ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួនចោរវ័យក្មេងក្នុងករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេចលើខ្នងភ្នំក្រោម!
Wed,17 October 2018 (Time 08:34 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1160នាក់)


 
 
សៀមរាប ៖ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួន ជនសង្ស័យចោរប្លន់វ័យក្មេងម្នាក់ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេច នៅត្រង់ចំណុច សាលាឆទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម។ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ០៧ នឹង ២៧នាទីព្រឹកថ្ងៃអង្គារ ០៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៨ នៅត្រង់ចំណុច សាលាឆទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោមសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ 
        
តាមការបញ្ចាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សុខ ខៀន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ​ នុត សំ ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប មានម្ដាយឈ្មោះ ឡម លៀង  និងឪពុក ឈ្មោះ នុត សុំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ 
 
នៅពេលជនរងគ្រោះរត់ហាត់ប្រានមកដល់ចំនុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉ាងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែរដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលអោយជនរងគ្រោះរបួសដៃទាំងពីរ (ស្រាល) ជនរងគ្រោះបានរត់ចុះមកក្រោមដើម្បី ប្តឹងសមត្តិកិច្ចដែលនៅប្រចាំការនៅគោលដៅនោះ ។ 
        
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ....! ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់អោយប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាននៅផ្ទះរបស់ខ្លួនផ្ទាល់ ។ ហើយជនសង្ស័យបានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។ 
 
ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ
ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
796 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7945 នាក់
ខែនេះ :
27498 នាក់
3 ខែនេះ :
61331 នាក់
សរុប :
2512038 នាក់