ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជលផលឆែកឃើញពោះវៀននិងគ្រឿងក្នុងជ្រូកជិត៨០០គីឡូសង្ស័យខូចគុណភាពតែជំនាញកាំកុងត្រូលថាមិនខូចទេប្រជាពលរដ្ឋមិនទុកខចិត្ត!
Wed,17 October 2018 (Time 07:36 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1258នាក់)


 
 
 
 
បន្ទាយមានជ័យ៖ពោះវៀនជ្រូកខូចគុណភាពជិត៨០០គិឡូក្រាមដែលឈ្មួញខិលខុចលួចបង្កប់តាមរទេះដឹកចេញពីផ្សាររោងក្លឿទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលមកកាន់កម្ពុជា ត្រូវបានសមត្ដកិច្ចជលផលបង្ក្រាបសង្ស័យខូចគុណភាពហើយប្រគល់អោយជំនាញតែកាំកុងត្រូលថាមិនខូចទេប្រជាពលរដ្ឋមិនទុកចិត្ត។ 
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨ នៅត្រង់ចំណុចម្តុំដើមពោធិ៍លាងឡាន  ស្ថិតក្នុងភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានអោយដឹងថា៖នៅវេលាកើតហេតុខាងលើមានរទេះមួយគ្រឿងបានអូសឆ្លងកាត់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកដល់ខមណុចកើតហេតុខាងលើដោយមានការសង្ស័យសមត្ថកិច្ចជលផលក៏បានធ្វើឆែកកេសដែលនៅលើរទេះក៏ប្រទះឃើញពោះវៀននិងគ្រឿងក្នុងជ្រូកដែលសង្ស័យជាអាហារខូចគុណភាពក៏រាយការណ៍បន្តទៅអោយមន្ត្រីជំនាញកាំកុងត្រូល ធ្វើការបង្ក្រាបតែម្តង ។លោកសានវិជ្ជាសារ៉ាវុធ ប្រធានស្នាក់ការ  កាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថា៖ដោយសារតែម្ចាស់ភ័យពេកនៅពេកក៏រត់គេចបាត់ព្រោះឃើញសមត្ថកិច្ចឆែកឆេរព្រោះលួចដឹកគេចពន្ធ។ តែបើតាមការត្រួតពិនិត្យតាមផ្នែកបច្ចេកទេសឃើញថា៖គ្រឿងពោះវៀនជ្រូកដែលសមត្ថកិច្ចនេះគឺមិនខូចគុណភាពនោះទេគ្រាន់លួចដឹកគេចពន្ធប៉ុណ្ណោះ។ព្រោះការវេចខ្ចប់ត្រឹមត្រូវហើយក៏គ្មានមន្ថែមសារធាតុគីមីបណ្តាលអោយប៉ះពាល់សុខភាពពលរដ្ឋឡើយ។ហើយពេលនេះលោកកំពុងសុំយោបល់ព្រះរាជអាជ្ញាសិនថាត្រូវអ្វីបន្តទៀត។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានានូវតែមិនទុកចិត្តចំពោះមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះឡើយ។ ព្រោះតែកន្លងមកចំណីអាហារខូចគុណភាណដែលឈ្មួញលួចដឹកទៅចែកចាយនៅតាមបណ្តាខេត្តនានានៅពេលដែលសមត្ថកិច្ចចាប់បានភាគច្រើនសុទ្ធតែខូចគុណភាព៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1225 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8374 នាក់
ខែនេះ :
27927 នាក់
3 ខែនេះ :
61760 នាក់
សរុប :
2512467 នាក់