ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ស្នងការនគរបាលនគរបាល ខេត្តបន្ទាយមានជ័យ កំពុងរៀបចំអំពើនិទណ្ឌភាព ជូនមន្ត្រីក្រោម ឱវាទ របស់ខ្លួន
Mon,15 October 2018 (Time 06:44 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1912នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៩.០០ព្រឹក លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើការអញ្ជើញប្រជាពលរដ្ឋរងគ្រោះ ដោយសារតែប៉ូលិសអធិការ ស្រុកស្វាយចេក វាយដំធ្វើទារុណកម្មនោះ ទៅជួបនៅស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ហើយ ក៏បានអញ្ជើញ លោក ជា ស្លូញ អធិការស្រុកស្វាយចេក ព្រមទាំងមន្ត្រីសមត្ថកិច្ចក្រោមឱវាទ ចូលទៅ ជួបលោកដែរ ។

ក្រោយពីបានជួបលោក ទឿង សុផល ជាជនរងគ្រោះ និង ប៉ូលិសអធិការស្រុកស្វាយចេកមក លោក អាត់ ខែម បានបញ្ចេញសារតាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក ឈ្មោះ “ អាត់ ខែម”  ដែលគេជឿជាក់ថា ជាគណនេយ្យរបស់លោក ស្នងការផ្ទាល់ បានសរសេរថា” ខ្ញុំបាទ សុំទោសជាសាធារណចំពោះប្រ/ពនៅទង្វើររបស់PL បុគ្គគល់មួយចំនួនតូច នៅអធិការដ្ឋានស្រុកស្វាយចេក ដែលបានធ្វើទៅលើប្រ/ពក្នុងភូមិចំការគ ឲ្យប្រ/ពមានការឈឺចាប់កន្លងមក ។ PL ប្រព្រឹត្តខុស់និងទទួលវិន័យទៅតាមទង្វើដែលប្រព្រឹត្ត ។

 បើតាមសំដីរបស់ជនរងគ្រោះឈ្មោះ ទឿង សុផល ដែលបានជួបជាមួយលោក ស្នងការផ្ទាល់ ប្រាប់សារពត៌មានខ្មែរជាយដែនថាៈ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ៩. ០០ព្រឹក លោកស្នងការនគរ បាលបានអញ្ជើញខ្ញុំទៅជួប នៅកន្លែងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។ លោក ស្នងការបាន សាកសួរខ្ញុំបាទចប់ហើយ ឲ្យចេញមកក្រៅ ហើយគាត់បានសួរកូនចៅរបស់គាត់ ប្រហែលមួយសន្ទុះ បានហៅខ្ញុំឲ្យចូល ហើយបាននិយាយប្រាប់ខ្ញុំថា” សុំឲ្យខ្ញុំដកពាក្យបណ្តឹងទៅ ហើយឈប់ប្តឹងផ្តល់ទៅ ហើយលោក ស្នងការបានសុំពាក្យបណ្តឹងបំរុងដាក់ចូល តុលាការយកទុកសិន ហើយគាត់បានសន្យា ជាមួយខ្ញុំថា លោក ដាក់ពិន័យដកស័ក្តិយស និងយកមកបញ្ឈជើង ហើយចំណែក សំណងរដ្ឋប្បវេណី ឲ្យខ្ញុំដាក់ការទាមទារមក  ខ្ញុំបាទក៏បានយល់ព្រមតាមនោះ ។

