ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្តាប់មេភូមិ រាយការខុសពីការពិតកម្លាំងនគរស្រុកស្វាយចេកចំនួន៧នាក់មកវាយដំទាត់ធាក់ប្រជាពលរដ្ឋម្នាក់អោយរងរបួសធ្ងន់!
Wed,10 October 2018 (Time 07:20 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 2694នាក់)


 
 
បន្ទាយមានជ័យ៖ ល្មមដល់ពេលហើយដែល អគ្គស្នងការនគរបាលជាតិគួរតែ អញ្ជើញលោក ឧត្ដមសេនីយ៍ទោ អាត់ខែម  ស្នងការខេត្តបន្ទាយមានជ័យ ទៅ ណែនាំម្តងហើយដើម្បី អោយចេះគ្រប់គ្រងកូនចៅ
ដោយសារតែអសមត្ថភាពនិងការឆកល្វែងក្នុងការគ្របគ្រងបែបនេះបានធ្វើអោយ មន្ត្រីក្រោមឱវាទ តាំងពីមន្ត្រីតូចតាចរហូតដល់ថ្នាក់អធិការមួយចំនួនហ៊ានប្រព្រឹត្តនូវ អំពើរឆបោកនិងអំពើរហឹង្សារមកលើប្រជាពលរដ្ឋជារឿយៗ...។
ជាក់ស្តែង កាលពីពេលកន្លងទៅលោក វរសេនីយ៍ត្រី  អ៉ិតនៀតកាលនោះ មានឋានះ ជា អធិការ រង ក្រុងសិរីសោភ័ណ ត្រូវបានប្រជាពលរដ្ឋនៅ សង្កាត់ម្កាក់ ចោទប្រកាន់ថាបាន ឆបោកនិងស៉ីដាច់ប្រាក់ រឿងដែលគាត់ពឹងពាក់អោយជួយរត់ការដោះលែងកូនចេញពន្ធគារ លុះបានលុយលោកអ៉ិតនៀតស៉ីដាច់ចំណែកជនរងគ្រោះប្តឹងទៅលោកអាត់ខែមស្នងការខេត្ត បន្ទាយមានជ័យដើម្បីអោយជួយរកយុត្តិធម៌តែលោកស្នងរូបនេះថាជួយមិនបានទេមកពីជនរងគ្រោះនោះល្ងង់បានគេបោកបាន។   ចំណែក  លោក កម្លាំង នគរបាលស្រុកថ្មពួក  ដែលគ្របគ្រងដោយលោក វរសេនីយ៍ត្រី អ៊ុកសុផាត កាលណោះ ក៏គ្មានវិន័យ ដែរគឺតែងតែប្រើអំពើរហឹក្សាវាយទាត់ធាក់ប្រជាពលរដ្ឋ យ៉ាងព្រៃផ្សៃម្តងហើយម្តងទៀតរហូតទាល់តែ លោកអ៊ុកសុផាតត្រូវបានស្នងការជួយមិនរួចក៏ដកចេញទៅ  ។តែឥឡូវ នេះបែជានៅមានកម្លាំង នគរបាលអធិការដ្ឋានស្រុកស្វាយចេកមួយទៀតដែលគ្របគ្រងដោយលោក វរសេនីយ៍ទោ ជាស្លូញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយចេកចំនួន៧នាក់បានប្រើអំពើរហឹង្សាទាំងកម្រោលមកលើប្រជាពលរដ្ឋដោយដាក់ខ្នោះជើង ដាក់ខ្នោះដៃ រុញចូលឡាន រួចហើយវាយធ្វើបាបយ៉ាងដំណំទៅវិញ។គ្រាន់តែរឿងយល់ច្រឡំសោះលុះជនរងគ្រោះដាក់ពាក្យប្តឹងស្រាប់អធិការមិនទទួលពាក្យបណ្តឹងទៅវិញ។សូមស្តាប់ការបងប្រុសជនរងគ្រោះរៀបរាប់ខាងក្រោម៖...