ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្ត​ប្រភេទ​​ទួរីស​ចំនួន ​៦គ្រឿង​ខុស​បច្ចេកទេស​ ដឹក​ហួស​ទម្ងន់​ត្រូវ​បាន​បង្រ្កាប!
Tue,05 September 2017 (Time 09:25 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 869នាក់)


 

បាត់ដំបង ៖ រថយន្ត​ប្រភេទ​​ទួរីស​ចំនួន ​៦គ្រឿង​ខុស​បច្ចេកទេស​ ដឹក​ហួស​ទម្ងន់​ត្រូវ​បាន​បង្រ្កាប​និងអោយ​ចូល​មក​កែ​តម្រូវ​អោយ​ត្រូវ​បច្ចេកទេស​វិញ​។
ក្រោយពីមានបទបញ្ជារពីលោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស តទ្រុង តសាក់ស៊ី បន្ថែមកង់ និងដឹកលើសចំណុះ ​ដោយបានធ្វើការចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងថាៈដោយ​មាន​ការ​សុំ​អង្វរ​ពី​ម្ចាស់​រថយន្តដឹក​ទំនិញ​​ ចំពោះ​ឯកឧត្តម​ ស​ ថេត​ តាម​រយៈ​លោក​វរសេនីយ៍ឯក​ សាត​ គឹម​សាន​ ឯកឧត្តម​ បាន​អនុញ្ញាត​ម្ចាស់​រថយន្ត​​ ធ្វើ​កិច្ច​សន្យា​បញ្ឈប់​និង​កែតម្រូវអោយរថយន្តតាមមលក្ខណ:បច្ចេក​ទេស​វិញ​ ក៏​ប៉ុន្ដែ​ ម្ចាស់​រថយន្ត​ទាំង​នោះ​មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ ជាមួយ​នឹង​ពាក្យ​ស្នើសុំ​អធ្យាស្រ័យ​ពី​ ឯកឧត្តម​ ស​ ថេត​ ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឡើយ​។

ជា​មួយ​និង​ទង្វើ​ខុស​ច្បាប់​ចរាចរណ៍​ខាង​លើ​ ការិយាល័យ​ជំនាញ​ បាន​ចុះ​ចល័ត​ ធ្វើ​ការ​បង្រ្កាប​ បាន​រថយន្ត​ចំនួន​៦គ្រឿង​ម៉ាក​ ទួរីស ​ដែល​មិន​ព្រម​កែច្នៃ អោយ​ត្រូវ​បច្ចេកទេស​វិញ​ នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧​ ត្រង់ចំណុច​លោក​យាយ​ទេព​ ភូមិ​អណ្តូង​ចេញ​ សង្កាត់​អូរចារ​ក្រុង​និង​ខេត្ត​បាត់ដំបង​។

ក្រោយ​ពី​នាំ​យក​រថយន្ត​ទាំង​នោះ​ មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ការិយាល័យ​ចរាចរណ៍​ បាន​ធ្វើ​ការ​កាត់​បំផ្លាញ​ទ្រង់​របស់​រថយន្ត​ដែល​តខុស​បច្ចេកទេស​និង​ដោះ​កង់ឡាន​ដែល​ឌុប​ចេញ​ ដើម្បី​ឲ្យ​ត្រឹមត្រូវ​ទៅ​តាមបច្ចេកទេស​ដើម​វិញ​។​

សកម្មភាព​កាត់​បំផ្លាញ​នេះ​​ គឺ​មាន​ការ​សហការ​ជាមួយ​ លោក​ហេង​ ប៊ុន​លី​ ប្រធាន​ការិយាល័យ​ដឹក​ជញ្ជូន​ នៃ​សាធារណៈ​ខេត្ត​បាត់ដំបង​។

ក្នុងនាម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ការិយាល័យ ចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់ម្ចាស់យានយន្ត ទាំង​ឡាយ​ណា​ដែលកែច្នៃ ខុសលក្ខណៈបច្ចេក មិន​ទាន់​បាន​កែតម្រូវ​ សូមមេត្តាកែតម្រូវទៅតាបច្ចេកទេសវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1005 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8154 នាក់
ខែនេះ :
27707 នាក់
3 ខែនេះ :
61540 នាក់
សរុប :
2512247 នាក់