ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ៤ភូមិផ្តិតមេដៃសុំដកនាយិការសាលាបឋមសិក្សាព្រៃចង្ហា ប្រើអំពើរហឹង្សានិងសង្កត់សិស្សហើយប្តឹងប្តីពីបទប្រទូស្តកេរ្តិ៍ភេទស្រី!
Thu,18 October 2018 (Time 11:14 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1697នាក់)


បន្ទាយមានជ័យ:  ផ្ទុះរឿងអាស្រូវនៅក្នុងសាលាបឋមសិក្សា  ព្រៃចង្ហារ ស្ថិតនៅភូមិព្រៃចង្ហារកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយសារ នាយិកាសាលានេះជាមនុស្សផ្តាច់ការ ប្រើអំពើរហឹង្សា កៀបសង្កត់ សិស្ស បិទសិទ្ធមិនអោយអ្នកក្រៅយកនំចំណីមកលក់ក្នុងសាលាដោយទុកលក់ដូរកោរសិស្សដោយខ្លួនឯងហើយដែលហួសនិងថ្លែងនោះគឺប្តីរបស់គាត់ជាគ្រូបង្រៀនថ្នាក់ទី៦ ត្រូវបាន មាតាបីតាសិស្សប្តឹងថាបានប្រទូស្តកេរ្ត៍ភេទ ទៅលើសិស្សស្រីជាច្រើននាក់តែមានអ្នកចេញមុខប្តឹងចំនួន៤នាក់។

ក្លិនស្អុយអសោចន៍ដូចបែកពាងប្រហុកនេះបានផ្ទុះឡើងកាលពី ថ្ងៃទី១៦ខែតុលាឆ្នាំ ២០១៨ ក្រោយពីពួកគាត់ប្តឹងតុលាការជាងមួយខែតែមិនឃើញមានចំណាត់ការទើបប្រជាពលរដ្ឋមួយគ្រួសារបានមកប្តឹងសមាគមន៍កាពារសិទ្ធមនុស្សអាដហុកអោយជួយអន្តារគមន៍រៀបចំនិតីវិធីសំរាប់ដាក់ពាក្យបណ្តឹងដោយកាន់ស្នាមមេដៃរបស់ប្រជាពរដ្ឋ៤ភូមិមាន១៦៨ស្នាមមេដៃដែលគាំទ្រសុំអោយមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យដក នាយិការសាលាបឋមសិក្សារព្រៃចង្ហា ចេញពីតំណែងព្រោះតែនាយិការរូបនេះប្រើអំណាចផ្តាច់ការកៀបសង្កត់សិស្សដូចជាមិន

អោយសិស្សយក បាយ ទៅហូប  ពេលចូលទៅរៀនលក់ពាក្យ  លក់ប័ណ្ណសសើរសូម្បីតែថ្លៃភ្លើងក៏ទារលុយពីសិស្សផងដែរ  ហើយបង្ខំសិស្សអោយរៀនគួររៀនគួរនៅផ្ទះរបស់គាត់ទៀត។

អ្នកស្រី វឿនសុរិយា បានបញ្ជាក់ថា ដោយសារតែទង្វើរ អសិលធម៌ ជេរបញ្ចោរនិងវាយធ្វើបាបសិស្សរបស់លោកស្រីសាន ឆវីនាយិការសាលាបឋមសិក្សា ព្រៃ ចង្ហានេះផងនិងករណីដែលប្តីរបស់នាយិកានេះឈ្មោះ ង៉ែត រិទ្ធ  ដែលបង្រៀនត្រួតថ្នាក់ទី៥និងទី៦ ផងបានបៀតបៀនកេរ្តិ៍ខ្មាស់សិស្សស្រីជាច្រើននាក់មកហើយៗនៅពេលនេះគាត់សំណូមពរទៅមន្ទីរអបរំខេត្ត បន្ទាយមានជ័យគួរតែដកតំណែងនាយិការរូបនេះចេញពីតំណែងព្រោះកូនសិស្សស្ទើរតែរត់ចេញពីសាលានេះអស់ជាច្រើននាក់មកដោយសារតែការកៀបសង្កត់របស់នាយិការូបនេះ ចំណែកមាតាបិតាសិស្សក៏ព្រួបារម្ភចំពោះប្តីនាយិការអំពីបញ្ហា ប្រទូស្តកេរ្តិ៍ភេទសិស្សស្រីនេះផងដែរ។ទោះជាយ៉ាងណាជុំវិញបញ្ហានេះអ្នកសារព័ត៌មានយើងព្យាយាមទាក់ទងទៅកាន់នាយិការសាលាព្រៃចង្ហា តាមរយះលេខទូរស័ព្ទ ០៧៧៦៨២៧៤៣តែមិនអាចទំនាក់ទំនងសុំការបំភ្លឺបានដោយទូរស័ព្ទគ្មានអ្នកទទួលតែសារព័ត៌មានយើងនិងរងចាំការបកស្រាយពីលោកស្រីនាយិការរៀងរាល់ម៉ោងធ្វើការជានិច្ច។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
787 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3420 នាក់
ខែនេះ :
15810 នាក់
3 ខែនេះ :
55556 នាក់
សរុប :
2481265 នាក់