វាជារឿងដែលគួរឲ្យឈឺចាប់ព្រោះវាបានកើតឡើងចំពោះប្អូនប្រុសរបស់ខ្ញុំផ្ទាល់តែម្តង ករណីឱបទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ជនជាតិ​ថៃបើកឡានបុកផ្ទះអ្នកជិតខាង នៅភូមិចំការគ ឃុំស្វាយចេក ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ អ្នកបើកឡានគឺស្រវឹង និយាយមិន​ដឹងរឿងទេ។ ដល់តែម្ចាស់ផ្ទះ ពឹងពាក់ប្អូនប្រុសរបស់ខ្ញុំ ឈ្មោះទឿង សុផល ឲ្យទៅប្តឹងអាជ្ញាធរភូមិ បែជាមេភូមិចំការគរ ឈ្មោះ ហែម សុផាន់ ប្តឹងទៅសមត្ថកិច្ចឲ្យ ចាប់ប្អូនប្រុសរបស់ខ្ញុំ ដាក់ខ្នោះជើង ដាក់ខ្នោះដៃ រុញចូលឡាន រួចហើយវាយធ្វើបាបយ៉ាងដំណំទៅវិញ។ គឺសមត្ថកិច្ចអធិការស្រុកស្វាយចេក មានកម្លាំងចំនួន៧នាក់បាន​ចុះទៅចាប់ខ្លួន ដាក់ខ្នោះជើង ដាក់ខ្នោះដៃ និងឃុំខ្លួនពេញ១យប់។ មេភូមិ រាយការខុសពីការពិតបែបនេះ ព្រោះជនជាតិថៃ ជាអតីតមិត្តរបស់ខ្លួន។ នៅពេលសួរអធិការស្រុក គាត់ឆ្លើយថា តាមការរាយការណ៍របស់មេភូមិ មិនបានសួរនាំទេ។
លុះព្រលឹមឡើង នៅពេលហៅដើមចោទ សាក្សីទៅសួរ​នាំ​ទើបដឹងថាយល់ច្រលំ អធិការស្រុកស្វាយចេក​ក៏សម្រុះ​សម្រួលបញ្ចប់រឿង។
រឿងដែលខ្ញុំមិនអស់ចិត្តហេតុ​អ្វី កម្លាំងសមត្ថកិច្ច៧នាក់ ប្រើកម្លាំង​វាយធ្វើបាបប្អូនប្រុសរបស់ខ្ញុំ ប្រៀបដូចជាសត្រូវ បង្កឲ្យមាន​របួសស្នាម ហើមមុខ ក្រហមភ្នែក ប៉ោងដៃ និងជើង។ (ភស្តុតាងគឺ​មានថតសំឡេង ចាប់តាំងពីដើមទីរហូតដល់ចុងទី (នៅពេលដែល​ស្តាប់សំឡេងដែលវាយដំនៅក្នុងឡានរបស់សមត្ថកិច្ច លឺសំឡេង​សមត្ថកិច្ចវាយលាន់លឺឌឹបៗ ផាប់ៗ និងនិយាយប្រៀប​បាននិង​បងធំប្រចាំតំបន់ ដោយឡែកប្អូនប្រុសរបស់ខ្ញុំ​ស្រែកដោយការឈឺចាប់ សុំអង្វរ កុំឲ្យធ្វើបាបវាយម្តងហើយម្តងទៀត តែសមត្ថកិច្ចនៅតែបន្តវាយរហូតដល់សន្លប់ម្តងម្កាលនៅលើឡាន)។
(ការថតសំឡេង បានគឺដោយសារនៅពេលរថយន្តបង្កហេតុបុកផ្ទះ រួចហើយជនល្មើស ឲ្យយកទូរស័ព្ទថត តែប្អូនប្រុសរបស់​ខ្ញុំថតត្រឹមតែសំឡេង រួចហើយមិនបានបិទ វាជាសំណាល្អមួយ ដែលអាចបន្សល់ទុកភស្តុតាងសំឡេង)ដោយឡែក​របួស​ស្នាម និងស្ថានភាពសុខភាព គឺប្អូនរបស់ខ្ញុំបានទៅមន្ទីពេទ្យ ដើម្បីថត​ពិនិត្យរួចហើយ ត្រចៀកមានសភាពហឹងដោយសារកណ្តាប់​ដៃប៉ូលីស។បន្ទាប់ពីដឹងថាមានការភ័ន្ធច្រលំ ប្អូនប្រុសរបស់ខ្ញុំបានដាក់ពាក្យប្តឹង នៅអធិការស្រុកស្វាយចេក សមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនេះទេ។
