ហាយឡិនដ័រព្រលះលុច្ចស៊ីសRX៣០០បណ្តាលឱ្យស្ត្រីមានផ្ទៃពោះរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ស្រីមានផ្ទៃពោះ៧ខែម្នាក់រងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗខណះរូបគាត់រួមដំណើរជាមួយរថយន្តលុច្សសុីសRX300 បើកពីជើងទៅត្បូង ដល់ផ្លូវបំបែកជាបួនត្រូវ រថយន្តហាយឡែនដ័រ មកពីលិចទៅកើតបុកបណ្តាលអោយគ្រោះថ្នាក់តែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៤៥ នាទី ថ្ងៃទី ០៧ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់អោយដឹងថា៖នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក ហាយឡែនដឺ ពាក់ស្លាកលេខ ភ្នំពេញ (2AE-9277) ពណ៍ទឹកមាសសេរីឆ្នាំ២០១២ បើកបរដោយឈ្មោះធម្ម ចាន់នាត ភេទប្រុស អាយុ ២២ឆ្នាំ បានបើកបរពីលិចទៅកើតស្រាប់តែដល់ផ្លូវបំបែកបានបុករថយន្តមួយគ្រឿងទៀតចំពាក់កណ្តាលផ្នែកខាងស្តាំ ម៉ាកLexuse ស្លាកលេខ ភ្នំពេញ(2S-4282)ពណ៍ទឹកប្រាក់ សេរីឆ្នាំ ១៩៩៩ បើកបរដោយបុរសឈ្មោះ ភិន សុខ អាយុ៣០ឆ្នាំ បង្កអោយប្រពន្ធមានឈ្មោះ ហួត សិរីរតនា អាយុ ២៩ឆ្នាំរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ម្ចាស់រថយន្តបង្ក និងរថយន្តរងគ្រោះរស់នៅក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលគ្រោះថ្នាក់កើតឡើងបានធ្វើអោយស្រីម្នាក់ដែលជិះរថយន្តរងគ្រោះ រងរបួសធ្ងន់ ដោយស្រីខាងលើកំពុងមានផ្ទៃពោះ ៧ខែ ត្រូវបានសាច់ញៀនដឹកទៅព្យាបាលនៅឯមន្ទីរពេទ្យ សៀមរាប ចំនែករថយន្តត្រូវខូចខាតស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំភាគីទាំងពីរមកដោះស្រាយ៕