ជម្លោះពាក្យសំដីទាញកាំបិតកាប់ភាគីម្ខាងរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ខេត្តបន្ទាយមានជ័យ៖ជម្លោះពាក្យសំដីបន្តិចបន្តួចមិនចេះយោគយល់គ្នាបែជា ចង់ឈ្នះចាញ់ដោយកំលាំងបាយដោះស្រាយបញ្ហាទីបំផុតអ្នកចាញ់ដេកពេទ្យរីឯអ្នកឈ្នះដេកគុក។នគរបាលមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា
នៅថ្ងៃ ២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលា ម៉ោង ១៩ និង ៣០ នាទី មានករណីវហឹង្សា ដោយចេតនា កើតឡើងនៅចំណុច ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ភ្លាមៗនោះផងដែរ កម្លាំងប៉ុស្តិ៍ ផ្សារកណ្តាល សហការណ៍ ជាមួយ កម្លាំងវរៈសេនាការពារ ព្រំដែនគោក លេខ៩១១ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២ នាក់ ១.ឈ្មោះ អឿត សុភា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ ២.ឈ្មោះ ហេង ឡេង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរ មានទីលំនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ ដូចខាងក្រោម៖ ១ ឈ្មោះ ខិត ជិន ភេទ ប្រុស អាយុ ២២ឆ្នាំ រងរបួស ផ្នែកក្បាល ចំនួន ០២ កន្លែង លើចិញ្ចើម ចំនួន០១ និង ក្បាល០១ និងទី២ ឈ្មោះ ខិតម៉េង ភេទ ប្រុស អាយុ ២៨ឆ្នាំ រងបួស ផ្នែកក្បាល ចំនួន ០១
លើចិញ្ចើម ដេរចំនួន ០៥ថ្នេរ។ អ្នកទាំងពីរ មានទីលំនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។មូលហេតុដែលបណ្តាល ឲ្យមានអំពើហឹង្សា កើតឡើង គឺដោយសារ មានជំលោះពាក្យ សម្តីនឹងគ្នា ទើបខាង ជនសង្ស័យ យកកាំបិតកាប់ ទៅលើ ជនរង គ្រោះតែម្តង។ បន្ទាប់ពីបានចម្លើយ ពីជនបង្ករួច លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត និង កសាងសុំនុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីបន្តនីតិវិធីតាមច្បាប់៕