លោក ជា ឆ្លូញ អធិការស្រុកស្វាយ ចេក និងបក្ខពួក បានប្រព្រឹត្តប្រឆាំងនិងច្បាប់ជាតិ និងច្បាប់អន្តរជាតិ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៨ និង ៣០នាទី ឡានថៃ ដែល បើកបរស្រវឹងជោគជាំ បានបើកឡានបុកជន្ទល់ផ្ទះរបស់ប្រជាពលរដ្ឋ ភូមិចំការគរ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដោយមានប្រជាពលរដ្ឋឈ្មោះ ទឿង សុផល ជាអ្នកជួយឃាត់ និង សម្រួល កុំឲ្យមានទំនាស់ណាមួយកើតឡើង ។ តែក្រោយពេលកើតហេតុ នោះលោក មេភូមិចំការគរ បានជួបជនជាតិថៃនោះ ហើយបែរចោទប្រកាន់មកលើ ឈ្មោះ ផល ជាប្រជាពលរដ្ឋ ថាអ្នកបង្កររឿង ហើយលោក មេភូមិបានទាក់ទងប៉ូលិសអធិការស្រុកស្វាយចេក ដែលមានឡានសារ៉ែន បានមកដល់ ហើយ បានចាប់ឈ្មោះ ផល ដាក់ខ្នោះវាយដំ ហើយរុញចូលឡាន វាយដំនៅក្នុងឡានទៀត ហើយបាន យកដល់មន្ទីរឃាត់ខ្លួននៅអធិការស្រុកស្វាយចេក ត្រូវបានប៉ូលិសវាយដំមកលើជនរងគ្រោះថែមទៀត ដោយមិនបានសួរនាំអ្វីទាំងអស់ ដោយមានចេតនាវាយដំមក លើជនរងគ្រោះរហូតដល់សន្លប់ ឃាត់ខ្លួនរយៈពេលយប់ ដោយរកឃើញថា មិនបានជាប់ពាក់ព័ន្ធ ទើបប៉ូលិសដោះលែងជនរងគ្រោះ ឲ្យត្រឡប់ទៅវិញ ។
នៅក្នុងការគ្រប់គ្រងរបស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដែលមាន លោក អាត់ ខែម ជាស្នង ការនគរបាល ខេត្តនេះ មន្ត្រីក្រោមឱវាទ ជារឿយៗតែងប្រព្រឹត្តបទល្មើសប្រឆាំងនិងច្បាប់ ដូចជាៈ លោក អ៊ិត នៀត អធិការរងក្រុងសិរីសោភ័ណ ទាក់ទងនិងការឆបោកលុយកាក់របស់ប្រជាពលរដ្ឋ ចំនួន ២០០០ ដុល្លារ លោក អ៊ុំ សុផល អតីតៈអធិការក្រុងប៉ោយប៉ែត ទាក់ទងនិងការបាញ់មនុស្ស ស្លាប់ នៅខាងវត្តផ្សារកណ្តាលក្រុងប៉ោយប៉ែត លោក អ៊ុក សុផាត ជាអធិការស្រុកថ្មពួក ទាក់ទងទៅនិងការវាយ ដំ ធ្វើទារុកម្មទៅប្រជាពលរដ្ឋ ២នាក់ ហើយនៅខែ តុលា ឆ្នាំ២០១៨ លោក ជា ឆ្លូញ និងបក្ខពួក ៧ នាក់ បានវាយដំធ្វើទារុណកម្ម មកលើប្រជាពលរដ្ឋ១ រូប ឈ្មោះ ទឿង សុផល រហូតដល់សន្លប់បាត់ស្មារតី ក្នុងពេលបំពេញបេសកម្ម ។ ទង្វើប្រព្រឹត្តមន្ត្រីប៉ូលិសដែលបានប្រព្រឹត្តទាំងអស់នេះ បានក្លាយជាអំពើ និទណ្ឌភាព រួចផុតពីការចោទប្រកាន់ ជនប្រព្រឹត្តកំពុងតែមានសេរីភាព ទៀតផង ៕