ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងនគរបាលក្រុងពោធិសាត់ បង្ក្រាបគ្រឿងញៀន មួយសម្បុក !
Sat,09 September 2017 (Time 12:31 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 779នាក់)


ពោធិសាត់ ៖ កម្លាំងនគរបាលក្រុងពោធិសាត់ បង្ក្រាបគ្រឿងញៀន មួយសម្បុក ឃាត់ខ្លួនជនសង្ស័យ ១១នាក់ក្នុងនោះអ្នកចែកចាយចំនួន២នាក់យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានរាយការណ៍ថានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៣ និង៣០នាទី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិសាត់បានដឹកនាំកំលាំងអធិការដ្ឋានសហការ ជាមួយកំលាំងប៉ុស្តិ៍ផ្ទះព្រៃចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅផ្ទះជួលស្ថិតនៅភូមចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ។
 
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១១នាក់រួមមានៈ  ទី១.ឈ្មោះ ខួយ វីរៈ ភេទប្រុសអាយុ20ឆ្នាំរស់នៅភូមិស្ពានថ្ម សង្កាត់រលាប ទី២.ឈ្មោះញ៉ែម ប៊ុនសាក់ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចំការចេកខាងជើងសង្កាត់ផ្ទះព្រៃ ដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌ សចំនួន១៧ កញ្ចប់តូចនឹង មួយកញ្ចប់ធំ នឹងម៉ូតូចំនួន មួយគ្រឿង ម៉ូតូចំនួន ៤គ្រឿងរួមនឹងវត្តុតាងសំរាប់ប្រើប្រាស់មួយចំនួនចំណែកអ្នកផ្សេងជាអ្នកប្រើប្រាស់។ហើយបច្ចុប្បន្នមនុស្សរួមនឹងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
3964 នាក់
ខែនេះ :
31326 នាក់
3 ខែនេះ :
59921 នាក់
សរុប :
2351557 នាក់