ឆែកឆេរផ្ទះស្ត្រីម្នាក់រកឃើញឈើជាង ១១ ម៉ែត្រគូប
ពោធិ៍សាត់៖ ឈើអារជាង ១១ ម៉ែត្រគូបក្នុងនោះមានឈើរ ប្រ ភេទ(ធ្នង់)ចំនួន ៤៥០ កំណាត់ ស្មើនិង ៦១៣៨ គីឡូក្រាម ស្មើនិង ៤,៧២១ ម៉ែត្រគូប និងឈើអារប្រភេទ(រាជកុល)ចំនួន ១៧ កំណាត់ ស្មើនិង ៦,៣០០ ម៉ែត្រគូប។ត្រូវបានសមត្ថកិច្ចរឹបអូសបានក្រោយពីឆែកឆេរផ្ទះស្ត្រីម្នាក់។
យោងតាមព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា៖នៅវេលាម៉ោង ១០និង០៦ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ-ស្រុកវាលវែង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ ពោធិ៍សាត់។ចុះបង្ក្រាបបទល្មើសព្រៃឈើនៅអូរលាក់មាសចំណុចលេខ(៣៨១៧៦.៦២៨១៣)ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ធ្វើការឆែកឆេរលំនៅដ្ឋានរបស់ម្ចាស់ឈ្មោះ សៀប សំអឿន ភេទស្រី អាយុ៣១ ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើ។
លទ្ធផល: ដកហូតឈើអារប្រ ភេទ(ធ្នង់)ចំនួន ៤៥០ កំណាត់ ស្មើនិង ៦១៣៨ គីឡូក្រាម ស្មើនិង ៤,៧២១ ម៉ែត្រគូប និងឈើអារប្រភេទ(រាជកុល)ចំនួន ១៧ កំណាត់ ស្មើនិង ៦,៣០០ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ភ្នំក្រវាញដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