ឆ្លងចរន្តអគ្គីសនីឆេះផ្ទះពីករណីនៅថ្ងៃតែមួយ!
ខេត្តបន្ទាយមានជ័យ៖សាហាវណាស់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ករណីចំថ្ងៃសែនក្បាលទឹកក្នុងខេត្តបន្ទាយមានជ័យ។ដែលករណីទី១បានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលា ម៉ោង ០៨និង៥០នាទីព្រឹក ស្ថិតក្នុងភូមិចក្រី ឃំុជប់វារី ស្រុកព្រះនេត្រព្រះ មានករណី អគ្គីភ័យ បានកើតឡើង បានឆេះផ្ទះ ប្រជាពលរដ្ឋ ០១ ខ្នង ដែលមានបណ្តោយ ០៩ម៉ែត្រ និងទទឹង០៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងក្តា ប្រក់សង្ក័សី នៅខាងក្រោមមាន រៀបអិដ្ឋ០១ បន្ទប់។
ម្ចាស់ផ្ទះឈ្មោះ គ្រុឌ ផាន ភេទស្រីអាយុ៨៦ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ហើយក្នុងការឆេះនេះ អស់ប្រមាណ៧០ភាគ
រយ ដោយសារមានការ អន្តរាគមន៍ ពីខាង សមត្ថកិច្ច មកជួយទាន់ពេលវេលា ហើយក្នុងការ អន្តរាគមន៍នេះ ខាងសមត្ថកិច្ច បានប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន ពន្លត់ ភ្លើងបាន។
បើតាមសម្តីរបស់ សមត្ថកិច្ច ភ្លើងចាប់ផ្តើម ឆេះនៅត្រង់បន្ទប់ ខាងលើផ្នែកខាងជើង ហើយ ការខូចខាតសំភារះ នៅក្នុងផ្ទះអស់ ទាំងស្រុង (មិនទាន់ដឹងចំនួន) នៅឡើយ នោះទេ។ ម៉ូតូ០១គ្រឿង នៅក្រោមផ្ទះឆេះផ្នែក ខាងមុខអស់ ៣០ភាគរយ។ ហើយសមាជិកផ្ទះនោះរស់នៅ ០៣គ្រួសារ មានសមាជិក ចំនួន10នាក់។ នៅពេលភ្លើងឆេះឈ្មោះ គ្រុឌ ផាន នៅក្រោមផ្ទះ ឯឈ្មោះភំុ សឺ ភេទស្រី អាយុ ៥៨ឆ្នាំ ជាកូននៅមុខផ្ទះ តូបលក់ អីវ៉ាន់។ ហើយក្នុងហេតុការណ៍នេះដែរ មិនមានអ្នករងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា៖ ការឆេះ ផ្ទះនេះ គឺបណ្តាលមកពី ទុស្សេខ្សែភ្លើង។ចំណែកករណីមួយទៀតបានកើតឡើងវេលាម៉ោង១៧និង១៥នាទី
ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៧កក៏មានករណីគ្រោះថ្នាក់អគ្គីភ័យកើតឡើង បណ្ដាលអោយឆេះផ្ទះពលរដ្ឋ ១ខ្នងធ្វើអំពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រគុណ១៥ម៉ែត្រ ឆេះខូតខាតប្រហែល៨០%។រីឯទ្រព្យសម្បត្តិយើងមិនទាន់ដឹងទេ មូលហេតុឆេះបណ្ដាលមកពីផ្ទុះសេកុបភ្លើង។ម្ចាស់ឈ្មោះឆុង ណាន់ ប្រុសអាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះប៉ាន់ ស្រីម៉ៅ អាយុ ៥១ឆ្នាំនៅភូមិ.សង្កាត់អូរអំបិល។លោកវរសេនិយ៍ទោស៊ីឌីអធិការក្រុងសិរីសោភ័ណបានឱ្យដឹងថា
ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់លោកស្នងការ ស្នងការរងក្នុងការចុះទៅអន្តរាគមន៍ផ្ទាល់ដោយបានយករថយន្តសង្គ្រោះអគ្គីភ័យស្នងការដ្ឋានមកជួយសង្គ្រោះទាន់ពេល មិនបណ្ដាលអោយរាលដាលដល់ផ្ទះក្បែខាងឡើយ ដោយប្រើប្រាស់ទឹកអស់ ៦រថយន្ត=៣៦០០០លីត្រ។ទើបគ្រប់គ្រងសភាពការណ៍បាន៕