ការង់ចាំបន្តដល់ពេលរសៀលជ្រេទើបខ្ញុំសម្រេចឲ្យប្អូនទៅដាក់ពាក្យប្តឹងនៅស្នងការព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ។ រឿងនេះ​បានកើត​ឡើងកាលពីយប់ថ្ងៃទី៨ ខែ១០ ឆ្នាំ២០១៨ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៩ ខែ១០ ប្អូនប្រុសរបស់ខ្ញុំបានដាក់ពាក្យបណ្តឹង​នៅខេត្តបន្ទាយ​មានជ័យ។
ក្រោយដឹងថាប្អូនប្រុសខ្ញុំទៅប្តឹងនៅស្នងការខេត្ត ទើបមន្ត្រីមួយចំនួន បានទូរស័ព្ទ​មកសុំចរចារ ឲ្យដកពាក្យបណ្តឹង និងបានបន្តគំរាម ប្អូនរបស់​ខ្ញុំបន្តទៀត។ ហើយចំណាត់ការបណ្តឹង ព្រហ្មទណ្ឌរបស់ប្អូនប្រុសខ្ញុំ ក៏មិនទាន់មានដំណើរការនៅឡើយដែរ។ ខ្ញុំជឿថា ប្រទេសកម្ពុជា ជាសង្គមដែលមានយុត្តិធម៌ ដូច្នោះខ្ញុំនិងបន្តដាក់ពាក្យប្តឹងមក អគ្គស្នងការនគរបាលជាតិបន្តទៀត បើគ្មានដំណោះស្រាយ ចំពោះមន្ត្រីហឹង្សាទាំងនេះ៕
ចំងល់ ការវាយដំបែបនេះ វាជាទំលាប់របស់ប៉ូលីសចរាចរណ៍ ឬយ៉ាងណា? តើការចុះទៅចាប់មនុស្សដោយគ្មានការសួរនាំ ជានិតិវិធី របស់ខេត្តបន្ទាយមានជ័យឬយ៉ាណា?
ទោះជាយ៉ាងណាមហាជនលើកឡើងថា៖ល្មមដល់ពេលហើយដែល អគ្គស្នងការនគរបាលជាតិគួរតែ អញ្ជើញលោក ឧត្ដមសេនីយ៍ទោ អាត់ខែម  ស្នងការខេត្តបន្ទាយមានជ័យ ទៅ ណែនាំម្តងហើយដើម្បី អោយចេះគ្រប់គ្រងកូនចៅដោយសារតែអសមត្ថភាពនិងការឆកល្វែងក្នុងការគ្របគ្រងបែបនេះបានធ្វើអោយ មន្ត្រីក្រោមឱវាទ តាំងពីមន្ត្រីតូចតាចរហូតដល់ថ្នាក់អធិការមួយចំនួនហ៊ានប្រព្រឹត្តនូវ អំពើរឆបោកនិងអំពើរហឹង្សារមកលើប្រជាពលរដ្ឋជារឿយៗបែបនេះនោះ។គួរបញ្ជាក់ថា៖ពេលនេះជនរងគ្រោះកំពុងស្វះស្វែងរកជំនួយផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិលដែលធ្វើការទៅលើសិទ្ធិមនុស្សដើម្បីអោយជួយអន្តាគមន៍ផងដែរ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
816 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7965 នាក់
ខែនេះ :
27518 នាក់
3 ខែនេះ :
61351 នាក់
សរុប :
2512058 នាក់