ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រំលោភសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំព្រោះខឹងម្តាយក្មេងស្រីរងគ្រោះមើលងាយខ្លួន
Sun,14 October 2018 (Time 09:17 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1242នាក់)


 
 
ខេត្តឧត្តរមានជ័យ:ពិតជាសាហាវព្សៃផ្សៃណាស់ អាស្ទាវម្នាក់ដើរ ចូលទៅលើកបីកុមារីអាយុ៥ឆ្នាំម្នាក់ចេញពីក្នុងអង្រឹងរួចដើរចូលទៅ ក្នុងព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន  គេបានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្ម ភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង ពេលរំលោភជនរងគ្រោះរួចគេយកកូនកាំបិតចិតបន្លែរ ចុងស្រួចពីផ្ទះរបស់ខ្លួនអាផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលអោយបែកទាំងសងខាង ដើម្បីបំបាត់ ភស្តុតាងតែនៅតែត្រូវឈាមស្រែកស្បែកហៅទីបំផុតជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ។
 
ប្រភព ព័ត៌មានបានអោយដឹងថា៖នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨  វេលាម៉ោង១៥ និង៤២នាទី មានករណី ឃាតកម្មគិតទុកជាមុនមួយករណីបានកើត ឡើងនៅចំណុចភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។
   +សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងទទួលបានព័ត៌មានវេលាម៉ោង៩ និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះ និងដោយ មានការបព្ជាារផ្ទាល់ពីលោកស្នងការសមត្ថកិច្ចនគបាលយើងបានចុះស្រាវជ្រាវកំណត់បានមុខសញ្ញាឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះជិន ជឿន ភេទ ប្រុសអាយុ១៧ ឆ្នាំ ទីលំនៅស្រុកបារ៉ាយណ៍ខេត្តកំពង់ធំ មកស្នាក់រកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ មុខរបរធ្វើសិប្បកម្មឈើ។
+ឆ្លងតាមការសួរចម្លើយជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរង គ្រោះប្រាកដមែន។
+រឿងហេតុ:
នៅម៉ោងកើតហេតុខាងលើខ្លួនបានទៅចាប់បីជនរងគ្រោះឈ្មោះហ៊ុន ស្រីរ៉ា ហៅរ៉ា រឺហៅញ៉ាញ់ ភេទស្រីអាយុ ៥ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ដែលកំពុងតែដេក លក់នៅលើអង្រឹងក្រោមផ្ទះតែម្នាក់ឯង  ហើយខ្ញុំក៍បានដើរ ចូលទៅលើកបីជនរងគ្រោះ ចេញពីក្នុងអង្រឹ ងដើរចូលទៅ ក្នុងព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន  ខ្ញុំក៏បានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្ម ភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង ពេលរំលោភជនរងគ្រោះរួច ខ្ញុំ  បានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែរ ចុងស្រួចនៅ  និងផ្ទះរបស់ខ្ញុំហើយដើរត្រឡប់ទៅកន្លែងកើតហេតុវិញ រួចបានយកកូនកាំបិតទៅអាផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលអោយបែកទាំងសងខាង ព្រោះធ្លាប់ឮគេ និយាយថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញនោះសមត្ថកិច្ចមិនអាចរកឃើញនោះទេ។
-ចំពោះមូលហេតុដែលសម្លាប់គឺមានទំនាស់ជាមួយម្តាយជនរងគ្រោះ ហើយដៀលខ្លួនថាមកនៅសំយ៉ាបផ្ទះរបស់គេ ហើយខ្លួនមានគំរោងសម្លាប់កូនជនរងគ្រោះរយះពេល៣ថ្ងៃមកហើយ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងតាមនីតិវិធី  ។​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
296 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2199 នាក់
ខែនេះ :
24774 នាក់
3 ខែនេះ :
61916 នាក់
សរុប :
2353558 នាក់