ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាបលរដ្ឋសំណូមពរអង្គភាពប្រឆាំងអំពើពុករលួយបើកការស៉ើបអង្កេតក្រោយបែកធ្លាយលោក សាន វិជ្ជាសារ៉ាវុធបើកដៃឲ្យឈ្មួញ ដឹកសាច់មាន់ និងឆ្អឹងមាន់និង ប្រហិតហួសការបរិច្ឆេត (ខូចគុណភាព) ចូលកម្ពុជារាប់តោនក្នុង មួយថ្ងៃៗជាថ្នូរនិងលុយក្រោមតុ!
Wed,17 October 2018 (Time 01:57 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1496នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសូមអំពាវនាវលោក ម៉ក់ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តម ឱម យិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ គួរតែបើកការសើុបអង្កេតទៅសកម្មភាព
ពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ជាបន្ទាន់ផងទាន!ខណៈមានសេចក្តីរាយការណ៍ថាសាច់មាន់ ឆ្អឹងមាន់ កោះមាន់ និងគ្រឿងក្នុងជ្រូក ដែលសង្ស័យថាខូចគុណភាពជាច្រើនតោនបានដឹកតាមរទេះចូលមកកម្ពុជាជារៀងរាល់ថ្ងៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានដោយរលូន គេមិនដែលឃើញមន្រ្តីជំនាញធ្វើការទប់ស្កាត់នោះទេ ដោយមន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តបន្ទាយជ័យគឺស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធកំពុងតែល្បីល្បាញថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ យ៉ាងពេញបន្ទុកក្នុងការបើកដៃឲ្យឈ្មួញ ដឹកសាច់មាន់ និងឆ្អឹងមាន់
និង ប្រហិតហួសការបរិច្ឆេត (ខូចគុណភាព) ចូលកម្ពុជារាប់តោនក្នុងមួយថ្ងៃៗដោយមិនខ្វល់អំពីការប៉ះពាល់សុខភាពពលរដ្ឋឡើយ។
 
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ គឺកំពុងព្រួយបារម្មណ៍អំពីសុខភាព និងអាយុជីវិតរបស់ពួកគាត់ ខណះដែលគេសង្កេតឃើញថាសព្វថ្ងៃនេះគឺមានការលំហូរចូលសាច់មាន់ សាច់ជ្រូក និងគ្រឿងក្នុង ចូលមកក្នុងប្រទេសកម្ពុជាដោយមិនដែរឃើញមន្ត្រីកាំកុងត្រួលចុះត្រួតពិនិត្យ រឺក៏ធ្វើការឃាត់ឡើយ។ តើអនាគត
ប្រជាជនកម្ពុជា និងអាចប្រឈមទៅនិងជម្ងឺអ្វីខ្លះទៅ បើមន្ត្រីកាំកុងត្រួលមិនខ្វល់ខ្វាយយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យគុណភាព ហើយអង្គុយចាំតែប្រមូលលុយទុកចែកគ្នាធ្វើមានធ្វើបានយ៉ាងដូច្នេះ?
 
កន្លងទៅថ្មីៗនេះមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនក៏បានចុះផ្សាយពីភាពអសកម្មការងាររបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រួលផងដែរថា តាំងតែមកកាន់តំណែងជាប្រធានសាខាកាំកុងត្រួលជំនួសលោក ស៊ាន សុីណាត គឺមិនដែរឃើញធ្វើសកម្មភាពចុះបង្រ្កាបក្រុមឈ្មួញដែលរកសុីដឹកសាច់មាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក ម្តងណាឡើយ គឺមានតែឃុបឃិតគ្នាបើកដៃអោយនាំចូលរាប់តោនក្នុង១ថ្ងៃៗ ជាថ្នូរនិងប្រាក់ទៅវិញ។
តាមប្រភពមួយបានអោយដឹងថា កន្លងទៅថ្មីៗនេះផងដែរលោក សាន វិជ្ជាសារ៉ាវុធ ក៏ត្រូវបានថ្នាក់លើចុះមកស្តីបន្ទោសនិងព្រមានអោយកែចរឹកដឮផងដែរ ក្រោយពីប្រធានកាំកុងត្រួលម្នាក់បានប្រើក្បាច់គុណបក្សពួកនិយម
ដោយដកមន្រ្តីក្រោមឱវាទដែលជាមន្ត្រីក្នុងក្របខ័ណ្ឌអោយទៅដើរទៅត្រួតពិនិត្យរទេះ ហើយជួលសាច់ញាតិរបស់ខ្លួនដែលគ្មានតួនាទីអ្វីសោះ(ពលរដ្ឋធម្មតា) អោយទៅអង្គុយកៅអីក្នុងការិយាល័យធ្វើការជំនួសវិញ។
ប្រភពបន្តថាថ្នាក់លើក៏បានស្តីបន្ទោសផងដែរអំពីភាពអសកម្មការងាររបស់លោក សាន វិជ្ជាសារ៉ាវុធ ក្នុងការបង្រ្កាបបទល្មើសតាំងតែមកកាន់តំណែងជាប្រធានសាខាមក យូៗម្តងគេឃើញអស់លោកមន្ត្រីជំនាញនោះធ្វើជាទៅត្រួតពិនិត្យអាហាខូចគុណភាពនៅក្នុងផ្សារដោយចាប់បានចំណីរអាហារខូចគុណភាពបន្តិចបន្តួចរួចហៅទូរទស្សន៍កាសែតក្នុងស្រុកមកផ្សាយព្រោងព្រាតដើម្បីបង្អួតស្នាដៃអោយមេកើយបានឃើញថាខ្លួនបានប្រឹងប្រែងធ្វើការទប់ស្កាត់បទល្មើសសម្បើមណាស់តែធាតុពិតលួចលាក់ឃុំឃិតបើកដៃអោយចំណីអាហារខូចគុណភាពមានសាច់មាន់សាច់ជ្រូកនិងគ្រឿងក្នុងរួមទាំងប្រហិតគ្រប់ប្រភេទហូរចូលក្នុង១ថ្ងៃរាប់តោន។ដោយមើលឃើញបែបនេះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសូមអំពាវនាវលោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តម ឱម យិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ គួរតែបើកការសើុបអង្កេតទៅសកម្មភាពពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ជាបន្ទាន់ផងចុះកុំបណ្តែតបណ្តោយអោយលោកប្រធានសាខាកាំកុងត្រូលម្នាក់ជិះសេះលែង
ដៃយ៉ាងដូច្នេះតទៅទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
432 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7581 នាក់
ខែនេះ :
27134 នាក់
3 ខែនេះ :
60967 នាក់
សរុប :
2511674 នាក់