គួររំលឹកដែរថា កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៨.៣០នាទី មានជនជាតិថៃ៣នាក់មានអាការៈស្រវឹងជោគមកពីចូលរួមកម្ម វិធី នៅការ៉ាស់សាំងលោក នូ ពេជ្រ បើករថយន្ត ទំនើបភិបអាប់  បានថយមកបុកជន្ទល់ផ្ទះលក់ ហ្គាស   ។ លោក ទឿង សុផល កំពុងតែជជែកលេងជាមួយម្ចាស់នោះ តែរថយន្តបើកបរដោយជន ជាតិថៃនោះ បើកទៅមុខហើយថយមកវិញ លោក ទឿង សុផល បានទៅប្រាប់ថា” ឆាប់ទៅអ៊ុំ មិនមានអ្នកណាមួយឲ្យសងទេ ! ទៅផ្ទះទៅ ! ជនជាតិថៃ ម្នាក់ក្នុងចំណោម ៣នាក់ បានចុះពីលើរថយន្ត មានអាការៈស្រវឹងជោគ ចូលមកចាប់កអាវ ហើយច្រានលោក ទឿង សុផល ហើយនិយាយថា”ប៉ៈអីៗៗ?” ហើយបន្ទាប់មក លោក ទឿង សុផល បានយកទូរស័ព្ទថត រូប ស្រាប់តែជនជាតិថៃតាមស្រវ៉ាយកទូរស័ព្ទពីលោក ទឿង សុផល ដែលកំពុងថត ហើយបានដួលជ្រុលបុកថ្ម ដោយខ្លួនឯង ហើយបន្ទាប់មកជនជាតិថៃស្រវឹងជោគនោះ បានទៅទះចំមាត់ម្ចាស់ផ្ទះមួយ ដៃពេញទំហឹង កំពុងអង្គុយមិនបានដឹងខ្លួន ម្ចាស់ផ្ទះខឹងសម្បារជនជាតិថៃនោះ ទើបយកកូនសោរ ទៅវាយក្បាលឡានថៃ ១ កូនសោរ ។ ក្នុងពេលនោះថៃ បានឲ្យ ម្ចាស់ផ្ទះហើយលោក ទឿង សុផល សង តែលោក សុផល បដិសេធន៍ ដោយសារតែគាត់មិនបានប្រព្រឹត្ត ទើបថៃបានទៅជួបមេភូមិចំការគរ ឃុំ ស្វាយចេក ស្រុកស្វាយចេក ដោយបានអះអាងថា មេភូមិនោះជាមិត្តភក្តិរ​បស់ខ្លួន ។ ដោយមិនដឹងមេភូមិ បណ្តឹងបរិហារទៅសមត្ថកិច្ចយ៉ាងណាទេ ទើបសមត្ថកិច្ច បានចុះទៅដល់ ហើយលោក ទឿង សុផល ជាអ្នកទៅជួយបំភ្លឺ បែរទៅជនជាតិថៃ ចោទប្រកាន់មកលើ លោក ទឿង សុផល ជាអ្នកបង្ក  ។ ប៉ូលិស មានគ្នាចំនួន ០៦ នាក់ មានខាងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយចេក ២នាក់ និងប៉ូលិសអធិការស្រុក ស្វាយចេក ចំនួន ៤នាក់ បានចាប់ខ្លួនគាត់ដាក់ខ្នោះហើយ ធាក់បញ្ចូលឡានសារ៉ែន ដោយមិនបានសួរនាំទេ ។ លោក ទឿង សុផល ជាជនរងគ្រោះបានបន្តទៀតថាៈ នៅពេលដែលលោកជាប់ខ្នោះទៅខាងក្រោយប៉ូលិស បានវាយដំ ដោយប្រើដៃជាច្រើនរាប់មិនអស់ទេ ហើយថែមទាំងនិយាយថា ក្បាលអាឯងតំលៃប៉ុន្មានជី? ហើយនិយាយថា អាថៃទាមទារអី ៥០០០បាត! អាថៃភ្លើ មិនចេះចាយលុយ !។ ប៉ូលិសនៅក្នុងឡាននោះ ជជែកបណ្តើរ វាយមកលើលោកបណ្តើរ ដោយបង្ខំឲ្យលោក សងសំណង ទៅឲ្យជនជាតិថៃ ចំនួន៥០០០បាត រហូតដល់អធិការស្រុកស្វាយចេក ហើយបានវាយដំមកលោក ចំ សៀតផ្កាឆ្វេង ១ដៃពេញទំហឹង បណ្តាលលោកឈឺខ្លាំងរហូតដល់សន្លប់ ទើបដឹងខ្លួន ប៉ូលិសដោះខ្នោះ ដៃ មកដាក់ខ្នោះជើងវិញ ។

ទោះជាលោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានខិតខំប្រឹងប្រែង ដើម្បីយកចិត្តជនរងគ្រោះ ដោយសន្យាថា ដកស័ក្តិយស និងបញ្ឈរជើងមន្ត្រីក្រោមឱវាទ និងសងសំណងជម្ងឺចិត្តក៏ដោយ ក្រុម អ្នកច្បាប់ ដែលបានតាមដានក្នុងរឿងនេះ បានមានប្រសាសន៍ថាៈ លោកស្នងការនគរបាលគួរមើល ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា ៧ ការរលត់បណ្តឹងអាជ្ញា មូលហេតុនៃការរំលត់បណ្តឹងអាជ្ញាមានដូចត ទៅៈ

១.មរណភាពនៃជនល្មើស

២. ការផុតអាជ្ញាយុកាល

៣.ការលើកលែងទោសជាទូទៅ

៤. និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ

៥. អាជ្ញាអស់ជំនុំ

            កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌ មិនអាចចាប់ ផ្តើមបានទៀតទេ ឬ ត្រូវបញ្ឈប់ ។

ចំពោះមាត្រា ៨ ដោយសំដៅទៅលើច្បាប់ដោយឡែក (បើសិនមិនមានច្បាប់ដោយឡែក មិនអាច លើកយកមាត្រានេះ មកធ្វើការសម្របសម្រួលឡើយ) ។

ករណីខាងលើលោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចង់ដាក់ពិន័យដល់មន្ត្រីក្រោមឱវាទ ជារឿងក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន តែជនប្រព្រឹត្តអំពើទារុណ វាយដំប្រើហិង្សា ប៉ៈពាល់សិទ្ធិរស់ រានមានជីវិត និងសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្សនោះ លោកស្នងការនគរបាល ខេត្តត្រូវចាប់ជនទាំង នោះបញ្ចូនទៅតុលាការផ្តន្ទាទោស តាមច្បាប់ ដើម្បីកុំឲ្យច្បាប់មានស្តង់ដារពីរ ហើយនិងបញ្ចប់អំពើ ទិណ្ឌភាព ដែលធ្លាប់តែកើតឡើងក្នុងខេត្តបន្ទាយមានជ័យ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
964 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8113 នាក់
ខែនេះ :
27666 នាក់
3 ខែនេះ :
61499 នាក់
សរុប :
2512206 នាក់