នគរបាលស្រុកឧដុង្គ ដេញបង្រ្កាបដល់ទីតាំងបើកល្បែងភ្នាល់(អាប៉ោង)ក្រោយភូមិក្នុងព្រៃឃាត់ខ្លួនបានមនុស្ស៤នាក់!
កំពង់ស្ពឺ ៖ ពិតជាមិនសសើរមិនបានមែន សមត្ថកិច្ចនគរបាលស្រុក ឧដុង្គក្នុងការ អនុវត្តន៍ គោលការណ៍ភូមិ ឃុំមានសុវត្ថភាព គឺមិនថាតែក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងទេ តែងតែស្រាវជ្រាវបង្ក្រាបដូចភ្លៀងរលឹមជាក់ស្តែងអ្នកលេងល្បែងរត់បាតជើងសរព្រាត ព្រោះតែនគរបាលស្រុកឧដុង្គ ដេញបង្រ្កាបដល់ទីតាំងបើកល្បែងភ្នាល់(អាប៉ោង)ក្រោយភូមិក្នុងព្រៃ នៅតែមិនមានសុវត្ថិភាពទៀត មនុស្សបួននាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស។
មានសេចក្តីរាយការណ៍ថា៖នៅថ្ងៃទី19ខែតុលាឆ្នាំ2018 វេលាម៉ោង15និង30នាទីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ឧដុង្គ បានចុះបង្រ្គាបដល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចព្រៃខាងត្បូងភូមិរមាំងស្លាប់ ចំងាយប្រហែល ៧០០ ម៉ែត្រ ពីឃុំមានជ័យ ស្រុកឧដុង្គ ក្នុងកិច្ចប្រតិបត្តិការខាងលើ ឃាត់បានជនសង្ស័យ ក្នុងបទល្មើសជាក់ស្ដែងបើកលេងល្បែងស៊ីខុសច្បាប់ ចំនួន ០៤ នាក់ 1/ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ41ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ 2/ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ43ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ 3/ឈ្មោះ ឆេង អាន ភេទប្រុស អាយុ 58ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ 4/ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ 30ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។ វត្ថុតាងជាសម្ភារៈ ដកហូតនៅទីតាំងផ្ទាល់ រួមមាន ៖
- ម៉ូតូ ម៉ាក ចំរុះ ចំនួន ១៦ គ្រឿង
- អាប៉ោង ចំនួន ០៣ គ្រាប់
- ផ្ទឹលគ្រប ចំនួន ០១ និងសម្ភារៈមួយចំនួនទៀតបច្ចុប្បន្នមុខសញ្ញាជាអ្នកលេងនិងអ្នកបើកទីតាំងល្បែង ភ្នាល់ត្រូវបានឃាត់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