ល្បីថាកាំកុងត្រូលដោះលែងពោះជ្រូកដែលមន្ត្រីជលផលចាប់អោយជិត៨០០គិឡូជាថ្នូរនឹងលុយ១លានរៀល!
បន្ទាយមានជ័យ៖តើលោកសានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលផ្ទុះរឿងអាស្រូវពុករលួយបន្តបន្ទាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៉ើបអង្កេតដែរឬទេ។ក្រោយពីបែកធ្លាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនក៏បានចុះផ្សាយពីភាពអសកម្មការងាររបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រួលរូបនេះតាំងតែមកកាន់តំណែងជាប្រធានសាខាកាំកុងត្រួលគឹជំនួសលោកស៊ានសុីណាតគឺមិនដែរឃើញធ្វើសកម្មភាពចុះបង្រ្កាបក្រុមឈ្មួញដែលរកសុីដឹកសាច់មាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក ម្តងណាឡើយគឺមានតែឃុបឃិតគ្នាបើកដៃអោយនាំចូលរាប់តោនក្នុង១ថ្ងៃៗជាថ្នូរនិងប្រាក់ទៅវិញ។
ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៧ខែតុលានេះមន្ត្រីជលផលឆែកឃើញពោះវៀននិងគ្រឿងក្នុងជ្រូកជិត៨០០គីឡូសង្ស័យខូចគុណភាពក៏បានរាយការណ៍អោយជំនាញកាំកុងត្រូលតែបែជាអស់លោកជំនាញកាំកុងត្រូលថាមិនខូចគុណភាពទេលុះស្អែកឡើងបែកធ្លាយថា៖បានដោះលែងគ្រឿងក្នុងជ្រូកជាថ្នូរនិងប្រាក់១លានរៀល។ ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពថ្ងៃថ្មីយើង មិនអាចស្វែងរកការបំភ្លឺពីលោក សានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានទេតែយើងនឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖អង្គភាពប្រឆាំងអំពើរពុករលួយគួរតែបើកការស៉ើបអង្កេតចំពោះមន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យនេះផងទាន!ព្រោះគេមើលឃើញថា៖កំពុងពុករលួយដល់ឆ្អឹងកន្លងមកគេកម្រឃើញជំនាញនេះបង្ក្រាបបានបទល្មើសធំដុំណាស់ បើមិនសមត្ថកិច្ច បសុពេទ្យឬខាងជលផលគយនិងនគរបាលច្រកទ្វារឬអ្នកកាសែតរាយការណ៍អោយចាប់ទេកុំសង្ឃឹមថាគាត់ទៅចាប់នោះទោះបីជាសាច់មាន់រហូតឆ្អឹងមាន់និងប្រហិតគ្រប់ប្រភេទដាក់លក់ពាសពេញផ្សារយ៉ាងណាក៏ដោយ។ តែបើចុងខែឬពេលជិតបុណ្យទានម្តងៗធ្វើជាចុះត្រួតពិនិត្យក្នុងផ្សារនិងដកហូតបាន ភេសជ្ជៈឬកំទេចនំបន្តិចបន្តួចថាជារបស់ខូចគុណភាពរួចយកទៅដុតកម្ទេចចោលដោយជួលទូរទស្សន៍និងកាសែតក្នុងស្រុកផ្សាយព្រោងព្រាតដើម្បីបង្អួតស្នាដៃបញ្ហាញមេកើយថាខ្លួនប្រឹងប្រែងធ្វើការសម្បើមណាស់តែធាតុពិតគឺ០៕