ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជិតដាច់ខែក្រុមអ្នកដឹកទំនិញជ្រួលច្របល់រឿងអត់លុយបង់ខែក្រៅផ្លូវការអោយគយក្រសួង!
Tue,26 September 2017 (Time 12:54 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1012នាក់)


បន្ទាយមានជ័យៈមានការខ្សឹបខ្សៀវពីក្រុមអ្នកដឹកទំនិញតាមរថយន្តប្រភេទទេសចរណ៍ពីទីក្រុងប៉ោយប៉ែតឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យបាននិយាយថាលោក ហុងសាវុធ ដែលជាមេប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលប្រប្រើសព្វប្រើ យុទ្ធសាស្ត្រ គាងត្រី បញ្ចូលសូងនោះត្រូវបានផ្ទេរភារកិច្ចចេញពីខេត្តបន្ទាយមានជ័យហើយ។
តែពួកគាត់មិនច្បាស់ថាមេថ្មីដែលមកជំនួសតំណែងលោកហុងសាវុធនោះមានការយោគយល់បន្ធូបន្ថយទុកផ្លូវអោយពួកគាត់បានដឹកទំនិញបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងឬក៏តឹងរឹងជាងលោកហុងសាវុធនៅ ឡើ យ ទេ!។
 
ប្រភពបានបង្ហើបអោយដឹងថា៖កាលពីជំនាន់លោក ហុងសាវុធគ្រប់គ្រងគយ ចល័តរបស់ក្រសួង ដែលដាក់ប៉ុស្តិ៍នៅក្នុងក្រុងសិរីសោភ័ណ គឺលោកតែងប្រើ យុទ្ធសាស្ត្រ គាងត្រី បញ្ចូលសូង ដើម្បីអោយរថយន្តតូចធំ រាប់រយគ្រឿងរួមទាំងរថយន្តក្រុងចំនួន៣ក្រុមហ៊ុនទៀតបានបង់ប្រាក់ក្រៅផ្លូវការប្រចាំខែ។ 
នៅពេលជិតដាច់ខែ ម្តងៗលោកហុងសាវុធបានចេញបញ្ជារឲ្យលោកប្រាក់សំអាត ដេញប្រម៉ាញ់រថយន្ត ដឹកទំនិញដែលមិនបានបង់លុយកាក់ប្រចាំខែឲ្យចូលមកបង់លុយកាក់ក្រៅផ្លូវការកាន់តែច្រើន។
ប្រភពបន្តទៀតថាគ្រាន់តែរថយន្តតូចធំមិនតិចជាង៤០០គ្រឿងទេ បើរាប់ទាំងរថយន្តក្រុងចំនួន៣ក្រុមហ៊ុនទៀត កំពុងដឹកទំនិញចេញពីប៉ោយប៉ែតដូចគ្នា។ ពួកគេបង់លុយក្រៅផ្លូវការ ប្រចាំខែដល់គយចល័តរបស់ក្រសួងខាងលើនេះជាប្រចាំខែ។គឺគិតចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៥ទើបបញ្ចប់នៃការបង់លុយកាក់នេះ។
ប្រភពបញ្ជាក់ថា៖មានរថយន្តកាមរី ដឹកទំនិញ ប្រមាណជិត៤០០គ្រឿង បានបង់លុយកាក់ក្រៅ ផ្លូវការគ្មានវិក័យបត្ររថយន្តៈ ១. បង់លុយចាប់ពី៤០ម៉ឺនរៀល រហូតដល់៦០ម៉ឺនរៀល។  ចំពោះ រថយន្ត ១២កៅអី  មានចំនួន  ៧០ គ្រឿង ដោយបង់លុយកាក់ឲ្យគយខាងលើ ក្នុងរថយន្តមួយគ្រឿង ក្នុងមួយខែ២លានរៀល ។ក្រៅពីនោះ ក៏មានក្រុមហ៊ុនរថយន្តក្រុងចំនួម ៣ រួមមាន
១/ ក្រុមហ៊ុនថោងស៊ីញ ​ 
២/ ក្រុមហ៊ុន  វិរះប៊ុនថាំ
 ៣/ក្រុមហ៊ុន  KSRV  
ដោយក្នុងរថយន្តក្រុងដែលដឹកទំនិញមួយគ្រឿងក្នុង១ខែ៦លានរៀលបើបង់ជាជើងក្នុង១ជើង១លានរៀលផងដែរ។ 
ពួកគាត់សង្កត់ធ្ងន់ថានៅពេលដែលរថយន្តដឹកទំនិញថ្មោងថ្មីដែលមិនបានបង់លុយកាក់ក្រៅផ្លូវការប្រចាំខែជូនគយចល័តក្រសួងនេះទេច្បាស់ជាលោកគយនោះចាប់ហើយអោយម្ចាស់យកប្រាក់500ដុល្លាទៅលស់
មកវិញនិងណែនាំឲ្យបង់ប្រចាំខែដែលគ្មានវិក័យបត្រនោះជាថ្នូរនិងការមិនបង្ក្រាប។ព្រោះតែហេតុបែបនេះហើយបានបច្ចុប្បន្នរថយន្តដឹកទំនិញមានការកើនឡើងមានតាំងពីរថយន្តកញ្ចាស់រហូតដល់ស្តារិច និងរថយន្តក្រុងក៏ដឹកទំនិញដែរហើយសិតតែបង់លុយកាក់ប្រចាំខែឲ្យគយក្រសួងទាំងអស់ហើយអ្វីដែលធ្វើអោយគេហួសចិត្តទៀតនោះគឺ គយចល័តរបស់ក្រសួងនេះបានចំណូលពី  រថយន្តជាច្រើនក្រុមហ៊ុនដែលឆ្លងកាត់ដែលមានឯកសារបង់ពន្ធតួវហើយក៏សមត្ថកិច្ចនោះនៅសុំលុយកាក់ក្រៅផ្លូវការក្នុងរថយន្តមួយគ្រឿង៥ម៉ឺនរៀលថ្លៃបាយទឹកពិតជាជំនាញកោសរុះមែន។
ទោះជាយ៉ាងណាសម័យកាលដ៏ជូចត់នោះបានកន្លងផុតទៅហើយសំរាប់ពួកគាត់តែអ្វីដែលពួកគាត់រំពឹងទុកនោះគឺពួកគាត់សង្ឃឹមថាមេគយចល័តថ្មី
ដែលទទួលតំណែងបន្តពីលោកហុងសាវុធនោះនិងមានធម៌មេត្តាដល់ពួកគាត់ដែលជាអ្នកស៊ីឈ្នួលដឹកឥវ៉ាន់ឱ្យគេពីឃ្លាំងទំនិញនៅក្រុងប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យគ្រាន់ចិញ្ចឹមឆ្នាំងផងនិងសង្ឃឹមថាមេថ្មីនេះមិនសូវចេះកោសរុះដូចលោកហុងសាវុធទៅចុះ៕
 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1058 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8207 នាក់
ខែនេះ :
27760 នាក់
3 ខែនេះ :
61593 នាក់
សរុប :
2512300 នាក់