ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ង៉ោ ម៉េនជ្រួន បានយកលេសគ្រប់បែបយ៉ាង ដើម្បីវាយប្រហារស្ត្រីជាប្រធានក្រុមប្រឹក្សា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត !
Mon,04 September 2017 (Time 07:59 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 882នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧ មានកិច្ចប្រជុំគណអភិបាលក្រុងប៉ោយ ប៉ែត ដែលមានការចូលរួមគ្រប់សមាសភាពទាំងអស់ រួមទាំងចៅសង្កាត់ពីរមកពីគណបក្ស សង្គ្រោះ ក៏បានចូលរួមដែរ ។ នៅក្នុងអង្គប្រជុំអ្នកស្រី ឃុន ចន្ទី បានលើកអំពីបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ ដាក់ជូនអង្គប្រជុំ តែត្រូវបានលោក ង៉ោ ម៉េនជ្រួនជាអភិបាល មិនបានយកត្រចៀក ស្តាប់ឡើយ បែរទៅជាស្តីបន្ទោសអ្នកស្រី នៅក្នុងអង្គប្រជុំទៀតផង ។

បើតាមសំដីអ្នកដែលបានចូលរួមក្នុងអង្គប្រជុំនោះ បាននិយាយថាៈ អ្នកស្រី ឃុន ចន្ទី លើកបញ្ហា ជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ តែលោកអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោម៉េងជ្រួន មិនបានយកចិត្តទុកដាក់អំពីផល លំបាករបស់ប្រជាពលរដ្ឋទេ បែរទៅជាស្តីបន្ទោសអ្នកស្រីខ្លាំងៗ ហាក់ដូចជាចាត់ទុកថា អ្នកស្រី ជាសត្រូវរបស់ខ្លួន ។ ដោយសារតែសំណូមពររបស់អ្នកស្រី មិនត្រូវបានលោកអភិបាលក្រុងស្តាប់ នោះ ទើបអ្នកស្រី បានក្រោកចេញពីសាលប្រជុំត្រឡប់មកសង្កាត់វិញ ។នេះ ជាលើកទី២ ហើយ ដែលលោក អភិបាលក្រុងប៉ោយប៉ែត បានធ្វើទុក្ខបុម្នេញដល់ចៅសង្កាត់ផ្សារកណ្តាលជាស្ត្រី កូតា គណបក្សសង្គ្រោះជាតិ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានអាខោន សុខ ពេញណន បានសរសេរថាៈក្តៅ-ក្តៅ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បណ្តេញចៅសង្កាត់ទំនើង ចេញពីអង្គប្រជុំ ក្រុមប្រឹក្សាក្រុង(ក្រុងប៉ោយប៉ែត), ក្រោយពីមានការលើកឡើងរបស់អង្គក្រុមប្រឹក្សាក្រុង អំពីទង្វើ សកម្មភាព មិនគោរពបទបញ្ជាផ្ទៃក្នុងកិច្ចប្រជុំ របស់លោកស្រីឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្តាល ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុងនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានបណ្តេញលោកស្រីឃុន ចន្ទី ចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុងដោយមូលហេតុ មិនគោរពម៉ោងការងារ ចង់ចេញចូលតាមទំនើងចិត្ត ។

ចំណែកប្រជាពលរដ្ឋអ្នកលក់គ្រឿងទេស បាននិយាយថាៈ លោកអភិបាលក្រុង ព្រមមន្ត្រីក្រោម ឱវាទ មានចរិកអន់ណាស់ សូម្បីជាមួយស្រីក៏ឈ្លោះដែរ !  ប្រហែលមានគំនុំដោយសារតែចាញ់ឆ្នោត មើលទៅ ចាំឆ្នាំ២០១៨ ប្រហែលមិនត្រឹមកៅអីទេ សូម្បីតុគ្មានអង្គុយដែរ ។

ចំពោះការចោទប្រកាន់ថា មិនយកចិត្តទុកដាក់ស្តាប់ រវល់តែលេងទូរស័ព្ទនោះ  អ្នកស្រីមិនបានប្រព្រឹត្តដូចគេចោទទេ ដោយចង់បង្ហាញរូបភាព និង ទុក្ខលំបាករបស់ប្រជាពលរដ្ឋបានលើកឡើងប៉ុណ្ណោះ ។ 

ទោះជាឆែកទូរស័ព្ទប៉ុណ្ណឹង មិនគួរណាលោក ង៉ោ ម៉េងជ្រួន ខឹងសម្បារខ្លាំងដែរ មើលកិច្ចប្រជុំនៅខេត្តបន្ទាយមានជ័យ ម្តងៗ តើមានមន្ត្រីណាខ្លះ ស្តាប៉អភិបាលរងខេត្ត ៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
626 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7775 នាក់
ខែនេះ :
27328 នាក់
3 ខែនេះ :
61161 នាក់
សរុប :
2511868 នាក់