សមាគមអតីតយុទ្ធជនបើកកិច្ចប្រជុំបូកសរុបលទ្ធផលកាងាររយៈពេល៩ខែឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកាងារសមាគមអតីតយុទ្ធជនកម្ពុជារយៈពេល៩ខែឆ្នាំ២០១៧។កិច្ចប្រជុំនេះមានការចូលរួមលោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការប្រតិបត្តិកាសឹករងខេត្តបន្ទាយមាជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានអចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជា លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាអនុប្រធានអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ ត្រី វង្សវិត ស្នងការរងខេត្តបន្ទាយមានជ័យនិងជាអនុប្រធានអតីតយុទ្ធជនកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។ក្នុងកិច្ចប្រជុំនោះលោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បានមានប្រសាសន៍ថាសមាគមអតីតយុទ្ធជនកម្ពុជាបង្កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នៃ២០០៧ដែលមានសម្តេចតេជោហ៊ុនដែនជាប្រធាន ហើយសមាជិកសមាគមអតីតយុទ្ធជនខេត្តបន្ទាយមសនជ័យសម្រេចបានការងារចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៧នេះសម្រេចបានទទួលមរណៈភាពបានចំនួន៦០សព បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន៧០សព បានបញ្ចូលសមាជិកសមាគមអតីតយុទ្ធជនថ្មីចំនួន៧០នាក់ក្នុងនោះជនពិការ១០នាក់ និវត្តជននគរបាលចំនួន៦០នាក់ ហើយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យគិតត្រឹមខែសីហាឆ្នាំ២០១៧មានសមាជិកសរុបចំនួន៥.១៩៥នាក់មានគ្រួសារជនពលី៩៦០គ្រួសារ គ្រួសារមរណៈ១៦៣គ្រួសារ និវត្តជនយោធិន១.៥៤៨នាក់ជនបាត់បង់៤៤នាក់ ជនពិការយោធិន២.០៥០នាក់ ចនពិការនគរបាល ២៨នាក់។លោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារាបានបញ្ជាក់ឲ្យដឹងទៀតថាថ្នាក់ដឺកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានឯភាពគ្នាទទួលខុសត្រូវចុះសាងសង់ផ្ទះឲ្យអតីតយុទ្ធជនគ្មានទីពឹងនិងគ្មានលទ្ធភាពធ្វើផ្ទះ តំបន់ប្រតិបត្តិការសឹកខេត្តទទួលសាងសង់ចំនួន៤ខ្នង ស្នងការនគរបាលខេត្តទទួលសាងដង់៤ខ្នង កងរាជអាវុធហត្ថខេត្តចំនួន៤ខ្នង។លោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារាបានបញ្ជាក់ឲ្យដឹងទៀតថាកន្លងមកក្នុងនាមលោកជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តលោកតែងតែយកចិត្តទុកដាក់ចុះសួសុខទុក្ខដល់ក្រុមគ្រួសារអតីតៈយុទ្ធជនរួមសុខរួមទុក្ខមិនថានៅទីជិតទីឆ្ងាយនោះទេព្រោះសំអាងថាកំលាំងអតីតៈយុទ្ធជនទាំងអស់នេះកន្លងមកហានពលីជីវិតក្នុងការ ការពារទឹកដីហានប្តូរជីវិតសាច់ស្រស់ឈាមស្រស់ជួនជាតិមាតុភូមិហើយប្រទេសមានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះក៏ដោយសារតែកងកំលាំងប្រដាប់អាវុធទាំងអស់ដែលជាអតីតៈយុទ្ធជននេះផងដែរ។លោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារាបានបញ្ជាក់ឲ្យដឹងទៀតថា
ទោះជាបងប្អូនគ្រួសារសពអតីតៈយុទ្ធជនមានជីវភាពខ្វះខាតក្នុងការធ្វើបុណ្យសពជូនក្រុមគ្រួសារយ៉ាងណាក៏យើងត្រូវតែជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពយកទៅធ្បើបុណ្យឲ្យបានចប់ចុងចប់ដើមផងដែរ។ក្នុងលោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារាបានធ្វើការផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ត្រូវចេះថែរក្សាខ្លួនជាមនុស្សល្អពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀន ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតឡើុយសព្វ ថ្ងៃក្រយ៉ាងណាក៏មិនដូចជំនាន់ប៉ុលពតឡើយ ព្រោះមានមានរដ្ឋាភិបាលនិងមានអាជ្ញាធរនិងសម្តេចតេជោហ៊ុនសែនចាំជួយប្រជាពលរដ្ឋក្រីក្រទាំងអស់នោះជានិច្ច៕គង្គា