ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ខាតថវិការដ្ឋ រាប់លានដុល្លារ ដោយសារក្រុមតាក់ស៊ី CIERA ដឹកទំនិញខុសច្បាប់ មិនបានបង់ពន្ធគយ
Sat,20 October 2018 (Time 11:46 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1776នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២០ ខែ ១០ ឆ្នាំ ២០១៨ មន្ត្រីចកព្រំដែន អន្តរជាតិប៉ោយប៉ែត បានជួបសំភាសន៍ជាមួយ សារព័ត៌មានខ្មែរ ជាយដែន ដោយមានប្រសាសន៍ថាៈ  សព្វថ្ងៃនេះទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំ មានសសមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ហៅ កាត់ថា “ CIERA”  ដែលមានលោក ឌិន ពុទ្ធី ឬ ម៉ង់ ពុទ្ធី ជាប្រធានសមាគមនេះ បានប្រមូលក្រុមតាក់ ស៊ីឲ្យចូលជាសមាជិករបស់ខ្លួន សព្វថ្ងៃនេះ រថយន្តតាក់ស៊ីចូលដឹកទំនិញគេចពន្ធ ចំនួនកើនឡើងដល់ ១៣២ គ្រឿង ជាប្រភេទរថយន្តទំនើបៗ ។ រថយន្តតាក់មានបិទស្លាក“ CIERA”  នេះ បានដឹកទំនិញពី ខ្មែរចូលទៅថៃ ហើយទឹកទំនិញពីថៃ មកខ្មែរវិញ ដោយមិនឃើញមានមន្ត្រីកាំកុងត្រូល មន្ត្រីគយអន្តរជាតិព្រំដែន អន្តរជាតិ ចាប់យកទៅឲ្យបង់ពន្ធឡើយ ។

អ្នកចូលជាសមាជិកសមាគមនេះ ដែលបានស្លាកសំរាប់បិទរថយន្ត ត្រូវបង់ឲ្យលោក ម៉ង់ ពុទ្ធី ក្នុង ស្លាកមួយសន្លឹក ១០០០បាត ហើយរថយន្ត ១គ្រឿង ដែលបិទស្លាកនេះ ត្រូវបង់ឲ្យលោក ម៉ង់ ពុទ្ធិ ចំនួន ២០០០បាត ថែមទៀត ។

ក្រុមតាក់ស៊ី សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)នេះ ដែលមានលោក ម៉ង់ ពុទ្ធី ជាប្រធានសមា គមនេះ ដែលយើងឃើញកំពុងតែពង្រីកសាខា ដល់ ខេត្តប៉ៃលិនហើយ ។  លោក ម៉ង់ ពុទ្ធី អតីតៈជាសកម្មជន សកម្មរបស់ គណបក្សសង្គ្រោះជាតិ តែក្រោយពីកើតរឿងឡើងផ្ទួនៗ ដូចជារឿង ជួបសន្លប់ និង រឿងបំផ្លិចបំផ្លាញអាគារគយ និងរដ្ឋាករ ប៉ោយប៉ែតមក លោកបានលាឈប់ពីសមាជិក គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧ ហើយបានចូលរួមជាគណបក្សប្រជាជនកម្ពុជា ហើយជាធម្មតា គេតែងឃើញលោក និង លោក ង៉ោ ម៉េនជ្រួញ ពិសារការហ្វេជាមួយគ្នា ជាញឹកញាប់ ។ ក្នុងជីវិតតស៊ូ បើកសមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា ដើម្បីឲ្យបានជីវភាពធូរធា លោកត្រូវបានតុលាការចោទប្រកាន់ ៤ ករណីមកហើយ ក្នុងនោះ ដែរ លោកបានជាប់ពន្ធនាគារបណ្តោះអាសន្នចំនួន ២ លើកមកដែរ តែដោយបានអន្តរាគមន៍ពីអង្គការសង្គម ស៊ីវិលវិទ្យុ អន្តរជាតិ ហើយសារព័ត៌មានក្នុងស្រុក ទើបលោកបាននៅក្រៅឃុំបណ្តោះអាសន្ន ។

សមាគមពង្រឹងសេដ្ឋកិច្ចក្រៅព័ន្ធកម្ពុជា ទើបបង្កើតឡើង ក្នុងឆ្នាំ ២០១៤ .ក្នុងខណៈពេលលោកត្រូវបាន លោក វ៉ន ពៅ បានបញ្ឈប់លោក កាលពីខែ ១២ ឆ្នាំ២០១២ ពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដោយសារមានទំនាស់ ផលប្រយោជន៍ ។ ប្រជាពលរដ្ឋ កម្មករ អ្នករត់តាក់ស៊ី តែងតែមានការយល់ច្រឡំ រវាង សមាគម IDEA និង សមាគម (CIERA) ។ តាមពិតសមាគម (CIERA) ទើបតែបង្កើតឡើង ហើយបានចូលជាសមាជិក សហភាពសហព័ន្ធ ដោយគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ចំណែកសមាគម IDEA ជាសមាគម មិនមែនរដ្ឋាភិបាល ដែលមានទស្សនៈវិស័យច្បាស់លាស់ ។  

ជារៀងរាល់ថ្ងៃមានរថយន្តទំនើបៗ បានដឹកទំនិញចូលទឹកដីថៃ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ហើយបានចេញមកវិញ ដឹកទំនិញគ្រប់ប្រភេទ ដែលមានរថយន្ត ចំនួន ១៣២ គ្រឿង ដោយមិនបានបង់ពន្ធ ចូលថវិការដ្ឋឡើយ

សូម្បីមន្ត្រីគយ និងកាំកុងត្រូវ និងមន្ត្រីជំនាញ ក៏មិនហ៊ានកាក់ដែរ បានត្រឹមធ្វើមិនដឹងមិនឮ ដែលនាំឲ្យសមាជិកសមាគមមួយនេះ នាំគ្នាដឹកទំនិញដោយសេរី ហើយប្រព្រឹត្តបទល្មើសលើការប្រមូលពន្ធគយ ជាសរសៃឈាម របស់ជាតិ ។ មន្ត្រីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ចាក់ថាៈ ក្នុងមួយថ្ងៃៗ បើសិនចាប់រថយន្តពាក់ស្លាក  CIERA ឲ្យបង់ពន្ធនោះ មិនក្រោម ១ម៉ឺនដុល្លារទេ ។ មន្ត្រីច្រកអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍បន្ថែមថាៈ សមគមនេះបង្កើតឡើង ជាលក្ខណៈ សមាគម ការពារទំនិញខុសច្បាប់ ហើយសមាជិកបង់ថ្លៃជូនសមាគមនេះ  ជាការបង់ថ្លៃការពារប្រចាំខែ  ។ ក្នុងការលើកឡើងនេះ យើងព្យាយាម ទាក់ទងលោក ម៉ង់ ពុទ្ធី តែមិនទាន់ទាក់ទងបាននៅឡើយ តែសារព័ត៌មានយើងខ្ញុំរង់ចាំការប្រតិកម្មពីលោក ម៉ង់ ពុទ្ធី  ឆ្លើយតបមកវិញ ៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
984 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8133 នាក់
ខែនេះ :
27686 នាក់
3 ខែនេះ :
61519 នាក់
សរុប :
2512226 នាក់