្រោះជាតិជាអ្នកចូលប្រគួតយកខ្សែ ក្រវ៉ាត់ ។ នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ នឹងមានការប្រគួតប្រជែងដ៏ធំមួយ ដែលក្នុងរយៈពេល ៥ ឆ្នាំម្តង ។ ក្នុងការលើកបដា ស្នើសុំឲ្យមានការដោះលែងលោក កឹម សុខា ជាចលនាចាប់ផ្តើមទៅមុខ ហើយបាន ទាក់ទាញបេះដូងប្រជាពលរដ្ឋ ដែលបានធ្លាប់គាំទ្រ ហើយបដានោះ ក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំង  ក្នុងពេលបោះឆ្នោតខាងមុខ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1209 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8358 នាក់
ខែនេះ :
27911 នាក់
3 ខែនេះ :
61744 នាក់
សរុប :
2512451 នាក់