ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យោធា បើកដៃអោយម៉ូតូក្តៅចេញតាមច្រក របៀងគយបង្រ្កាបយកតែលុយ!
Mon,15 October 2018 (Time 11:53 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 2576នាក់)


 
 
បន្ទាយមានជ័យ៖  ម៉ូតូ PCX ចំនួន២គ្រឿង ត្រូវបានកម្លាំងគយចល័ត របស់ច្រកបឹងត្រកួន ធ្វើិការបង្ក្រាបបាននៅលើផ្លូវជាតិលេខ៥៨  ត្រង់ចំណុច មាត់ ច្រក របៀង ចំការគរ នៅក្នុងភូមិចំការ  ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទាំងព្រលឹម។
កាលពីវេលា៨និង៤០នាទីព្រឹកថ្ងៃទី ១៥ខែ តុលាឆ្នាំ ២០១៨ នេះ អ្នកសារព័ត៌មាន  ខ្មែរជាយដែន  បានធ្វើការចុះយក ព័ត៌មានតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ មកដល់ក្នុងភូមិសាស្រ្ត តំបន់៥ ក្នុងឃុំអូរបីជាន់ ស្រាប់តែ
មានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ  ថា៖ មានម៉ូតូក្តៅ ដែលចោរលួចចេញពីទឹកដីថៃ មកបានចេញតាមច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយយោធា វរៈកាពារព្រំដែន ៥០៣របស់ លោកឧត្តមសេនិយ៍ ឃួនជឿន  ដោយមានការបើកដៃ  ពី សមត្ថកិច្ចគយ  ខេត្ត   ដែលដាក់ប៉ុស្តិ៍នៅក្បែរ រង្វង់មូលអូរបីជាន់។  
ពេលនោះគេបានឃើញម៉ូតូម៉ាកCPX   ចំនួន២គ្រឿង  ដែលមានស៊េរី ទំនើបពណ៌ ស  មួយគ្រឿងនិង ពណ៌ខ្មៅមួយគ្រឿងបាន បោះពួយយ៉ាងលឿនចេញពី ច្រករបៀងតំបន់៥ ឆ្ពោះទៅទិសខាងជើងជិះលើផ្លូវជាតិលេខ៥៨
លុះមកដល់ចំណុច ក្បែរមាត់ច្រក ចំការគរ  ត្រូវបានកម្លាំងរបស់ សមត្ថកិច្ចគយ  ច្រកបឹងត្រកួន ដែលគ្រប់គ្រងដោយលោក  ញ៉ឹកប៊ុនឡេង  បានស្ទាក់និងបង្ក្រាបបាន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់ជាយដែនកម្ពុជា-ថៃ បានបញ្ជាក់ថា៖ដោយសារតែមានការបើកដៃ ពីសំណាក់យោធា ការពារ ព្រំដែន៥០៣ដែលគ្របគ្រងដោយលោកឃួនជឿន ដូចជាច្រករបៀងតំបន់  ៥  ច្រកចំការគរ  ជាដើម តែងតែ លួចបង្ហូរចេញនូវទំនិញគេចពន្ធនិងជាប់កម្មសិទ្ធ  ពលករឆ្លងដែន  និងបង្ហូរចូលវិញនូវទំនិញគេចពន្ធសព្វសារពើររួមមានម៉ូតូក្តៅ ដែលចោរលួចចេញពីទឹកដីថៃ   សត្វព្រៃ  ជីកសិកម្មនិងអាហារខូចគុណភាពផងដែរ។ពួកគាត់បន្តទៀតថា៖ទោះបីឃើញការបង្ក្រាបទៅម៉ូតូក្តៅតាមច្រករបៀងមែនតែធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះបើបង់ប្រាក់អោយមួយម៉ោងមិនទាន់គឺគេដោះលែងវិញភ្លាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
394 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7543 នាក់
ខែនេះ :
27096 នាក់
3 ខែនេះ :
60929 នាក់
សរុប :
2511636 នាក់